ស្រីពេជ្រ “កុំរើស​យក​ជីវិត​ក្រៅ​ផ្ទះដូច​ ខ្ញុំ!”

ស្រីពេជ្រ “កុំរើស​យក​ជីវិត​ក្រៅ​ផ្ទះដូច​ ខ្ញុំ!”

“ខ្ញុំ​​កំពា្រ​​​​​​​ឳពុក​​ម្តាយ​​​​នឹង​គ្មាន​បងប្អូន​ទៀត!ខ្ញុំ​រស់​នៅ​ផ្ទះ​អ៊ំ​​ស្រី​ខ្ញុំ​​ហើយ​បាន​​ចាកចោល​ផ្ទះ​តាម​​មិត្ត​ភក្តិ​តាំង​ពី​អាយុ​១២ឆ្នាំ “។ស្រី​ពេជ្រ​និយាយ​ប្រាប់ “សប្បាយ” កាលពី ​ម្សិល​មិញ​នេះ​​នៅ​ក្នុង​​ឱកាស​ជួ​ប​ជុំ​មួយ​របស់​អតីត​កុមារ​ដែល​​រស់​នៅ​ ម​ណ្ឌល​កុមារ​កំព្រា។ស្រី​ពេជ្រ​ពេល​នេះ​អាយុ​២២​ឆ្នាំ​។នាង​ប្រាប់ “សប្បាយ” ថា​​ការ​រស់​នៅ​គ្មាន​​ផ្ទះ​​សម្បែង​និងគ្មាន​ការ​ថ្នាក់ថ្នម​ពី​ឳពុក​​ម្តាយ​​គឺជា​រឿង​ដ៏​ឈឺ​ចាប់​ក្នុង​ជីវិត​។” តាំងពី ​ខ្ញុំ​ចាកចេញ​ពីផ្ទះ​​តាម​ការ​អូស​ទាញ​​​​របស់​មិត្តភក្តិ​​​ហើយ​ខ្ញុំ​លួ​ ចបំផ្លាញរ​បស់​ក្នុងផ្ទះ​បន្ទាប់​មកខ្ញុំ​ក៏មិនហ៊ាន​វិល​ទៅវិញ​ទេ!ខ្ញុំ​​មា ​ន​វិប្បដិសារី​តែខ្ញុំ​​​មិន​អាច​វិល​ថយ​ក្រោយ​បាន​ព្រោះ​ការសិក្សា​បាន​ រំលង​​ផុតពី​ខ្ញុំ​ទៅ​ដោយ​សារ​​ខ្ញុំ​គិត​មិន​បាន​វែង​ហើយ​បោះ​បង់​ចោល​វា។​ ”

ជា ​អតីត​​កុមារ​​ដែល​​ធ្លាប់​​ឆ្លង​កាត់​​ការ​​សាកល្បង​​គ្រឿង​ញៀន​​ស្រី​ ពេជ្រ​​បាន​​ធ្លាក់​​ក្នុង​​ភាព​​អស់​សង្ឃឹម​ក្នុង​​ជីវិត​​នៅ​ក្នុង​​ពេល​ ដែល​នាង​កំពុង​ផ្ញើរ​ខ្លួន​ជាមួយ​អង្គការ​មិត្ត​សម្លាញ់។“ខ្ញុំ​ដេក​យំ​ជានិច្ច​នៅ​រាល់​ពេល​ខ្ញុំ​នឹកដល់​ម្ដាយ​កាល​ដែល​គាត់​នៅ​រស់!ពេល​គាត់​អត់​លុយ​អោយ​ខ្ញុំ ទៅ​សាលា​រៀន​ខ្ញុំ​ស្រែក​យំ​ខឹង​គាត់ !ពិសេស​ពេល​ខ្ញុំ​ឃើញ​​​កុមារ​ដទៃ​​មានអ្វីៗ​​គ្រប់​យ៉ាង​ខ្ញុំ​យល់​ថា​ខ្លួន​ឯង​ដូចជា​កំពុង​​រស់នៅ​​ក្នុង​​ស្ថាននរក​”​។

នៅ​អង្គការ​​មិត្ត​សម្លាញ់​​ស្រីពេជ្រ​​​ត្រូវបាន​​អនុញ្ញាត​​អោយរើស​​យកមុខ​ជំនាញ​ណា​មួយ​ដែល​នាង​ចង់​រៀន។“ខ្ញុំរើស ​យក​មុខ​ជំនាញ​ចុង​ភៅ​ដែលខ្ញុំ​​​គិតថា​ទោះ​គ្មាន​ដើមទុន​ក៏ខ្ញុំ​​​អាចងាយ​ ​ក្នុងការ​រក​ការងារ​​ធ្វើ​ដែរ។លោកគ្រូ អ្នកគ្រូ​នៅ Friendប្រាប់ ​ខ្ញុំ​​​ថាជីវិត​មនុស្ស​គ្មាន​នរណា​​ជួប​រឿង​គាប់ចិត្ត​ទំាង​អស់​ទេ​សំខាន់ ​នៅត្រង់​ថា​គេអាច​​តស៊ូ​បាន​កំរិតណា​ដើម្បី​ឈាន​ទៅ​រក​ ឱកាសថ្មីៗក្នុងជីវិត។ថ្ងៃមួយ​ខ្ញុំ​បាន​ជួប​បង​ម្នាក់​គាត់​ធ្វើការ​​នៅ​ អង្គការ​​គាត់ជួយ​ពន្យល់ខ្ញុំ​ហើយ​លើ​ក​ទឹកចិត្ត​ខ្ញុំគាត់ថា​គាត់ក៏​ ជាក្មេង​កំ​ព្រា​តែ​គាត់​តស៊ូ​ណាស់​រហូត​ដល់​មាន​ចំណេះ​ដឹង​ខ្ពស់“។

