យប់នេះព្រាបសុវត្ថិ​និង​ឱក​​សុគន្ធកញ្ញា​សម្តែងនៅSydney

ផ្សាយ​ក្នុង​ផ្នែក​ កំសាន្ត, សប្បាយ ដោយ sotheary កាលពី 7 Aug 2010

ប្រភព​ព័ត៌មាន​ពី​អ្នក​​ស្នេហា​គេហទំព័រ​“សប្បាយ“​ នៅ​ឯ​ប្រទេសAustraliaប្រាប់​អោយ​ដឹ​ង​ថា​​​យប់​ នេះ​ កំពូល​តារាទំាង២ដួង​របស់​​ផលិត​កម្ម​ហង្ស​មាស​និង​សម្ដែង​នៅSydneyសារ​ជា​ ថ្មី​ក្រោម​ការ​ទន្ទឹង​រង់ចាំ​របស់​យុវវ័យ​ដើម​កំណើត ​ខ្មែរ​ទាំងឡាយ​នៅ​ទីនោះ។

នាង​ហុក​​ ភិរម្យ​សោម៉ា​​ប្រាប់“សប្បាយ”ពី​ទីក្រុង​ស៊ីដនី ថា​ ដូច​កាល​ពី​សម្ដែង​លើក​ដំបូង​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា​​កន្លង​ទៅ​ដែរ​លោក​ ព្រាប​សុវត្ថិ​និង​នាង​ឱក​​​​​​សុគន្ធកញ្ញា​នឹង​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ​ដោយ​សារ​តែ Styleដ៏​ទាន់​សម័យ​របស់​ពួកគេ។”អ្នក​ទាំង​ពីរ​​​ធ្វើ​អោយ​គេ​និយាយ​មិន​ដាច់ ​នៅ ពេល​ពួកគេ​មក​ទីនេះ!​មាន​អ្នក​ត្រៀម​សុំ ថត​ជាមួយ​ក៏ ច្រើន!អ្នក​សុំ​រាប់​ជា​បង​ ប្អូនធម៌​ក៏ ច្រើន!”សោ ម៉ា​និយាយ។

តារាចម្រៀងសុគន្ធកញ្ញានៅAustralia (រូបថតៈអ្នកស្រីឯកហុង)

នេះ​ការ​​សម្ដែង​លើកទី៤​របស់​តារា​ទាំងពីរ​នៅ​ប្រទេស​ អូស្ត្រាលី​សម្រាប់​លើក​នេះ។“នៅ​សប្ដាហ៍​ក្រោយ​​​ពួកគេ​នឹង​​សម្ដែង​​ជា​​ លើក​ចុងក្រោយ​នៅ​ក្រុងMelbourneមុន​និង​វិល​ ត្រឡប់​មក​កម្ពុជា​វិញ។សោ ម៉ា​​និយាយ​ថា​ក្រៅពី​ច្រៀង​បទ​សម័យថ្មី​តារា​ទាំងពីរ​ក៏​មាន​​ច្រៀង​បទ​ ចម្រៀង​ជា​ចង្វាក់​​រំាវង់​រាំក្បាច់​​សារ៉ាវ៉ាន់​​​​​​​​ឡាំលាវ​​ផង ដែរ។” ​មាន​បងប្អូន​ខ្មែរ​ខ្លះ​បាន​ទទួល​ពួក​គាត់​ទៅ​ហូប​បាយ ​ទៅ​​លេង​ផ្ទះ​រឺ​ទៅ​កម្សាន្ត​នៅ សួន​សត្វ​កន្លែង​ហ្គេម​អី​ហ្នឹង!និយាយ​ទៅ​ពួក​គាត់​ទទួល​បានការ​រាប់អាន​ ខ្លំាង​​ណាស់​មាន​ ការ​ជូន​វត្ថុ​អនុស្សាវរីយ៍​ក៏ ច្រើន”​ប្រភព​​និយាយ។

តារា​ចម្រៀង​​ឱកសុគន្ធកញ្ញា​និង​ព្រាប​សុវត្ថិ​និង​វិល​មក​ កម្ពុជា​នៅ​ពាក់​កណ្តាល​ខែនេះ។

អត្ថបទៈ ប៊ិន​ ប៊ុណ្ណា
កែសំរួលៈ ម៉ីសន​ សុធារី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s