សភាកម្ពុជាសម្រេចកាត់ប្រាក់ខែលោកស្រី មូរ សុខហួរ

សភាកម្ពុជាសម្រេចកាត់ប្រាក់ខែលោកស្រី មូរ សុខហួរ

សភាកម្ពុជាបានសម្រចកាត់ប្រាក់ខែរបស់លោកស្រីមូរ សុខហួរ តាមការស្នើរបស់ក្រសួងយុត្តិធម៌ដើម្បីសងជំងឺចិត្តដល់​សម្ដេចនា​យករដ្ឋមន្ត្រី​ហ៊ុនសែន។ លោកស្រី មូរសុខហួរ បានប្រឆាំងទៅនឹងការសម្រេចនេះដោយចាត់ទុកថា នេះជាការរំលោភដល់សិទ្ធិរបស់លោកស្រី។

នៅក្នុងសប្ដាហ៍នេះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រជុំសម្រេចកាត់ប្រាក់ខែរបស់លោកស្រីមូរ សុខហួរ ទៅតាមសំណើរបស់ក្រសួងយុត្តិធម៌ បើទោះជាមានការជំទាស់ពី​សាមីខ្លួនយ៉ាងណាក្តី។

លោកស្រី មូរ សុខហួរ បានប្រាប់វិទ្យុABC Australiaថា នេះជាការសម្រេចដោយខុស​នីតិវិធី និងមិនទទួលខុសត្រូវ។ បន្ថែមពីនេះលោកស្រី​បញ្ជាក់ឡើងវិញថា ជំហរលោកស្រីមិនផ្លាស់ប្តូ​នោះទេគឺការមិនបង់ប្រាក់ពិន័យជាការបង្ហាញថា ការសម្រេចរបស់តុលាការមិនឯករាជ្យ និងមិន
យុត្តិធម៌។

សូមបញ្ជាក់ថា នេះជាការសម្រេចកាត់ប្រាក់ខែដើម្បីសងជំងឺចិត្តទៅសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន​ក្នុងករណីបរិហារកេរ្តិ៍ ដោយឡែកចំពោះ​ការ​សម្រេច​របស់តុលាការក្នុងការឲ្យលោកស្រី​បង់ចូលទៅរតនាគាជាតិចំនួន៨លានរៀលវិញនោះសភានៅពុំទាន់ទទួល​សំណើណាមួយ​នៅឡើយ​ទេ៕

សរសេរប៊ិន ប៊ុណ្ណា អ្នកយកព័ត៌មានវិទ្យុស្រ្ដីFM១០២

សរុបព្រឹត្តិការណ៍ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នំា២០១០

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s