សន្និសីទមហោស្រពសិល្បៈយុវវ័យខ្មែរឆ្នំា២០១០

សន្និសីទមហោស្រពសិល្បៈយុវវ័យខ្មែរឆ្នំា២០១០

នៅ​ថ្ងៃ​ស្អែក​នេះ​កម្មវិធី​សិល្បៈ​ខ្មែរ​អមត​ព្រមទាំង​អង្គការ​សិល្បៈ​ ចំនួន​២៣​ទៀត​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដីពី​”មហោស្រព​សិ​ល្បៈ​​ យុវវ័យ​ខ្មែរ​ឆ្នំា២០១០”​។ សន្និសីទ​នេះ​មាន​គោលបំណង​បង្កើត​បរិយាកាស​រីករាយ​ដល់​ទស្សនិកជន​ និង​ដើម្បី​អោយ​អ្នក​ចូល​រួម​ទាំង​អស់​បាន​ ស្វែងយល់ និង​សិក្សា​អំពី​សិល្បៈ​​ជា​កម្មសិទ្ធិ​របស់​ពួក​គាត់ ដែល​កំពុង​ឈាន​ទៅ​រក​ការ​បាត់បង់។

សន្និសីទ​សារព័ត៌មាន​ស្ដីពី ” មហោស្រព​សិល្បៈ​យុវវ័យ​ខ្មែរ​ឆ្នំា២០១០” នឹង​ប្រព្រឹត្តិ​ទៅ​នៅ​មជ្ឈមណ្ឌល​កិច្ច​​សហប្រតិបត្តិការ​​ជប៉ុន​និង​ កម្ពុជា​ដែល​​ឋិតនៅ​​ក្នុង​​បរិវេណ​​សាកល​វិទ្យា​ល័យ​​ភូមិន្ទ​​ ភ្នំពេញ។សន្និសីទ​នេះ​នឹង​ពន្យល់​​អំពី​តម្លៃ​សិល្បៈ​ខ្មែរ​និង​​កម្មវិធី​ ដែល​នឹង​ត្រៀម​​សម្ដែង​​នៅ​ថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​១២ខែ​សីហា។
ក្នុង​អំឡុង​ពេល​​សន្និសីទ​​​លោក​ញុច​ហឿនដែល​ជា​សិល្បករ​នៃ​ទម្រង់​សិល្បៈ​ ”ម៉ិម​”សិល្បៈ​ម៉ិម​នឹង បង្ហាញ​ពី​ដន្ត្រី​តែ​មួយ​គ្មាន​ពី​របស់​ជន​ជាតិ​ភាគតិចគ្រឹងដោយ​មាន​ឧបករណ៍ ​ខ្សែ​មួយ​ភ្ជាប់​ជាមួយ​ផ្នែក​ខាង​ក្រោម​មក កន្លែង​រឹត​សម្លេង​ដែល​ធ្វើ​ពី​ឫស្សី ហើយ​មាន​រាង​ផ្សេង​ៗ​គ្នា​។ បច្ចុប្បន្ន​នេះ”ម៉ិម”​ត្រូវ​បាន​អភិរក្ស​ដោយ​មន្ទីរ​វប្បធម៌​និង​វិចិត្រ​ សិល្បៈ​ខេត្ត​រតនគីរី។
មហោស្រព​សិល្បៈ​យុវវ័យ​ខ្មែរ​ឆ្នំា២០១០និង​ប្រព្រឹត្តិ​ទៅ ក្រោម​អធិបតីភាព​របស់​លោក​ហ៊ឹម ឆែមរដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិ​ល្បៈ​។សិល្បករ​ប្រមាណ​៥០០​ នាក់ ទាំង​យុវវ័យ​និង​មជ្ឈិមវ័យ ត្រូវ​បាន​រំ​ពឹង​ទុក​ថា នឹង​ចូលរួម​ក្នុង​មហោស្រព​សិល្បៈ​ទាំង​៥​យប់ និង​រៀន​សូត្រ​អំពី​ទម្រង់​សិល្បៈ​កម្រ​ផ្សេងៗ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ សាល​សន្និសីទ​ចតុមុខ​៕

អត្ថបទៈ ប៊ិន ប៊ុណ្ណា

កែសំរួលៈស្រ៊ុនម៉េងគាង

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s