ក្រុមចលនាស្រ្ដីស្នើឲ្យដាក់ទោសអន្ទិតនេតខៃឲ្យធ្ងន់ធ្ងរ

នៅក្នុងសប្ដាហ៍នេះក្រុមចលនាស្រ្ដី បានធ្វើការអំពាវនាវឲ្យមានការដាក់ទោសអន្ទិតនេតខៃឲ្យបានធ្ងន់រនធ្ងរ។ការស្នើរនេះក្នុងគោលបំណងការពារគុណតម្លៃស្រ្ដី និងការលើកតម្កើងវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។

ព័ត៌មានពិស្ដារអ្នកនាងសុជាតារាយការណ៍

ក្រុមចលនាស្រ្ដីមួយក្រុម ដែលក្រុមនេះ រួមមានប្រជាពលរដ្ឋគ្រូបង្រៀននិស្សិត និងស្រ្ដីរកស៊ីផ្លូវភេទ បានធ្វើ ការអំពាវនាវឲ្យមានការដាក់ទោសទណ្ឌធ្ងន់ធ្ងរ ទៅលើអន្ទិតនេតខៃ អតីតព្រះសង្ឃវត្តស្រះចក។ អន្ទិតនេត ខៃ សព្វថ្ងៃកំពុងជាប់ពន្ធនាគារព្រៃស ពីបទលួចថតស្រ្ដីកំពុងងូតទឹកមន្ដ នៅក្នុងបន្ទប់ទឹក និងចែកចាយ រូបភាពអាសអាភាសន៍។

កញ្ញានាងសុវ៉ាត និស្សិតសាកលវិទ្យាល័យឯកជនមួយ និងជាសមាជិកក្រុមចលនាស្រ្ដីបានប្រាប់វិទ្យុស្រ្ដី ថា ក្រុមចលនាស្រ្ដីចង់ឲ្យមានការដាក់ទោសអន្ទិតនេតខៃឲ្យធ្ងន់ធ្ងរ។ ការដាក់ទោសឲ្យធ្ងន់ធ្ងរនេះ គឺដើម្បី កុំឲ្យមានករណីលួចថតរូបភាពអាសអាភាសបែបនេះទៀត និងមិនចង់ឲ្យវិស័យព្រះពុទ្ធសាសនាខ្មែរ មានការធ្លាក់ចុះ។

សម្លេង

លោកស្រីមូរ សុខហួរ សមាជិកសភាគណបក្សសមរង្ស៊ី បានធ្វើការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រុម ចលនាស្រ្ដីទំាងនេះ។ ទន្ទឹមនឹងនេះ លោកស្រីបានធ្វើការអំពាវនាវឲ្យស្រ្ដីរងគ្រោះទំាងឡាយ ឲ្យមកដាក់ ពាក្យបណ្ដឹងប្ដឹងអន្ទិតនេតខៃ ដែលជាជនកំហូចថតរូបស្រ្ដីងូតទឹកមន្ដ ក្នុងបន្ទប់ទឹក ដែលការដាក់ពាក្យ បណ្ដឹងនេះ ជាផ្នែកមួយ ដាក់បន្ទុកឲ្យឲ្យកាន់ធ្ងន់ធ្ងរទៅលើអន្ទិតនេតខៃ។

សម្លេង

នាងសុវ៉ាតក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋទំាងអស់បញ្ឈប់ទទួលយកនូវរូបភាពអាសអាភាសទំាងនោះហើយនាងចង់ឲ្យមានយុទ្ធនាការមួយបង្ហាញពីការមិនទទួលយករូបភាពអាសអាភាសទំាងនោះផងដែរ។

សម្លេង

គេសង្កេតឃើញថា នៅមុនពេលនគបាលចាប់ខ្លួន អន្ទិតនេតខៃ រូបភាពស្រ្ដីកំពុងងូតទឹកមន្ដ នៅក្នុងបន្ទប់ទឹក ឋិតនៅក្នុងវត្តស្រះចក មានតែបីឬបួនប៉ុណ្ណោះ ដែលមានចរាចរបាញ់ប៊្លូវធូតៗគ្នា ទូរសព្ទ ឬការចែកចាយតាម អ្នករកស៊ីបញ្ចូលបទភ្លេងជាដើម។

ការលេចធ្លាយរូបភាពទំាងនេះ គេក៏សង្កេតឃើញថា សមត្ថកិច្ចបានដុតដៃដុតជើឲ្យធ្វើការបង្រ្កាប និង អំពាវនាវឲ្យមានការលុបចោលនូវរូបទំាងនោះផងដែរ៕

សរសេរ៖ ប៊ិន ប៊ុណ្ណា អ្នកយកព័ត៌មានវិទ្យុស្រ្ដីFM102

កែសម្រួល៖ សុខឿន

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s