ពៅ សុជាតា៖បុរសនោះមិនត្រូវចិត្តពុកខ្ញុំ!

តារា​ចម្រៀង​ពៅ សុជាតា បាន​ផ្ដាច់​ចំណងស្នេហ៍ ជាមួយ​បុរស​នៅ​ឯ​ប្រទេស​កាណាដា​ហើយ។ តើមានមូលហេតុអ្វីខ្លះ​​នៅ​ពី​ក្រោយ​ការ​បែក​បាក់​នេះ?ចម្លើយ​ច្បាស់​ការ ដែល​ចេញ​ពី​មាត់​របស់​ពៅ សុជាតាគឺថា ដោយសារ​តែ​ឪពុក​នាង។

ចំណង​ស្នេហ៍​ដ៏​ផ្អែមល្ហែម​រវាង​ អ្នក​ទាំង​ពីរ​ដែល​ធ្លាប់​ត្រូវ​បាន​ញាតិ​មិត្ត​រំពឹង​ថា​​នឹង​​​ឈាន​​ដល់​ មង្គល​ការ​​នៅ​​ថ្ងៃ​​ណា​​មួយ​នោះ​ឥឡូវ​ត្រូវ​បាន​បញ្ចប់​ដោយ​សារ​សំដី​របស់ ​ឪពុក​ពៅ​សុជាតា។យ៉ាង​ណា​ក៏​ដោយ​ជា​មួយ“សប្បាយ“នាង​ថា “ខ្ញុំ ​មិនមាន​ការ​ឈឺចាប់​អ្វីនោះទេ នៅពេល​ឪពុក​ ម្ដាយ​របស់​ខ្ញុំ គាត់​បាន​ប្រាប់​ថា ឲ្យ​ឈប់​ទាក់ទង​ជាមួយ​បុរស​ខ្មែរ​រស់​នៅ​ប្រទេស​កាណាដា​នោះ។

តាមពិតទៅ​ប្រពៃណីខ្មែរ តំាងពី​បុរាណកាល​មក តែងតែ​រៀបចំ​ទុកដាក់​កូនចៅៗ ទៅ​តាម​ឪ​ពុកម្ដាយ ជា​ពិសេស​កូនស្រី នៅ​ពេល​មាន​គូស្រករ រមែង​ឪពុក ម្ដាយ​រៀបចំ និង​រកគូស្រករឲ្យ ព្រោះលោក ទំាងពីរ​យល់ថា លោកទំាងពីរ​ធ្លាប់​ឆ្លងកាត់​ជីវិត​នៃការ​រៀបអាពាហ៍ពិពាហ៍ ឬ​បទពិសោធន៍ជីវិតច្រើន ជាង​ក្មេងៗ។

មិន​ខុសពី​ទំនៀមទំលាប់​នេះទេ គឺ​តារា​ចម្រៀង សុជាតា និយាយ​ថា “អ្វីៗ ​ខ្ញុំ​ស្ដាប់​តាម​ឪពុក ម្ដាយ របស់​ខ្ញុំ ព្រោះ​ខ្ញុំជឿថា អ្វីដែល​គាត់​មើលឃើញ គឺគាត់​អាចដឹង​បានច្រើន​អំពីចរិត​លក្ខណៈ​របស់ មនុស្ស ដូច្នេះ គាត់​អាច​ដឹងថា មនុស្ស​អាច​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​ខ្ញុំ និង​រូបខ្ញុំ​បាន“។

នាង​ក៏​បាន​ពន្យល់​ដែរថា បាន​ជា​ឪពុក​របស់​នាងខ្ញុំ ផ្ដាច់​ចំណង​ទាក់ទង​ជាមួយបុរស​ខ្មែរ​រស់នៅ ប្រទេស​កាណាដា​នោះ​ក៏​ទាក់​ទង​នឹង​ខែ​ឆ្នំា​កំណើត​​របស់ខ្ញុំ និង​គេ​មិន​ត្រូវ​គ្នា​ផង។ ម៉្លោះ​ហើយគាត់​បាន​ឲ្យ​ខ្ញុំ​ផ្ដាច់ ចំណង​ទាក់ទង​ជាមួយ​នឹង​គេទៅ។ នៅ​ពេល សប្បាយ សួរថា សម័យ​ឥឡូវ​គេ​មិនសូវគិតគូរ​ពី​រឿង ខែ​ឆ្នំា​ខ្លំាង​ពេក​នោះទេ សំខាន់​ឲ្យតែ​មនុស្ស​ប្រុសនិង​ស្រីស្រលាញ់គ្នា គឺ​សមរម្យ​ហើយនោះ?

