មាស សាលីថា “ខ្ញុំខ្លាចគេថាខ្ញុំជាភេទទីបី”

មាស សាលីថា “ខ្ញុំខ្លាចគេថាខ្ញុំជាភេទទីបី”

តារា​​ចម្រៀង​លោក មាស ​សាលី ដែល​បាន​បាត់​មុខ​បាត់​មាត់​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​បាន​​បង្ហាញ​វត្តមាន ​លើក​ដំបូង​នៅ​ស្ថានីយ​ទូរទស្សន៍​CTN​ក្នុង​កម្មវិធី​A1​កាល​ពី​ចុង​សប្ដាហ៍ ​កន្លងទៅ​នេះ ជា​មួយ​នឹង​ពាក្យ​គួរ​អោយ​ចង់​សើច​មួយ​ឃ្លា​ថា  “ខ្ញុំ​ខ្លាច​ណាស់​គេ​ថា​ខ្ញុំ​ហ្នឹង​ជា​ភេទ​ទី​បី”​ ក្នុង​កម្មវិធី​នោះ​ផង​ដែរ​គេ​ឃើញ​ មាស សាលី ​លេង​ម៉ូត​សក់​ថ្មី សំលៀក​បំពាក់​ថ្មី ដែល​លោក​អះអាង​ថា លោក​កំពុង​ស្ដារ​ប្រជាប្រិយភាព​របស់​ខ្លួន​ឡើង​វិញ។

ម៉ូត​សក់និងសំលៀក​បំពាក់ បែប​ស្ដាយថ្មី ត្រូវ​បាន​លោក​បញ្ជាក់​ថា លោក​លេង​​ម៉ូដ​តាម​តារា​​អាមេរិក និង​​អឺរ៉ុប​។ លោក​បាន​បញ្ជាក់​ថា ស្ដាយថ្មី​របស់​ប្រទេស​ទំាង​នេះ ភាគ​ច្រើន​មើល​ទៅ​គឺ​ជា​បុរស​ពិត​ៗ ​ផ្ទុយ​ពី​ម៉ូដ​របស់​កូរ៉េ ដែល​មើលទៅ​ដូចជា​ភេទ​ទីបី​ច្រើន​ជាង​។ លោក​បង្ហើប​ឲ្យ​ដឹង​ថា “បាន​ជា​ខ្ញុំ​យក​ម៉ូដ​ថ្មីៗ​ពី​ប្រទេស​អាមេរិក និង​អ៊ឺរ៉ុប ដោយសារ​មិនចង់​ឲ្យ​គេ​និយាយ​ថា ខ្លួន​ជា​ភេទ​ទី​បី​” ​។ ការ​ព្រួយ​បារម្ភ​របស់ មាស សាលី​បែប​នេះ កើត​មាន​បន្ទាប់​ពី​សារព័ត៌មាន បាន​ចុះ​ផ្សាយ​ពី​តារា​ល្បី​ៗ​មួយ​ចំនួន​ថា ជា​ភេទ​ទីបី​ដូចជា​លោក ​ព្រាប សុវត្ថិ លោក ករុណា ពេជ្រ និង លោក ឆន សុវណ្ណរាជ​ ជាដើម។

លោក​មាស សាលី​ បាន​បញ្ជាក់​ថា ការ​ដែល​សារព័ត៌មាន​ចុះ​ផ្សាយ​ពី​តារា​នោះ​គឺ​ពិត​ជា​ធ្វើ​អោយ​ទស្សនិកជន​ ស្គាល់​កាន់​តែ​ច្រើន​ ប៉ុន្ដែ​​ការ​ចុះផ្សាយ​ថា តារា​​ជា​ភេទ​ទីបី​នោះ​គឺ​ជា​រឿង​មិន​សូវ​ល្អ​នោះ​ទេ​។ ដូច្នេះ​ហើយ លោក​សូម​រៀបចំ​ខ្លួន​តាម​រយៈ​ការ​ស្លៀក​ពាក់ និង​អត្តចរិត ដើម្បី​កុំឲ្យ​​គេ​និយាយ​ថា​លោក​​ជា​ភេទ​ទីបី​ទាន់។

កាល​ពី​ខែ​មិថុនា​ដល់​ខែ​កញ្ញា ឆ្នំា២០០៩ មាស សាលី​បាន​ចេញ​ទៅ​សម្ដែង​នៅ​សហរដ្ឋអាមេរិក ដែល​ធ្វើ​ឲ្យ​លោក​បាត់​មុខ​ពីវិស័យ​សិល្បៈ​។ ​ប៉ុន្ដែ​បន្ទាប់​ពី​សំងំ​មិន​ចេញ​មុខ​មាត់ នៅ​លើ​ឆាក​តន្រ្ដី តាម​កញ្ចក់​ទូរទស្សន៍ និង មិន​មាន​បទ​ថ្មី​ក៏​ដោយ ក៏​ក្នុង​អំឡុង​ពេល​លាក់​មុខ​លាក់​មាត់​នេះ លោក​បាន​អះអាង​ថា នៅ​មិន​យូរ​ប៉ុន្មាន​ទេ លោក​នឹង​ចេញ​វ៉ុល​ថ្មី ដែល​មាន​បទ​ចម្រៀង​ភាគ​ច្រើន​ជា​បទ​មនោសញ្ចេតនា ដោយ​ខ្លះ​បាន​ដក ស្រង់​ពីជីវិត​ស្នេហា និង​ជីវិត​អាពាហ៍ពិពាហ៍ របស់​ជនជាតិ​អាមេរិក​យក​មក​សរសេរ​ជា​បទ​ខ្មែរ។

មាស សាលី និយាយ​ដែរ​ថា លោក​បាន​ទទួល​ផល​ប្រយោជន៍​ជា​ច្រើន​បន្ទាប់ពី​បាន​ទៅ​សម្ដែង​នៅ ប្រទេស​អាមេរិក​ដែល​រួម​មាន៖ លោក​អាច​សង្កេត​មើល​ពី​របៀប​របប​រស់​នៅ​​ក្នុង​សហរដ្ឋអាមេរិក វប្បធម៌ ប្រពៃណី និង អាច​យក​លំនាំ​នៃ​ការ​ស្លៀក​ពាក់​របស់​គេ​ផង​ដែរ ព្រោះ​យើង​ជា​តារា​ចង់​ធ្វើ​អ្វី​ដែល​ថ្មី ហើយ​ប្លែក។ ទន្ទឹម​នឹង​នេះ លោក​អាច​សម្រាក​លម្ហែ​ខួរក្បាល និង​បាន​សរសេរ​បទ​ចម្រៀង​មួយ​ចំនួន ហើយ​រំពឹង​ថា បទ​ថ្មី​ដែល​បាន​និពន្ធ​ទាំង​នោះ អាច​នឹង​ទាក់ទាញ​អារម្មណ៍​របស់​ប្រិយមិត្ត​អ្នក​ស្ដាប់ និង​ទស្សនា​ចម្រៀង​ខារ៉ា​អូខេ​ផង​ដែរ៕

អត្ថបទៈប៊ិន​ ប៊ុណ្ណា

កែសំរួលៈស្រ៊ុន ​ម៉េងគាង

“សប្បាយ”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s