លី​ ច័ន្ទសីហាជិតធ្វើខួបកំណើត

នៅសល់ពេល១២ថ្ងៃទៀតប៉ុណ្ណោះលី​ច័ន្ទ​សីហា​គ្រប់​អាយុ​១៨​ឆ្នំា​ហើយ​។​នាង​ ​គ្រោង​​រៀប​ចំ​​ពិធី​​អបអរ​​ខួប​១៨ឆ្នំា​របស់​នាង​ដោយ​ទទួល​​ភ្ញៀវ​​​៣០តុ​ ​ហើយ​​នឹង​​​អញ្ជើញ​​​តារា​ល្បីៗ​​​នៅ​​​កម្ពុជា​​​ចូលរួម​​​ពិធី​​​នេះ​។

មួយ ​រយៈ​ពេលមុន​​សីហា​ហាក់​បង្ហាញ​ការ​ក្រៀមក្រំ​ដោយសារ​ការ​បែកបាក់​គូរ​ ដណ្ដឹង​របស់​នាង​ប៉ុន្តែ​ស្លាកស្នាម​​​ឈឺ​ចាប់​​នោះ​ហាក់​រលុប​បាត់​ពី​ បេះដូង​របស់​នាង​វិញ​ហើយ​ព្រោះ​ពេល​បង្ហាញ​ខ្លួនក្នុង​​ពិធី​ភ្ជាប់​ ពាក្យរបស់​អ្នកនាង​លី​ម៉ារី​ណា នៅ​ឯ​ភោជនីយ​ដ្ឋាន “Lucky Star” កាល​ពី​ ម្សិល​មិញ​នេះ ដោយ​នាង​ហាក់​បី​ដូចជា មាន​សាច់​ជាង​មុន។

ប្រភព ​មួយប្រាប់”សប្បាយ”ថា​បាន​ជា​ នាង​អាច​ឆាប់​កាត់ចិត្ត​បាន​ពី​ភាព​មិន​សប្បាយ​ចិត្ត​​ទំាង​នោះ​លឿន​ក៏​ ដោយសារតែ​បែក​បាក់​គូរ ដណ្ដឹង ភ្លាម​ឪពុក​នាង​​បាន​បើកហាង​សំអាង​ការ​ឲ្យ​នាង​​​ភ្លាម​ដែល​​ចំណាយ​ទុន​អស់​ ប្រមាណ​ជា​៤ម៉ឺនដុល្លារអាមេរិក​​ជាថ្នូរ​លួង​ចិត្ត​សីហា។ ឥឡូវ​នេះ​ឪពុក​នាង​បាន​គ្រោង​ង​រៀប​ចំ​ពិធី​ជប់លៀង​ខួប​កំណើត៣០តុនិង​​ អញ្ជើញ​​​តារាល្បីៗ​ដើម្បី​ចូលរួ​ម​លើកទឹកចិត្ត​នាង​នៅ​​ក្នុង​​ពិធី​នោះ​​ ផង ដែរ។

លោកលី សុខ​ជុន ដែល​ជា​ឪពុក​របស់ លី ច័ន្ទ​សីហា បាន​ប្រាប់ ”សប្បាយ” នៅ​ថ្ងៃ​នេះ​ថា នៅ​ក្នុង​ពិធី​ខួប​កំណើត របស់​សីហា នឹង មាន​ការ​ដើរ​បង្ហាញ​ម៉ូដ​សំលៀកបំពាក់ និង​មាន​របាំ​ប្រពៃណី ខ្មែរ​ផងដែរ។ ប៉ុន្ដែ លោកថា “ខ្ញុំបានត្រៀម៣០តុ ប៉ុន្ដែ​មិន​បាន​ដឹង​ទេ​ថា​ភ្ញៀវ​ដែល​ត្រៀម​ហៅ​ទំាង​នោះ​នឹង​អញ្ជើញ​ចូលរួម​ ឬ​យ៉ាង​ណា នោះ​ទេ ព្រោះថា ពួកគេ​ភាគច្រើន​សុទ្ធតែ​ជា​តារា​ល្បីៗ អញ្ចឹង​ហើយ​គេ​មាន​ការ​រវល់​នឹង​ការ​ងារ​​ច្រើន”។

ពិធី​ខួប​ កំណើត​របស់​សីហា នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ ខែ​សីហា ឆ្នំា២០១០ ដែល​នឹង​រៀប​ចំ​នៅ​គេហ​ដ្ឋានខ្លួន​ឯង​ដែល​អាស័យ​ដ្ឋាន ឋិត​នៅផ្ទះ១៦៣១ ផ្លូវជាតិលេខ២ សង្កាត់​ចាក់​អង្រែ​ក្រោម រាជធានី​ភ្នំ​ពេញ។​ជោគ​ជ័យ​​ថ្ងៃ​កំណើត​​ណា៎​សីហា!

អត្ថបទៈប៊ិន ​ប៊ុណ្ណា

កែសំរួលៈម៉ីសន​ ​សុធារី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s