ការ​​​​​​លើក​ទឹក​ចិត្ត​គឺ​ជា​រឿង ​ដ៏​មាន​​តំលៃ​​សម្រាប់​​ស្រី​ពេជ្រ។​នាង​​យល់ថា​​ការ​គិតគូរ​ពី​អនា​គត​គឺ​ ជា​រឿង​តែ​មួយ​គត់​ដែល​នាង​ត្រូវធ្វើ់​ជា​ជាង​នៅ​តូច​ចិត្ត​នឹង​វាសនា​តែ​ បញ្ហា​ធំ​​​សំរាប់នាង​គឺ​គ្រឿង​ញៀន​។” ខ្ញុំ​ធ្លាប់​​បរាជ័យ​​ច្រើន​​ដង​ណាស់​ក្នុង​ការ​ផ្តាច់​​វា​តែ​ទី​​បំផុត​ខ្ញុំ​នៅតែ​ធ្វើបាន”។

បច្ចុប្បន្ន​ស្រីពេជ្រមានការងារ២កន្លែង។នៅ​ពេល​​ព្រឹក​នាង​​បម្រើ​ការ​​ក្នុងMart មួយ​ជា​អ្នក​ឆុង​កាហ្វេ​និង​​​ពេល​​រសៀល​រហូត​ដល់​ពេល​យប់​​ធ្វើ​ការ​​ក្នុង​ភោជនីយដ្ឋាន​អាហារ​​អឺរ៉ុប​មួយ​​ម្តុំ​​មាត់​ទន្លេ​។

ស្រីពេជ្រនៅក្នុងភោជនីយដ្ឋាន

នាង​និ​យាយ​ទាំងដៃ​ធ្វើការ​ចិតបន្លែ​ថា“ឥឡូវ​នេះ​ខ្ញុំ​មិនដែល​អស់​សង្ឃឹម​ទេ !ខ្ញុំ ​មាន​ប្រាក់​ខែ​តិច​តួច​តែ​ខ្ញុំ​អាច​ចិញ្ចឹម​ជីវិត​បាន​ដូច​​មនុស្ស​ទូ​ ទៅខ្ញុំកំពុង​សន្សំ​លុយ​ដើម្បីរ​កមុខ​របរមួយ​ដោយ​ខ្លួន​ឯង”។​ស្រីពេជ្រ​​ ផ្តាំ​ប្រាប់​យុវវ័យ​គ្រប់គ្នា​តាមរយៈ “សប្បាយ” ថា ​អ្នក​ទំាងអស់​​គួរ​គិតទៅ​​ដល់​អនាគត​មិនត្រូវ​​​ផ្តេក​ផ្តួល​ទៅ​តាម​ អតីតកាល​ទេ។នាង​ថា​គ្មានអ្វី​ដែល​យើង​​ធ្វើ​​មិន​បាន​​នោះ​ទេ​រួម​ទាំង​កា​ រផ្តាច់​គ្រឿងញៀនផង។​​ស្រី​ពេជ្រ​​សង្កត់​​ធ្ងន់​​ថា “គ្រឿង ​ញៀន​​ជា​​ថាន​នរក​​យុវវ័យ​​មិន​ត្រូវ​​​សាក​ល្បង​​​វា​​ឡើយ​”។​បើ​អ្នក​​​ គិត​ថា​​អ្នក​​អស់​សង្ឃឹ​ម​ហើយ​ចង់​​​ប្រើ​វា​​ដើម្បី​​អោយ​​សប្បាយ​ចិត្ត​​ អ្នក​គិត​​ខុសហើយ “។​នាង​និយាយ​ជា​ចុងក្រោយ​ថា“ ​ខ្ញុំដឹងថា​បច្ចុប្បន្ន​មាន​យុវវ័យ​​ច្រើន​​ណាស់​​ដែល​​ដើរ​​តាម​លំនាំ​​​ អតីត​កាល​របស់ខ្ញុំ​​!ខ្ញុំសូមផ្តាំ​ថា​​បើមិត្ត​​ធ្វើខុស​​ជាមួយ​អ្នកផ្ទះ​ ​ទោះ​យ៉ាង​​ណា​ត្រូវ​​ត្រឡប់​​ទៅផ្ទះ​វិញ​​!កុំរើស​​យក​ជីវិត​​ក្រៅ​ផ្ទះ​ ដូច​​ខ្ញុំ”!

អត្ថបទៈប៊ិន​ ប៊ុណ្ណា

កែសំរួលៈម៉ីសន​ សុធារី

“សប្បាយ”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s