នាយករដ្ឋមន្រ្តី​ខ្មែរ​​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេ​ស​ចិន​​

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្ដេច​ហ៊ុន សែន​ នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ទៅ​កាន់​ប្រទេស​ចិន​​ចាប់​ពី​ថ្ងៃ​ទី​៦-១០ ខែមេសា ដើម្បី​​បង្កើន​ទំនាក់​ទំនង​​រវាង​ប្រទេស​ទាំង​ពីរ​​​។ នេះ​បើ​យោង​តាម​​សេចក្ដី ប្រកាស​ព័ត៌មាន​របស់​​ក្រសួង​ការបរទេស​កម្ពុជា ដែល​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ។​

ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅកាន់​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ គឺ​ជា​ការ​ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​​លោក​លី ខីឈាង (LiKequiang) ​នាយករដ្ឋមន្រ្តី​ នៃ​ក្រុម​ប្រឹក្សា​​រដ្ឋ​​ប្រជាមានិត​ចិ

Cambodian Prime Minister Hun Sen speaks during the inauguration of the National Council on Green Growth in Phnom Penh, Cambodia, March 19, 2013. Hun Sen on Tuesday appealed to citizens to cast their ballots for his ruling party in the general election slated for July 28. (Xinhua/Sovannara)

Cambodian Prime Minister Hun Sen speaks during the inauguration of the National Council on Green Growth in Phnom Penh, Cambodia, March 19, 2013. Hun Sen on Tuesday appealed to citizens to cast their ballots for his ruling party in the general election slated for July 28. (Xinhua/Sovannara)

ន​​​។ នេះ​បើ​យោង​តាម​ សេចក្ដីប្រកាស​ព័ត៌មាន​​​។​

នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​​របស់​សម្ដេច​ហ៊ុន សែន​ នឹង​ចូល​ជួប​​សំដែង​ការ​គួរ​សម​​ជាមួយ​លោក​ស៊ី ជីង​ពីង​ ប្រធានាធិបតី​នៃសាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ ជួប​ជាមួយ​លោក​​​ចាង​ តេជាង​ (Zang Dejiang) ប្រធាន​សភា​ប្រជាជន​ចិន​ ជួបពិភាក្សា​​​ការងារ​ជាមួយ​លោក​លី ខីឈាង នឹង​ជួប​ពិភាក្សា​​ទ្វេភាគី​ជាមួយ​លោក​ជំទាវ​ជូលា ហ្គៀលឡាត (Julia Gillard) នាយករដ្ឋមន្រ្តី​អូស្រ្តាលី​។​

នៅ​ចុង​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​​​នេះ ភាគីទាំងពីរ​​ នឹង​ឯកភាព​​គ្នា​កំណត់​​យក​ឆ្នាំ​២០១៣ ជាខួប​លើក​ទី​៥៥​ នៃការ​បង្កើត​​ទំនាក់ទំនង​​ការ​ទូត​រវាង​កម្ពុជា និង​ចិន​ ហើយ​និង​ជា “ឆ្នាំ​មិត្តភាព​កម្ពុជា​-ចិន) រួម​ទាំង​មាន​ការ​ចុះ​ហត្ថលេខា​​លើ​ឯកសារ​​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

ទី១ អនុស្សារណៈ​យោគយល់​គ្នា​រវាង​​គណៈកម្មការ​បញ្ញត្តិ​កម្ម​ធនាគារ​​ចិន និង​ធនាគារ​ជាតិ​នៃ​កម្ពុជា​។​

ទី២.កិច្ចព្រមព្រៀង​​​ ស្ដីពី​​កិច្ចសហប្រតិបត្តិ​ការ​​សេដ្ឋកិច្ច​ និង​បច្ចេកទេស​ រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​​​ចិន​ (៣០០លាន​យ័ន)។

ទី៣.កិច្ចព្រមព្រៀង​​ក្របខ័ណ្ឌ​​ ស្ដីពី​ការ​ផ្ដល់​ឥណទាន​​​ សម្បទាន​​ដោយភាគី​ចិន​​ដល់កម្ពុជា​ លើគំរោង​ស្ពាន​​កោះធំ រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន​ (១២៦លានយ័ន)។

ទី៤. លិខិត​ប្ដូរសារ​ស្ដីពី​គំរោង​សាលាវិជ្ជាជីវៈ​កសិកម្ម​​ខេត្តក្រចេះ​ រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន​។​

ទី​៥​.​កិច្ចព្រមព្រៀង​​​ឥណ្ទាន​សម្បទាន​​ ស្ដីពី​គំរោង​​អភិវឌ្ឍន៍​​ធនធានទឹក​​ស្ទឹង​​ស្ទោង​ជំហាន​ទី​១ រវាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុកម្ពុជា និ​ងធនាគារ​​អាហរណ៍​-នីហរណ៍ចិន​(៣២៩.៧៥លានយ័ន)

ទី៦.កិច្ចព្រមព្រៀង​​ឥណទាន​សម្បទាន​ស្ដីពីគំរោង​​ស្ពាន​កោះធំ រវាង​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​កម្ពុជា​​និង​ធនាគារ​អាហរណ៍​-នីរហរណចិន​ (១២៦លានយ័ន)។

ទី៧.​ផែនការ​សកម្មភាព​​ស្ដីពី​ការ​អនុវត្ត​កិច្ចសហប្រតិបត្តិ​ការ​​ភាព​ជាដៃគូ​យុទ្ធសាស្រ្ត​​គ្រប់ជ្រុងជ្រោយ​កម្ពុជា​-ចិន​​ រវាង​រាជរដ្ឋាភិបាល​​កម្ពុជា​ និង​រដ្ឋាភិបាល​ចិន​។​

ទី៨.អនុស្សារណៈ​យោគយល់គ្នា​ ស្ដីពី​គំរោង​​ចំរាញ់​​ប្រេង​ចំនួន​៥​លាន​តោន​ រវាង​ធនាគារ​អភិវឌ្ឍន៍​ចិន​សាជីវកម្ម​​ធនារ៉ាប់រង​ឥណទាន​​ និង​នីហរណ៍ចិន​​ សាជីវកម្ម ឧស្សាហកម្ម​​គ្រឿងយន្ដ​ចិន​ និង​ក្រុម​ហ៊ុន​​ខេមបូឌាន​ ភេត្រូខេមីខុល​ ខូអិលធីឌី​។​

ទន្ទឹម​នឹង​នេះ​សម្ដេច​ហ៊ុន​សែន​ នឹង​ថ្លែង​សន្ទរកឋា​ ក្នុង​វេទិកា​បូអាវ​ សម្រាប់​សន្និសីទ​តំបន់​អាស៊ី​ប្រចាំ​ឆ្នាំ​២០១៣​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ពីថ្ងៃទី​០៦ ដល់​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៣​ នៅ​បូអាវ​ ខេត្តហៃណាន​ ប្រទេស​ចិន​។​

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​អមដំណើរ​​រួមមាន​ លោក​ឧបនាយរដ្ឋមន្រ្តី​ទាបាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ លោក​ទេសរដ្ឋមន្រ្តី​ចម ប្រសិទ្ធិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ និង​សមាជិក​​ដទៃទៀត​​នៃរាជរដ្ឋាភិបាល​កម្ពុជា​៕​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា​

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s