សន្និសីទមហោស្រពសិល្បៈយុវវ័យខ្មែរឆ្នំា២០១០
នៅថ្ងៃស្អែកនេះកម្មវិធីសិល្បៈខ្មែរអមតព្រមទាំងអង្គការសិល្បៈ ចំនួន២៣ទៀតនឹងរៀបចំសន្និសីទសារព័ត៌មានមួយស្ដីពី”មហោស្រពសិល្បៈ យុវវ័យខ្មែរឆ្នំា២០១០”។ សន្និសីទនេះមានគោលបំណងបង្កើតបរិយាកាសរីករាយដល់ទស្សនិកជន និងដើម្បីអោយអ្នកចូលរួមទាំងអស់បាន ស្វែងយល់ និងសិក្សាអំពីសិល្បៈជាកម្មសិទ្ធិរបស់ពួកគាត់ ដែលកំពុងឈានទៅរកការបាត់បង់។
សន្និសីទសារព័ត៌មានស្ដីពី ” មហោស្រពសិល្បៈយុវវ័យខ្មែរឆ្នំា២០១០” នឹងប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការជប៉ុននិង កម្ពុជាដែលឋិតនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។សន្និសីទនេះនឹងពន្យល់អំពីតម្លៃសិល្បៈខ្មែរនិងកម្មវិធី ដែលនឹងត្រៀមសម្ដែងនៅថ្ងៃទី៧ដល់ថ្ងៃទី១២ខែសីហា។
ក្នុងអំឡុងពេលសន្និសីទលោកញុចហឿនដែលជាសិល្បករនៃទម្រង់សិល្បៈ ”ម៉ិម”សិល្បៈម៉ិមនឹង បង្ហាញពីដន្ត្រីតែមួយគ្មានពីរបស់ជនជាតិភាគតិចគ្រឹងដោយមានឧបករណ៍ ខ្សែមួយភ្ជាប់ជាមួយផ្នែកខាងក្រោមមក កន្លែងរឹតសម្លេងដែលធ្វើពីឫស្សី ហើយមានរាងផ្សេងៗគ្នា។ បច្ចុប្បន្ននេះ”ម៉ិម”ត្រូវបានអភិរក្សដោយមន្ទីរវប្បធម៌និងវិចិត្រ សិល្បៈខេត្តរតនគីរី។
មហោស្រពសិល្បៈយុវវ័យខ្មែរឆ្នំា២០១០និងប្រព្រឹត្តិទៅ ក្រោមអធិបតីភាពរបស់លោកហ៊ឹម ឆែមរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។សិល្បករប្រមាណ៥០០ នាក់ ទាំងយុវវ័យនិងមជ្ឈិមវ័យ ត្រូវបានរំពឹងទុកថា នឹងចូលរួមក្នុងមហោស្រពសិល្បៈទាំង៥យប់ និងរៀនសូត្រអំពីទម្រង់សិល្បៈកម្រផ្សេងៗដែលនឹងប្រព្រឹត្តិទៅនៅ សាលសន្និសីទចតុមុខ៕
អត្ថបទៈ ប៊ិន ប៊ុណ្ណា
កែសំរួលៈស្រ៊ុនម៉េងគាង