ប្រជាជន​កម្ពុជា​ប្រមាណ ២​ម៉ឺន​នាក់ ចេញទៅ​ព្យាបាល​ជំងឺ​នៅ ប្រទេស​វៀតណាម ក្នុង​មួយឆ្នាំ

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម បាន​មានប្រសាសន៍ប្រាប់​លោក​វេ​ជ្ជ​បណ្ឌិត​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា ក្នុងជំនួប​នៅ​ទីស្តីការក្រសួង​កាលពី​ថ្ងៃទី ០១ សីហា កន្លងមក​ថា មួយ​ឆ្នាំមាន​ជនជាតិ​កម្ពុជា​ពី ១៥.០០០ ទៅ ២០.០០០​នាក់ បាន​ចេញទៅ​ព្យាបាល​ជំងឺ នៅ​ប្រទេស​វៀតណាម​។

គេហទំព័ត៌សេនបានដកស្រង់សម្ដី លោក ង្វឿ​ង គួ​ក​ជៀវ Nguyen Quoc Trieu ថា តាមរយៈ​កិច្ចសហប្រតិបត្តិការ ដ៏​ល្អ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ មន្ទីរពេទ្យ ជោ​រ៉ៃ បាន​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​ជោ​រ៉ៃ នៅ​ក្រុងភ្នំពេញ ដែល​នេះ​ជា​ផ្លែផ្កា នៃ​កិច្ចសហប្រតិបត្តិការ​នេះ​។

លោក​បន្តថា រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​មាន ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​គ្នា​កាន់តែ​រឹងមាំ​ទ្បើង​ហើយ កាលពីពេល​ថ្មីៗ​នេះ សម្តេចឪ នរោត្តម សីហនុ និង​សម្តេចម៉ែ មុនីនាថ សីហនុ បាន​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ នៅ​ប្រទេស​វៀតណាម ដោយបាន​រំលឹក​ពី​អនុស្សាវរីយ៍​ល្អៗ រវាង​ប្រជាជន និង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​។

លោក​រដ្ឋមន្ត្រី​សុខាភិបាល​កម្ពុជា វេជ្ជបណ្ឌិត​ម៉ម ប៊ុនហេង បាន​សម្តែង​ការអបអរសាទរ និ ង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រទេស​វៀតណាម ដែល​នេះ​ជាការ​ឆ្លុះបញ្ចាំង នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ ។ លោក​បាន​បន្ត​ដោយ​សុំឱយ​រដ្ឋាភិបាល ពិសេស​ក្រសួងសុខាភិបាល​វៀតណាម បន្ត​នូវ​កិច្ចសហប្រតិបត្តិការ​គ្នា ក្នុងការ​សហការ​ប្រ​យុ ទ្ឋ​នឹង​ជំងឺឆ្លង​នៃ​ប្រទេស​ទាំងពីរ​។

លោក​ង្វៀង គួ​ក​ជៀវ បាន​មកដល់​កម្ពុ​ជាកា​លពី​ព្រឹក​ថ្ងៃទី ១ សីហា កន្លងមកនេះ ក្នុង​ដំនើរ ទស្សនកិច្ច​រយៈពេល ៦​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ដល់ទី ៣​សីហា លោក​នៅ​ក្រុងភ្នំពេញ និង​ពី ថ្ងៃទី​៤ ដល់ទី​៦ សីហា លោក នឹង​គណៈប្រតិភូ​និង​អញ្ជើញ​ទៅ​ទស្សនកិច្ច នៅ​ខេត្តសៀមរាប​របស់​កម្ពុ​ជា ៕

អត្ថបទនេះ ដកស្រង់ពីគេហទំព័រ http://www.cen.com.kh

Date 2 August 2010

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s