ស្រីស្អាត​ម៉ារីណាភ្ជាប់ពាក្យហើយ!

Wow!Wow!!!!!!តារា ​សម្ដែង​ដ៏​ស្រស់​ផូរផង់​លី​ ម៉ារីណា ​នឹង​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​ជាមួយ​បុរស​ខ្មែរ​រស់​នៅ​សហរដ្ឋអាមេរិក​នៅ​ ថ្ងៃ​សុក្រ​ស្អែក​នេះ​​ហើយមានអ្នកណាដឹងខ្លះ?នាង​បាន​រើស​យក​​​​ភោជនី​យដ្ឋាន ​​មធ្យម​មួយ​ជា​កន្លែង​ប្រារព្ធ​ពិធី ដ៏​សំខាន់​​នេះ​។

តារា ស្រី​ដែល​មាន​រូប​សម្រស់​មិន​ចេះ​រុះរោយ​ទៅ​តាម​ពេល​វេ​លា​រូប​នេះ​ប្រាប់ សប្បាយអំ ​បាញ់​មិញ​នេះ​ថា​នាង​បាន​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​តាម​ប្រពៃណី​ជាមួយ​ បុរស​ម្នាក់​ដែល​មាន​សញ្ជាតិ​អាមេរិក​បន្ទាប់​ពី​កសាង​ទំនាក់​ទំនង​រយៈ​ពេល​ ប្រមាណ​ជា​ជាង១ឆ្នាំមកហើយ។គាត់​ជា​បុរស​សាមញ្ញ​ម្នាក់!ទំនាក់ ​ទំនង​ខ្ញុំ​និង​គាត់​គឺជា​ស្នេហា​ដ៏​សាមញ្ញ​ដូច​ជន​ទូទៅ​ហើយ​ពួក​យើង​មាន​ ចិត្ត​សប្បាយ​រីក​រាយ​ដូចគ្នា​ចំពោះ​អ្វី​ដែល​យើង​កំពុង​ដើរ​ទៅ”។

តាម​រូប​សម្រស់​​និង​កេរ្តិ៍ឈ្មោះ ​​លី​ម៉ារី​ណា​មិនមែន​ថា​មិន​អាច​​រក​បាន​​សម្ពន្ធភាព​ស្នេហា​បែប​ហ៊ឺ ហារ​ដូច​ដែល​តារា​ស្រីៗ​មួយ​ចំនួន​​កំពុង​​មាន​នោះ​ទេ​តែ​នាង​និ​យាយ​ប្រាប់សប្បាយ”ជា​រឿយៗ​ថាស្នេហា​សម្រាប់​ខ្ញុំ​គឹ​​ជា​រឿង​ជីវិត​វា​មិនមែន​ជា​រឿង​លេង​សើច​ទេ បង!”

បុរស​ដែល​មា​ន​ឈ្មោះ​ជា​គូ​ដណ្តឹង​​របស់​ម៉ារីណា​​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ជា​បុគ្គលិក​ផ្នែក​កាស៊ីណូ​នៅ​សហរដ្ឋ​អាមេរិក។នាង​និយាយ​ថាខ្ញុំ ភ្ជាប់​ពាក្យ​តិចតួច​ហើ​យ​មិន​បាន​អញ្ជើញ​ភ្ញៀវ​ច្រើន​ទេ បង”

លី ម៉ារីណា ​ធ្លាប់​​រៀប​អាពាហ៍ពិពាហ៍​ម្ដង​រួច​មក​ហើយ​ជាមួយ​លោក ទិត្យ​ ថាវរិទ្ធិ​មន្ត្រីថ្នាក់​ខ្ពស់​នៅ​ស្ថានីយទូរទស្សន៍បាយ័ន កាល​ពី​ឆ្នំា​២០០៦ ដែល​ចំណង​អាពាហ៍ពិពាហ៍​​របស់​តារា​សម្ដែង​រូប​នេះ​​មាន​អាយុ​ត្រឹម​តែ​៣៦​ ថ្ងៃ​ប៉ុណ្ណោះ​។

រយៈ​ពេល​៥​ឆ្នាំ​​មក​នេះ​ក្នុង​ ឈ្មោះ​ជា​ស្រ្តីធ្លាប់​​រៀបការ​នាង​នៅ​តែ​ឈរ​ជើង​យ៉ាង​សមសួន​ក្នុង​ពិភព​ សិល្បៈ​​ដោយ ម៉ារីណា​មិនដែល​មាន​​រឿង​អ្វី​មួយ​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​នាង​ឡើយ។

ជោគ​ជ័យ​នឹង​ជីវិត​ថ្មី​ណា៎​ម៉ារីណា!!

អត្ថបទៈប៊ិន​ប៊ុណ្ណា

កែសំរួលៈម៉ីសន​សុធារី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s