ទូច ស្រីល័ក្ខមិនខឹងនឹងពាក្យថា”ឆ្កួត”

ទូច ស្រីល័ក្ខមិនខឹងនឹងពាក្យថា”ឆ្កួត”

នៅ​គ្រា​ចុង​ក្រោយ​​នេះ​​តារា​​ ចម្រៀង​​​ទូច​ស្រី​លក្ខណ៍​​ត្រូវ​បាន​​ទស្សនិកជន​​ដាក់​​​រហ័ស​នាម​​​ឲ្យថា​ ​​ជា​តារា​ចម្រៀង​ឆ្កួតៗ​តែ​ធ្វើឲ្យ​​ទ​ស្ស​និក​ជន​​ផ្ទុះ​សំណើច​ឥត​ឈប់។​ ឈ្មោះ​ថ្មី​នេះ​កើតមាន​ឡើ​ង​​បន្ទាប់​​ពី​​តារា​ចម្រៀង​សម្បុរ​ស្រអែម​ទូច​ ស្រីល័ក្ខ​បង្ហាញមុខ​តាម​​កញ្ចក់​ទូរទស្សន៍​ជា​​​បន្ដ​បន្ទាប់​ជា​​មួយ​​និង ​​​សកម្មភាព​​​​ច្រៀង​ផង​​និង​​សម្ដែង​​​ជា​​​ស្ទីល​​កំប្លែង​​​ ក្រមិចក្រមើម​​​។

ពាក្យ​​ថាឆ្កួតនៅត្រង់ ​នេះ​មិនមែន​មាន​ន័យថា​​ស្រីលក្ខ័​ជា​មនុស្ស​​ឆ្កួត​​នោះ​ទេ​​​​​ប៉ុន្ដែ​​​ ​​​មហាជន​ដាក់​ឲ្យ​នេះ​​​​មាន​ន័យ​ថា​នាង​​ជា​មនុស្ស​​ដែល នំា​មក​នូវ​ភាព​រីករាយ​គ្រប់ពេល​​​ដែល​​នាង​​​​សម្ដែង​​លើ​​ឆាក​​តន្ត្រី​ម្តងៗ។​​អាច​និយាយ​ថា​ដោយសារតែ​ពាក្យថាឆ្កួតគឺ​កាន់តែធ្វើ​ទូច​ស្រី​ល័ក្ខ​​​ទទួល​បាន​នូវភាព​ល្បី​ល្បាញ​​កាន់​តែ​ខ្លំាង​​​​ឡើងៗ​។

ក្នុង​​​​កិច្ច​​​សម្ភាសន៍​​​ជា​មួយ សប្បាយនៅ​​​ក្រោយ​​​ឆាក​​​តន្រ្ដី​​សម័យ​​​ទំ​នើ​ប A1 កាល​​​ពីថ្ងៃទី១​​ខែ​​សីហា​នេះ​​តារា​​ចំរៀង​​ក្រុម​រៃ​មា​ស​​រូប​នេះ​និយាយ​ថាបង ​ខ្ញុំ​​ព្ញ​ពាក្យនេះស្ទើរ​គ្រប់​ទីកន្លែងខ្ញុំ​ជាតារាចម្រៀង​ឆ្កួតព្រោះ​ ខ្ញុំ​នៅ​ពេល​​ឡើង​ច្រៀងនិង​សម្ដែងម្ដងៗ តែង តែ លេង អស់ ពី សមត្ថភាព​ដោយមិន​ខ្លាចខ្មាស់នោះទេ!ច្រៀងផង​សម្ដែងផងដូចជាតួ​កំប្លែង​អញ្ជឹង។ប៉ុន្ដែ​ពួកគេ (ទ​ស្ស​និកជន)បាន​និយាយថាខ្ញុំបាន​នាំមក​នូវ​សំណើច​ជូន​ពួកគេ

