លី ម៉ារីណា​ថា​មិន​​ឈប់​​ពី​​សិល្បៈ​ទេ!

ក្នុង​ពេល​ដែល​អនាគត​ស្វាមី​អះអា​ង​នឹង​”សប្បាយ”​ពួកគេ​មាន​គំរោង​ចេញ​ ទៅរស់​នៅប​រទេស​ជាមួយ​គ្នានោះ​ស្រី​ស្រស់​ ប្រិមប្រិយ សម្ដី​ទន់​លីម៉ារីណា ដែល​ទស្សនិកជន និង​មិត្ត​យុវវ័យ ស្គាល់​​តាមរយៈ អាជីព​ជា​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ ដ៏​ល្បីល្បាញ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជាបែរជា​សន្យា​ថា នឹង​មិន​លាឈប់​ពី​វិស័យ​សិល្បៈ នោះ​ទេ។

កាយវិការ និង​ទឹក​មុខ​របស់​នាង​ម៉ារី​ណា ក្នុង​ពិធី​ភ្ជាប់​ពាក្យ កាល​ពីថ្ងៃទី៦ ខែ​សីហា កន្លង​ទៅថ្មីៗ​នេះ ប្រៀប​បាន​នឹង​បុប្ផា​មួយ​ទង ដែល​ស្រស់​បំព្រង និង​បាន​បង្ហាញ​ស្នាម​ញញឹម​ទៅកាន់ ញាតិមិត្ត ជិត​ឆ្ងាយ​របស់​នាង ដែល​បាន​ចូលរួម​ពិធី​នោះ។ ភាព​ញញឹម​នេះ បាន​បង្ហាញ​ឲ្យ​កាន់តែ​ច្បាស់​ថា នាង​បាន​លុបបំបាត់​ស្នាម​ស្នេហ៍ អតីតកាល​ដែល​មាន​អាយុកាល​តែ៣៦​ថ្ងៃ​នោះ​បាន​ជាស្ថាពរ។

ការ​បើក​ ទំព័រ​ជីវិត​ស្នេហ៍​ថ្មី​របស់​នាង​ម៉ារីណា​នៅ​ពេលនេះ ពិតជា​ធ្វើ​ឲ្យ​មហាជន និង​មិត្ត​ភ័ក្រ្ដ​ស្និទ្ធស្នាល​របស់ នាង មាន​ការ​ភ្ញាក់​ផ្អើល។​គូរ​អនាគតស្រីស្អាតរូបនេះ ជា​បុរស​ខ្មែរ​រស់​នៅ​សហរដ្ឋអាមេរិក ដែល​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ។

ជួប​ សម្ភាសន៍​ផ្ទាល់​ជាមួយ “សប្បាយៗ” ក្នុង​ពិធី​ ភ្ជាប់​ពាក្យ​នៅ​ភោជនីយដ្ឋាន Lucky Starនោះ ម៉ារីណា បាន​រំព្ញក​ពី​ស្នេហា​គ្រា​ដំបូង​ជាមួយ​បុរស​ខ្មែរ​រស់​នៅ​សហរដ្ឋអាមេរិក​ថា “ខ្ញុំ​ស្គាល់​គាត់ (សាត ចាន់​ថន រយៈពេល​១ឆ្នំា​មក​ហើយ ដែល​ខ្ញុំ​គិត​ថា គាត់​ជា​មនុស្ស​ល្អ ដែល​ខ្ញុំ​អាច​ពឹង​ពាក់​អស់​មួយ​ជីវិត ហើយ​គាត់​ចេះ​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​គ្រប់​ពេលវេលា”លីម៉ារីណា បាន​និយាយ​ប្រាប់ “សប្បាយ” ទៀត​ថាបើ​ទោះ ​បី​នាង​រៀបការ ហើយក៏​មិន​ឈប់​ពី​សិល្បៈ​ដែរ”។

ទោះ​យ៉ាងណា​ ​លោក​សាត ចាន់​ថន ដែល​ត្រូវ​ជា​អនាគត​ស្វាមី បាន​និយាយ​ថា “ពេល​​រៀបការ​ ហើយ យើង​ទាំង​ពីរ​នឹង​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​ពេលនេះ​កំពុងរត់​ឯកសារ​ពី​ស្ថាន​ ទូត!មានន័យថា​យើង​ទំាង​ពីរ​និង​ចាកចេញ​ពី​ ប្រទេស​កម្ពុជា”។

តាម​ការ​ អះអាង​របស់​លោក​ចាន់​ថន ទំនង​ជា​នាង​ម៉ារីណា នឹង​បញ្ចប់​អាជីព​សិល្បៈ ទោះ​បី​ជា​នាង​បាន​អះអាង ខាង​លើ​ថានាង​នៅតែ​ស្រឡាញ់​សិល្បៈ និង​ចង់​បម្រើ​ទស្ស​និក​ជន​ក្ដី។ទោះបី​ការ​ផ្ដល់​ព័ត៌មាន​ពី​អនាគត​ម៉ារីណា​ លើ​ឆាក​សិល្បៈ​ហាក់​នៅ​មិន​ច្បាស់លាស់​តែ​អ្នក​​ចូលរួម​​ជាច្រើន​ក្នុង​ពិធី ​នោះ សុទ្ធ​សឹង​តែ​ជឿជាក់​ថា អ្នក​​ទំាង​ពីរ​នឹង​រស់​នៅ​ទ្រនំ​មួយ ប្រកបដោយ​សុភមង្គល​មិន​ដូច​ចំណង​ស្នេហ៍​អាពាហ៍ពិពាហ៍​កាល​ពី​ដំបូង កាល​ពី​ប្រាំ​ឆ្នំា​មុន​នោះ​ទេ។

អត្ថបទៈប៊ិន​ប៊ុណ្ណា

កែសម្រួលៈម៉ីសនសុធារី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s