សហភាពអ៊ឺរ៉ុបបានផ្ដល់ជំនួយដល់កម្ពុជាចំនួន២១២លានដុល្លារក្នុងឆ្នំា២០០៩


នៅ​រយៈពេល​ចុងក្រោយ​នេះ សហភាពអ៊ឺរ៉ុប​​បានក្លាយទៅជា​ប្រទេស​ផ្ដល់​ជំនួយ​ធំជាងគេ សម្រាប់ប្រទេស​កម្ពុជា។ គ្រាន់តែ​នៅ​ឆ្នំា២០០៩ សហភាពអ៊ឺរ៉ុប​បានផ្ដល់ជំនួយ​ចំនួន១៥៧​លានអ៊ឺរ៉ូ ស្មើនឹង​២១២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ឲ្យ​មក​កម្ពុជា។

សហភាពអ៊ឺរ៉ុប ដែល​មាន​ប្រទេស​ជាសមាជិក​ចំនួន​២៧ប្រទេស បាន​និង​កំពុង​ផ្ដល់​ជំនួយ​ដល់ ប្រទេស​កម្ពុជា។ អាចចាត់ទុក​បាន​ថា សហភាពអឺរ៉ុប​កំពុង​ឈានមុខគេ នៅ​ក្នុង​ការ​ផ្ដល់​ជំនួយ ដល់​ប្រទេស​កម្ពុជា​ពីព្រោះ គ្រាន់តែ​នៅ​ឆ្នំា២០០៩ សហភាពអ៊ឺរ៉ុប​បាន​ផ្ដល់ជំនួយ ជាទឹក​ប្រាក់​ចំនួន​២១២លាន​ដុល្លារ​សហរដ្ឋអាមេរិក។

នៅក្នុង​សៀវភៅ​ខៀវ មាន៥៤ទំព័រ ដែល​មាន​ចំណង​ជើង​ថា សកម្មភាព​សហប្រតិបត្តិការ​អភិវឌ្ឍ សហភាព​អ៊ឺរ៉ុប​នៅ​ក្នុង​ប្រទេសកម្ពុជា ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅសាកលវិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្រ្ដ និង​វិទ្យាសាស្រ្ដ​សេដ្ឋកិច្ច កាល​ពី​ថ្ងៃទី២៩ ខែកក្កដានេះ បានបញ្ជាក់ថា នៅ​រយៈ​កាល​ចុង​ក្រោយ​នេះ សហភាពអ៊ឺរ៉ុប បាន​ផ្ដោត​ជាសំខាន់​ទៅ​លើ​បំរែបំរួល​អាកាសធាតុ និង ការ​ប្រយុទ្ធ​ប្រឆំាង​នឹង​ភាពក្រីក្រ​នៅកម្ពុជា។

លោកRafael Dochao Moreno ភារធារី​នៃគណៈប្រតិភូ​សហភាពអ៊ឺរ៉ុប​ប្រចំា​កម្ពុជា និយាយនៅ ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​សៀវភៅ​ខៀវ​របស់​សហភាពអ៊ឺរ៉ុប កាល​ពី​ព្រឹកមិញនេះ​ថា សៀវភៅ​ខៀវ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ពេលនេះ ក៏​បាន​រៀបរាប់អំពី សកម្មភាព​របស់​សហភាព​អ៊ឺរ៉ុប ដែល​បាន​ជួយ​នៅ​ក្នុង​ប្រទេសកម្ពុជា ដែល​សកម្មភាព​ទំាងនោះ រួមមាន កសិកម្ម​និង​ការអភិវឌ្ឍជនបទ វប្បធម៌ ការអប់រំ បរិស្ថាន យេនឌ័រ​ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​និង​ការគាំទ្រ​ផ្នែកថវិកា ទេសចរណ៍ ក៏ដូចជា ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​វិស័យ​ឯកជន។

លោក​យក់ ងុយ សាកលវិទ្យាធិកា​សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ដ និង​វិទ្យាសាស្រ្ដ​សេដ្ឋកិច្ច និយាយ​ដែរ​ថា សៀវភៅ​ខៀវ​របស់​សហគម​អ៊ឺរ៉ុប ក៏​បាន​រៀបរាប់​អំពី​សកម្មភាព​របស់ យុវជន​កម្ពុជា និង​ការលើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផងដែរ។

