ឌុច គ្រោងធ្វើបណ្ដឹងឧទ្ធរណ៍ចំពោះ​សាល​ក្រម​កាត់​ក្ដី​នៅដើមសប្ហាហ៍ក្រោយ

ឌុច គ្រោងធ្វើបណ្ដឹងឧទ្ធរណ៍ចំពោះ​សាល​ក្រម​កាត់​ក្ដី​នៅដើមសប្ហាហ៍ក្រោយ

នៅ​ក្នុងសប្ដាហ៍​នេះ តុលាការ​ខ្មែរ​ក្រហម បាន​ប្រកាសសាលក្រម​ឲ្យ ឌុច ជាប់​ពន្ធនាគារ​រយៈពេល ៣៥ឆ្នំា ប៉ុន្ដែ​តាម​ការ​កាត់​កង ឌុច​អាច​ជាប់ពន្ធនាគារ​តែ១៩ ឆ្នំា​ប៉ុណ្ណោះ សេចក្ដី​សម្រេច​របស់ សាលក្រម​របស់​តុលាការខ្មែរ​ក្រហម​បាន​ធ្វើ​ឲ្យ​មេធាវី​ឌុចមិន​សប្បាយ​ចិត្ត​នោះទេ ដោយ​មិន​សប្បាយ​ចិត្ត មេ​ធាវី​ឌុច គ្រោង​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ឧទ្ធរណ៍ ដើម្បី​ប្រឆំាង​សាលក្រហម​របស់​តុលាការខ្មែរក្រហម នៅ​ថ្ងៃចន្ទ សប្ដាហ៍​ក្រោយ​នេះ។

សូមស្ដាប់សេចក្ដីរាយការណ៍របស់កញ្ញាជាសម្ផស្ស


សាលក្រម​របស់​តុលាការខ្មែរ​ក្រហម ដែល​ប្រជាពលរដ្ឋ​ខ្មែរ ភាគ​ច្រើន​សុទ្ធសឹង​ជាជន​រង​គ្រោះ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ទន្ទឹម​រង់​ចំា​នោះ បាន​មក​ដល់​ហើយ ដោយ​សាល​ក្រម តុលាការ​ខ្មែរ​ក្រហម បាន​ប្រកាស​កាលពីថ្ងៃពុធ សប្ដាហ៍នេះ សម្រេច​ផ្ដន្ទាទោស​ឌុច អតីត​មេគុក ទួលស្លែង (ស២១) ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល៣៥ឆ្នំា។

លោកចៅ ក្រមនិល ណុន ប្រធានអង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរ​ក្រហម​បាន​អាន សាល​ក្រម​ដោយ​សាលក្រម​បាន​ផ្ដន្ទាទោស លោក​កំាង ហ្គេចអាវ ហៅឌុច អតីត​ប្រធាន​គុកទួល ស្លែង​ឲ្យ​ជាប់​ពន្ធនាគារ​៣៥ឆ្នំា។

លោក​ចៅក្រម និល ណុន បាន​សម្រេច​កាលពីថ្ងៃពុធ ក្នុង​សប្ដាហ៍នេះ បាន​ធ្វើការ​ពន្យល់ថា ក្នុងការ ផ្ដន្ទាទោស ឌុច​រយៈពេល​៣៥ឆ្នំា ត្រូវកាត់​បន្ថយ​៥ឆ្នំា ដោយសារ​តែឌុច បាន​សហការ​ជាមួយនឹង តុលាការ ក្នុង​ការ​ឆ្លើយ​បំភ្លឺ និង​ផ្ដល់​ភស្ដុតាង​នានា ដើម្បី​ដំណើរ​ការ​កាត់​ទោសឌុច។