កញ្ញា​ឆ្លើយ​ទំាង​រដិប​រដុប​ថា “ខ្ញុំ​គិត​អញ្ចឹង​ដែរ” ប៉ុន្តែ​ខ្ញុំ​មិន ហ៊ាន​ជំទាស់​ជាមួយ​លោក​ទាំង​ពីរ​នោះ​ទេ។ សុជាតា​បន្ត​ថា “ខ្ញុំ​គិត​ថា អ្វីៗ​ប្រសិន​បើ ខ្ញុំ​តាម​លោក​ទាំង​ពីរ ខ្ញុំ​មាន​ជំនឿ​ថា ខ្ញុំ​មាន​សុភមង្គល នៅ​ពេល​ខាង​មុខ​ជាក់​ជា​មិនខាន“។

នៅ​ពេល​សួរ​ចុះ​សួរ​ឡើង​នាង​បាន​ បង្ហើប​ថា ខែ​ឆ្នាំ​មិន​ត្រូវគ្នា​ជា រឿង​មួយ ប៉ុន្តែ​ដែល​លោក​ទាំងពីរ មាន​រឿង​មិន​​ពេញ​ចិត្ត​​បុរស​​អាណិកជន រស់​នៅ​ប្រទេស​កាណាដា​នោះ​មួយ​ចំនួន​ទៀត​រហូត​ឈាន​ដល់​ការ​សំរេច​ចិត្ត​នេះ។

បច្ចុប្បន្ន​នេះ សុជាតា វ័យ២៣ ឆ្នាំ នាង​បាន​បង្ហើប​​ថា បុរស​ដែល​នាង​អាច​ទទួល​យក​ធ្វើ​ជា​ប្ដី​បាន ល្គឹក​ណា​បានការ​ទទួល​ស្គាល់​ពី​ឪពុកម្ដាយ​នាង​ហើយ​គេគួរ​​ចេះ​ជួយ​កិច្ចការ ​របស់​ឪ​ពុក​ម្ដាយ​នាងផង​ដែល​បច្ចុប្បន្ន​មុខរបរ​ឪពុក​នាង​គឺ​កាត់ដេរ​ខោអាវ ​និយាយ​ជា​រួម​បុរស​នោះ​តោង​ជាម​នុស្ស​ដែល​មិន​ចេះ​​ប្រកាន់​ការងារ​។

តារា​ចម្រៀង​ដែល​និយម​បទ​ មនោសញ្ចេតនាពៅ​សុជាតា​ប្រលូក​នៅ​ក្នុង​វិស័យ​សិល្បៈ​អស់ រយៈ​ពេល​៧​ឆ្នំា​ហើយ ដែល​ចាប់ផ្ដើម​ពី​ការ​ប្រលង ចម្រៀង​នៅ​តាម​ខេត្ត កាល​ពី​ឆ្នំា២០០៣។បន្ទាប់​មក នាង​ពៅ សុជាតា គឺ​ជា ម្ចាស់​បទ “ប្រុសៗ​តែ​អញ្ចឹង” បាន​ច្រៀង​នៅ​តាម​រង្គសាល និង​ច្រៀង​ដាក់​ស៊ីឌី ឲ្យ​ផលិតកម្ម​ជាច្រើន​រួមមាន ផលិតកម្ម​អេស​អឹម, បុប្ផា, នាគ​ហោះ,និង កន្ទ្រឹម​កូន​ខ្មែរ​ជាដើម។ ទោះ​ផលិត​កម្ម​ទាំង​នោះ មិនសូវ មាន​ឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​ស្រុក​ប៉ុន្តែ​មាន​ឈ្មោះ​ល្បី​នៅ​ក្នុង​ ប្រទេស អូស្ត្រាលី, កាណាដា និង​អាមេរិក​។សម្រាប់​អាជីព​សុជាតា រំពឹង​ថា នឹង​មាន​ផលិត​កម្ម​ល្បី​ៗ​ក្នុងស្រុក​ទាក់ទង​នាង​ឲ្យ​ច្រៀង។ នាង ថា​នៅ​ពេល​ទស្សនិកជន​លែង​គាំទ្រ​នាង​នឹង​ងាក​ទៅ​ស្នង​តំណែង​​កាត់​ដេរ​របស់​ ឪពុក ដោយ​បើក​ជា​​ហាង​កាត់​ដេរ​​មួយ​​សម្រាប់​​ជីវិត ទៅ​ថ្ងៃ​អនាគត។

ស្រី ស្អាត​​ពៅ​សុជាតា​មាន​ស្រុក​កំណើត នៅ​ខេត្ត​ព្រៃវែង។ សព្វថ្ងៃ​នេះ នាង​មាន​បងប្អូន ចំនួន៤នាក់ ក្នុង​នោះ​ប្រុស​ពីរ​នាក់ និង​ស្រី​ពីរ​នាក់។នាង​អះ​អាង​និងSabay.com,.kថា ​រាល់​ថ្ងៃ​គឺ​​ខិតខំ​រក​កម្រៃ​ដើម្បី​ប្អូន ឲ្យបាន​រៀន​ខ្ពង់​ខ្ពស់ ខណៈ​នាង​បាន​បញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​មធ្យមសិក្សា​បឋមភូមិ​ប៉ុណ្ណោះ។

អត្ថបទៈ​ពៅ ​សុជាតា

កែសំរួលៈ​ម៉ីសន ​​​សុធារី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s