លោក​ឲ្យដឹងដែរ​ថា ទន្ទឹមនឹង​ការផ្សព្វផ្សាយ​ពីសៀវភៅ​ខៀវ​របស់​សហគមអ៊ឺរ៉ុប​នោះ ក៏​មាន​ការ​ពិភាក្សា​រវាង​មន្រ្ដីរាជរដ្ឋាភិបាល ព្រឹទ្ធសភា សង្កមស៊ីវិល រួមទំាង​និស្សិត​ប្រមាណជា​១០០នាក់ មកពី​សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ដ និង​វិទ្យាសាស្រ្ដ​សេដ្ឋកិច្ច ក្នុង​គោលដៅ​ពង្រឹង​នីតរដ្ឋ នៅ​កម្ពុជា​ផងដែរ។

កញ្ញាលី​ វណ្ណមុន្និកា និស្សិត​ផ្នែក​ច្បាប់ នៃសាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ដ និង​វិទ្យាសាស្រ្ដ​សេដ្ឋកិច្ច បាន​បញ្ចេញ​ទស្សនថា ជំនួយ​របស់​សហគមអ៊ឺរ៉ុប មាន​សារៈសំខាន់​ណាស់ សម្រាប់​នូវ មូល​ដ្ឋាន ដែល​ជំនួយ​ភាគច្រើន​បានផ្ដោត​ទៅលើ​បញ្ហាបរិស្ថាន វិស័យ​អប់រំ និង​សុខាភិបាល។

ក្នុង​នាម​ជា​និស្សិតច្បាប់ កញ្ញា​បាន​មើល​ឃើញថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ ។ ប៉ុន្ដែនាង​បាន​សម្ដែង​ក្ដី​សង្ឃឹមថា ប្រសិន​បើ​សហគមអ៊ឺរ៉ុប​នៅតែ​បន្ដផ្ដល់​ជំនួយ លើ​ប្រព័ន្ធ​យុត្តិធម៌ នៅ​កម្ពុជា នឹង​ប្រសើរ​ជាក់​ជា​មិនខាន។

កញ្ញា​ទិង ឡាយហ៊ាង និស្សិតច្បាប់​នៃសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ដ និង​វិទ្យាសាស្រ្ដ​សេដ្ឋកិច្ច និយាយដែរ​ថា ជំនួយ​របស់​សហភាពអ៊ឺរ៉ុប​មានច្រើន ហើយ​ភាគច្រើន​មាន​ប្រសិទ្ធិភាព សម្រាប់ កិច្ចអភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា។ យ៉ាងណាក៏ដោយ កញ្ញា​ហ៊ាង បាន​មើល​ឃើញ​ថា វិស័យ​អប់រំ នៅកម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ។ កញ្ញា​ផ្ដោតទៅលើ​លោកគ្រូ អ្នកគ្រូ នៅ​តាមទី​ជនបទ​មិនបាន​​បង្រៀន​អស់​លទ្ធិភាព​ទៅដល់​សិស្ស និស្សិត​នៅឡើយទេ ព្រោះអ្នកគ្រូ និង​លោក​គ្រូរ​វល់តែ​គិតអំពី បញ្ហា​ជីវភាព​របស់ខ្លួន។

ដូច្នេះ​កញ្ញាអំពាវនាវ​ដល់​សភាពអ៊ឺរ៉ុប​បង្កើន​ជំនួយ​ទៅលើវិស័យ​អប់រំនេះ ជាពិសេស​ពង្រឹង​ជីវភាព របស់​លោកគ្រូ និង​អ្នកគ្រូ ដើម្បី​ឲ្យ​ការ​បណ្ដុះ​នូវ​វិស័យអប់រំ​នៅ​កម្ពុជា​មាន​ភាពរឹងមាំ។

នៅ​ក្នុងសៀវភៅ​ខៀវ​របស់​សហភាពអ៊ឺរ៉ុប ដែល​ត្រូវបាន​បោះពុម្ព​លើកទី៦ បាន​បង្ហាញថា សហភាព អ៊ឺរ៉ុប បាន​ផ្ដល់ជំនួយ​អភិវឌ្ឍន៍ផ្លូវការ (ODA) ដែល​តាមការ​ប៉ាន់​ប្រមាណ​មាន​ចំនួន​២១២លាន ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​ឆ្នំា២០០៩ ដែល​ចំនួន​នេះ ធ្វើ​ឲ្យ​សហភាពអ៊ឺរ៉ុប បាន​ក្លាយទៅ​ជាម្ចាស់ ជំនួយ​ធំបំផុតនៅកម្ពុជា។

សរសេរ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s