តារា​ចម្រៀង សុខ ពិសី និយាយថា “រឿង​កាត់​ត​រូប​ភាព​របស់​ខ្ញុំ​នោះ គឺ​ខ្ញុំ​លែង​សូវ​​ចាប់​អារម្មណ៍​ទៀត​ហើយ​នៅ​ពេល​នេះ។“

សុខ​ពិសី​ថា លែង សូវ ខ្វល់ រឿង វីដេអូអាសអាភាស

ផ្សាយ​ក្នុង​ផ្នែក​ កំសាន្ត, សប្បាយ ដោយ sotheary កាលពី 4 Aug 2010

តារា​ចម្រៀង សុខ ពិសី និយាយថា “រឿង​កាត់​ត​រូប​ភាព​របស់​ខ្ញុំ​នោះ គឺ​ខ្ញុំ​លែង​សូវ​​ចាប់​អារម្មណ៍​ទៀត​ហើយ​នៅ​ពេល​នេះ។“

ម្ចាស់​បទ “ដាំ​ចិត្ត​ស្មោះ ចំា​ស្នេហ៍​ក្បត់” ដែល​ទទួល​បាន​ប្រជាប្រិយភាព​​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ​បច្ចុប្បន្ន​នេះ​បាន​ពន្យល់​ប្រាប់ “សប្បាយ” ថា “នាង​ខ្ញុំ​លែង​សូវ​ខ្វល់​ខ្វាយ​ចំពោះ​រឿង​កាត់​ត​វីដេអូ​អាសអាភាស ព្រោះ​ថា​រូប​ភាព​ទាំង​នោះ​មិនមែន​ជា​រូប​របស់​ខ្ញុំ​ទេ ហើយ​សមត្ថកិច្ច​កំពុង​បន្ដ​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ។“

ទន្ទឹម​នឹង​នេះ​ដែរ​កញ្ញា​បាន​បង្ហើប​ទៀត​ថា “រហូត​មក​ដល់​ពេលនេះ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា ជា​បន្ត​បន្ទាប់​ហើយ។ ដូច្នេះ​ខ្ញុំ​ទៅ​រវល់​ធ្វើ​អ្វី​ទៀត បើ​សមត្ថកិច្ច​ធ្វើ​ការ​ហើយ​នោះ ម្យ៉ាង​បើ​ខ្ញុំ​លូក​ដៃ​មាន​តែ​រំខាន​ពួកគាត់​ទៅវិញ​ទេ។“

តារា​ចម្រៀង​វ័យ​ក្មេង​ដែល​បាន​ជួប​នឹង​រឿង​រ៉ាវ​ប៉ះពាល់​ដល់​កិត្តិយស​​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​មាន​​​ជន​មិន​ស្គាល់​មុខ​លួច​​កាត់ត​​វីដេអូ​អាស អាភាសហើយ​ក្លែងប​ន្លំជា​រូប​នាង​​ព្រម​ទំាង​បាន​យក​ទៅ​ផ្សព្វផ្សាយ​​​បន្ត​​ដោយ​​ចេតនា​ពេញ​ផ្ទៃ​ប្រទេស​នោះ ពិសី​បាន​ធ្វើ​ការ​អំពាវ​នាវ​ឲ្យ​បញ្ឈប់​សកម្មភាព​លួច​កាត់​ត​រូបគេ និង​លួច​ថត​រូប​អាក្រាត​អ្នក​ដ៏​ទៃ​ហើយ​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នេះ​ទៀត​។នាង​បាន​និយាយថា “សូម​បងៗ​ លុប​ចោល​គំនិត​ដ៏​អាក្រក់​នេះ​ទៅ សូម​បង​យល់​ពី​តម្លៃ​ស្រ្ដី​ខ្មែរ​ផង ព្រោះ​បង​ក៏​មាន​ប្អូន​ស្រី បង​ស្រី និង​ម្ដាយ​ដែរ ដូច្នេះ​គួរតែ​ឲ្យ​តម្លៃ​ដល់​ស្រ្ដី​ខ្មែរ​ផង។“

ការ​អំពាវនាវ​របស់​កញ្ញា​ សុខ​ ពិសី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​លួច​កាត់​ត​រូប​វីដេ​អូ​អាសអាភាស ដោយ​ក្លែង​បន្លំ​រូប​នាង និង​ថ្មីៗនេះ​ដែរ​មាន​ករណី​អន្ទិត នេត ខៃ អតីត​ព្រះសង្ឃ​វត្ត​ស្រះ​ចក បាន​លួច​ថត​រូបភាព​ស្រ្ដី​កំពុង​ងូត​ទឹក​មន្ដ​នៅ​ក្នុង​បន្ទប់ទឹក។

ពិសី​នៅ​តែ​សម្ដែង​ការ​ជឿជាក់​លើ​សមត្ថកិច្ច​ថា​ នគរបាល​នឹង​អាច​វែក​មុខ​ជន​ដៃ​ដល់​ដែល​បាន​កាត់ត​វីដេអូ​អាសអាភាស​ក្លែង​បន្លំ​រូប​នាង និង​ចាប់​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ជាក់​ជា​មិនខាន។នៅ​មុន​នេះ​ពិសី​បញ្ជាក់​ថា ខ្ញុំ​ចង់​បាន​សំណង​ជំងឺ​ចិត្ត​ចំនួន​៥ម៉ឺនដុល្លារ

អត្ថបទៈប៊ិន​ ប៊ុណ្ណា

កែសំរួលៈស្រ៊ុន ​ម៉េងគាង

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s