ក្នុង​រយៈពេល​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ​នេះ ក៏​ត្រូវគិត​បញ្ចូល​នូវ​ការ​ដែល​ឌុច ត្រូវ​បាន​ចាប់​ឃុំខ្លួន នៅ​ពន្ធនាគារ​យោធា ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នំា១៩៩៩ រហូតដល់​ខែកក្កដា ឆ្នំា២០០៧។ ចំណែក រយៈពេល​ជាប់ឃុំ​នៅ​ពន្ធនាគារ របស់​តុលាការ​ខ្មែរ​ក្រហម ពី​ឆ្នំា២០០៧ មក​ដល់​សព្វថ្ងៃ ក៏​ត្រូវ​បាន រាប់​បញ្ចូល ក្នុង​ការ​ផ្ដន្ទា​ទោសឌុច ផងដែរ។

សរុប​ទៅ​តាម​សាលក្រម​នេះ ឌុច​ត្រូវ​ជាប់ពន្ធនាគារ​តែ​១៨ ឬ​១៩ឆ្នំា​ប៉ុណ្ណោះ គិតចាប់ពីពេលនេះ​ទៅ ។ ចំណែក​សំណង​ជម្ងឺចិត្ត​សម្រាប់​ជនរងគ្រោះ ជា​សំណង​ផ្លូវចិត្ត និង​សមូហភាព មិន​ត្រូវ​បាន ប្រកាស​ជាក់លាក់ ដើម្បី​ផ្ដល់​ជូនជន​រងគ្រោះ ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ឡើយ។

យ៉ាងណាក៏ដោយ ការ​ប្រកាស​សាលក្រម​មជ្ឈដ្ឋាននានា ជាពិសេស ប្រជាពលរដ្ឋ ដែល​រង​គ្រោះ ក្នុង​របប​នេះ មិនទាន់​ពេញចិត្ត​នៅឡើយ​ទេ មានន័យថា ពួកគេ​រំពឹងថា នឹង​មាន​ការ​ដាក់ទោស ឌុច ច្រើន​ជាងនេះ ឬ​អាចថា ឌុច​នឹង​ជាប់​ពន្ធនាគារ​អស់មួយ​ជីវិត។ ម៉្លោះ​ហើយ​ពួកគាត់ បាន​សម្ដែងការ ខកចិត្ត តាម​រយៈសារព័ត៌មាន នៅ​ក្នុង​សប្ដាហ៍នេះ។

ងាក​ទៅ​មេធាវី​របស់ឌុច​វិញ មេធាវីរូបនេះ មាន​បំណងដាក់ពាក្យបណ្ដឹងប្រឆំាង​ទៅនឹង​សាលក្រម សាលាដំបូង។ អ្នក​នាំពាក្យ​សាលាក្ដីខ្មែរ​ក្រហម​និយាយថា មេធាវី​របស់​លោកឌុច បាន​ប្រាប់​ទៅ​លោកថា​លោកឌុច​គ្រោង​នឹង​ដាក់​បណ្ដឹង​ឧទ្ធរណ៍​ចំពោះ​ការ​កាត់​ក្ដីលើ​រូបលោក។

មន្រ្ដីម្នាក់​នៅសាលាក្ដី​កូនកាត់នេះ​បានប្រាប់​ក្រុមអ្នកសារព័ត៌មាន​នៅ​ក្នុងសប្ដាហ៍នេះ​ថា មក​ទល់​ពេល​នេះ សាលាក្ដី​នៅមិនទាន់​បាន​ទទួលពាក្យបណ្ដឹង​ឧទ្ធរណ៍​នៅឡើយទេ។ ឥឡូវនេះ​គេមិនទាន់​ដឹង​ច្បាស់​នៅឡើយ​ថា តើ​លោកឌុច នឹង​ធ្វើ​បណ្ដឹង​ឧទ្ធរណ៍​ ទៅសាលាក្ដី​កូនកាត់​អន្ដរជាតិ​នេះ ឬក៏​ទៅតុលាការ​របស់ខ្មែរ។

អត្ថបទនេះ សរសេ៖ ប៊ិន ប៊ុណ្ណា! អ្នកយកព័ត៌មានវិទ្យុស្រ្ដីFM១០២

ព័រព័ត៌មានសរុបព្រឹត្តិការណ៍នៅក្នុងសប្ដាហ៍ពីថ្ងៃទី២៦ខែកក្កដា ដល់ថ្ងៃទី១​ ខែសីហា ឆ្នំា២០១០

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s