មច្ឆជាតិមួយចំនួននៅកម្ពុជាប្រឈមនឹងការផុតពូជ

មច្ឆជាតិមួយចំនួននៅកម្ពុជាប្រឈមនឹងការផុតពូជ

នៅ​ក្នុង​សប្ដាហ៍នេះ​ដែរ មូលនិធិសត្វព្រៃ​សកលលោក ឬ World Wild Life Fund បាន​ចេញរបាយ ការណ៍​មួយ​ឲ្យដឹងថា ទំនប់វារីអគ្គិសនី ដែលគេគ្រោងនឹង​សង់ឡើង​នៅ​ទន្លេមេគង្គ ក្នុងប្រទេសលាវ នឹង​ធ្វើឲ្យ​ពូជត្រីរាជ និង​ត្រី​មួយចំនួនទៀត​ពាយ​ដាច់ពូជ។

របាយការណ៍​ថ្មី​មួយ ស្តីអំពី​ត្រីយក្ស​នៃ​ទន្លេមគង្គ បានបង្ហាញ​នូវ​ប្រភេទត្រី​ធំ៤ប្រភេទ ដែល​ឋិត​នៅក្នុង​ចំណោម​ត្រីទឹកសាបធំៗ​បង្អស់ ចំនួន១០ នៅលើភពផែនដី។

ត្រីបបែលទឹកសាបនៅទន្លេមេគង្គ ដែលមានទម្ងន់ដល់ទៅ ៦០០គីឡូក្រាម គឺជាពូជត្រីទឹកសាបធំជាងគេបង្អស់នៅក្នុងពិភពលោក។

វិទ្យុអូស្រ្ដាលីនិយាយថា ពពួកត្រីរាជដែលរស់នៅតែក្នុងទន្លេមគង្គ ដែលអាចមានទម្ងន់ដល់ទៅ ៣៥០គីឡូក្រាម និងមានប្រវែងដល់ទៅ៣ម៉ែត្រ ហើយប្រឈមមុខនឹងគ្រោះថ្នាក់នោះ ឋិតនៅ​ក្នុងចំណាត់ថ្នាក់លេខ៣។

អង្គការ World Wild Life Fund និយាយថា ត្រីនេះមិនអាចហែលឆ្លងកាត់របាំងដ៏ធំដូចជា ទំនប់ទឹក ទៅដើមទន្លេ​ដើម្បីពងបានឡើយ៕

សរសេ៖ ប៊ិន ប៊ុណ្ណ អ្នកយកព័ត៌មានវិទ្យុស្រ្ដីFM ១០២

សរុបព្រឹត្តិការណ៍ ពីថ្ងៃទី២៦ កក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នំា២០១០

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s