យ៉ាង​ណា​ក៏ដោយកញ្ញា​​​អះអាង​​ថា ខ្ញុំ ​​មិន​​​ខឹង​​ចំពោះ​​ពាក្យ​​នេះ​ទេ​​តាម​ពិត​​ទៅ​​ពាក្យនេះ​​​ហាក់បី​​ដូចជា ​​​សរសើរទៅ​វិញផង​និង​​​បង្ហា​ញ​ថា​​ខ្ញុំ​​មាន​​ប្រជាប្រិយ​ភាព​​ច្រើន​​ តាម​​រយៈ​​ការ​​សម្ដែង​​ព្រោះ​ពេល​​សម្ដែង​លើឆាក​ម្ដងៗ​​ទស្ស​និកជន​​សើច​ផង ​ទះដៃ​​អបអរសាទរ​​ផង។ ​នាងបន្ដថា​ចំណុច​នេះ​​ហើយ​ខ្ញុំ​​ដែល​ធ្វើ​អោយ​​ខ្ញុំ​​សប្បាយ​ចិត្ត​ព្រោះ ​​ខ្ញុំ​យល់ថា​​ពួកគាត់​​កំពុង​គាំទ្រខ្ញុំ​មិនមែន​ជាការ​​បន្ដុះ​ បង្អាប់អីទេ។

នៅពេលសប្បាយបាន​ថាតើទៅអនាគតស្រី​ល័ក្ខ​មានបំណង​​ចាប់អាជីព​​​ជាតារា​​កំប្លែង​ដែរ​ឬទេ?នា​ង​​ឆ្លើយថាក​ន្លង​មក​​ពេល​​ខ្ញុំ​​ដើរ​ច្រៀង​តាមមង្គលការ​ក៏មាន​អ្នក​មាន​មតិថា​​ចង់​ ឲ្យខ្ញុំ​នឹង​ដើរ​តួ​ជា​អ្នក​កំ​ប្លែង​​​​​​កាត់​សក់ទៀត​​​ប៉ុន្ដែ​​​​ មើលទៅខ្ញុំ​​មិនអាច​​ចាប់​អាជីព​​មួយ​​ទៀត​​បាន​ទេ​។​នាង​បាន​ពន្យល់​ថាសព្វ ​ថ្ងៃ​នេះ​​នាង​​រវល់នឹង​​កិច្ចការ​ដើរ​បង្ហាញ​​ម៉ូត​នឹ​ង​ច្រៀង​​​ណាស់។

ទូច​​​ស្រី​ល័ក្ខ​​​បន្ថែម​ថាទោះ​ មិនមែន​​ជា​តារា​កំប្លែង​​តែង​នាំ​ក្ដី​រីករាយ​ជូន​មិត្ត​ភ័ក្រ្ដ ​​​និង​​ក្រុម​​គ្រួ​សារ​​​​​ជានិច្ច​។តំាង​ពី​​​ក្មេង​​ម៉េះ​​បង! ពេល​​​​អវត្តមាន​​​ខ្ញុំ​ម្ដងៗ​​​ពួកគេ​​មាន​អា​រម្មណ៍​​ថា​ស្ងាត់​​ណាស់​ ខ្ញុំ​ដូច​ជា​​មនុស្សឆ្កួត​​អញ្ជឹង​ខ្ញុំ​លេង​​សើច​ហើយ​​ពួកគេ​​សើច​ខ្ញុំ

ជាក់ស្ដែង​​នៅពេល​​ស្រីល័ក្ខ​ឡើង​ច្រៀង​បទ បាន​លេខខ្ញុំ​ពីណា?” និង​បទ ហាម​មិនឲ្យ​បែកចិត្ត នាង ​ត្រូវ​បានទស្សនិកជន​សាទរ​ព្រោះតែ​ទូចស្រីល័ក្ខ​ ច្រៀងផងសម្ដែងកាយវិការកំប្លែងក្រមិចក្រមើម យ៉ាង​​​រស់រ​វើក​ដោយ​ទាក់​ទាញ​ចក្ខុនិង​អារម្មណ៍​ទស្សនិកជនជាខ្លំាង។

អត្ថបទៈប៊ិន ​ប៊ុណ្ណា

កែសំរួលៈម៉ីសន​ សុធារី

អត្ថបទ”សប្បាយ”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s