នាយករដ្ឋមន្រ្ដីខ្មែរស្នើរឲ្យកោះប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ ស្ដីពី សភាពការណ៍កម្ពុជា និងថៃ

ទី​បំផុត​ទៅ​ការ​អត់ធ្មត់​របស់​កម្ពុជា​មិន​មាន​ទៀត​ឡើយ។ នាយក​រដ្ឋមន្រ្ដី​ខ្មែរ សម្ដេច​ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​កោះ​ប្រជុំ​ជាបន្ទាន់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ សហប្រជាជាតិ ស្ដីពី សភាពការណ៍ នៃ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ

លោកប៊ុណ្ណារាយការណ៍លម្អិតអំពីព័ត៌មាននេះ !

ជំហរ​របស់​កម្ពុជា ដែល​ប្រកាស​ជាច្រើន​លើក​ច្រើន​សារ​មក​ហើយ​ថា កម្ពុជា​នៅតែ​បន្ត​ធ្វើការ ដោះ​ស្រាយ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ជាទ្វេ​ភាគី​នោះ ទីបំផុត​ទៅ កម្ពុជា​បាន​ស្វះស្វែង​រក​អង្គការ​សហប្រជាជាតិ ដើម្បី​ជួយ​ដោះស្រាយ​លើ​ជម្លោះ​នេះ​វិញ។

លិខិត​ពីរ​ច្បាប់​របស់​កម្ពុជា បាន​ផ្ញើរ​ចេញ​កាល​ពី​ម្សិលមិញ​នេះ (៨ ខែ​សីហា) ដោយ​មួយ​ច្បាប់​ផ្ញើរ​ទៅ​ក្រុម​ប្រឹក្សា សន្ដិ​សុខ​អង្គការ​សហប្រជាជាតិ និង មួយ​ច្បាប់​ទៀត​ផ្ញើរ​ទៅ​ប្រធាន​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ដើម្បី​ឲ្យ​មាន​កោះ​ប្រជុំ​ជា​បន្ទាន់​ស្ដីពីស្ថាន​ភាព​ជម្លោះ​រវាង​កម្ពុជា និងថៃ

សម្ដេច​នាយក​រដ្ឋមន្រ្ដីហ៊ុន សែន ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា និយាយ​នៅ​ក្នុង​ពិធី ប្រកាស​ផ្សព្វផ្សាយ​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​តាម​បែប​ប្រជា​ធិប​តេយ្យ​នៅ​ថ្នាក់​ក្រោមជាតិ នៅ​កោះពេជ្រ​កាល​ពី​ព្រឹកមិញ​នេះ​ថា កម្ពុជា​ចង់​ឲ្យ​មាន​ការ​កោះ​ប្រជុំ​ជា​បន្ទាន់ របស់​ក្រុមប្រឹក្សា សន្ដិសុខ​អង្គការ​សហប្រជាជាតិ ដោយសារ​ថា ថៃ​កំពុង​មាន​បំណង​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា ដោយ​ចេតនា។

សម្ដេច​លើក​បែប​នេះ បន្ទាប់​ពី​កម្ពុជា​បាន​សរសេរ​លិខិត​ពីរ​ច្បាប់​ទៅ​អង្គការ​សហប្រជាជាតិ ដែល​នៅ​ក្នុង​ខ្លឹមសារ​លិខិត​សរសេរ​ថា នាយក​រដ្ឋមន្រ្ដី លោក​អាប់អភីស៊ីត វីចាជីវ៉ា បាន​ធ្វើ​ការ​គំរាម​ថា ថៃ​នឹង​លុបចោល​ជា​ឯកតោភាគី​ គឺ​អនុស្សា​រណៈ​យោគយល់គ្នា ចុះថ្ងៃទី១៤ ខែ​មិថុនា ឆ្នំា២០០០។ ទន្ទឹម​នឹង​នេះ ថៃ​គំរាម​យ៉ាងច្បាស់ថា នឹង​ប្រើ​កម្លំាង​យោធា​ប្រឆំាង​នឹង​កម្ពុជា ដើម្បី ដោះស្រាយ​ជម្លោះព្រំដែន​កម្ពុជា​និង​ថៃ។

សម្លេង​សម្ដេច​នាយក​រដ្ឋម​ន្រ្ដីហ៊ុន សែន

សម្ដេច​នាយក​រដ្ឋមន្រ្ដី​ហ៊ុន សែន បាន​ប្រកាស​ជំហរ​សាជាថ្មី​របស់​កម្ពុជា​ថា កម្ពុជា​មិន​ប្រើ​អាវុធ ដើម្បី​ធ្វើការ​ដោះស្រាយ​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង​ណាមួយ​នោះទេ។ ប៉ុន្ដែ​កម្ពុជា ប្រើ​សិទ្ធិ​ស្វ័យ​ការពារ ប្រសិន​បើ​មាន​ប្រទេ​ណា​មួយ​រំលោភ​បូរណភាព​ទឹកដី​របស់​ខ្លួន។

ជា​មួយគ្នា​នេះ​ដែរ សម្ដេច​បាន​ផ្ញើរ​សារ​ទៅ​កាន់ លោក​ស៊ូ​ថេប​ធឿក​ស៊ូ​បាន ឧប្ប​នាយក​រដ្ឋ​មន្រ្ដី​​ថៃ​ថា មិន​មាន​​​ទិវា​ចង​កំហឹង ឬ​ក្រុម​ជួបជុំ ណាមួយ​ប្រឆាំង​ និង​ទីក្រុង​បាកក​នោះទេ។

សម្លេងសម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែន

លោក​រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ស្វាគមន៍​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​ចុង ក្រោយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នេះ។ ប៉ុន្ដែ​លោក​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់ ចំពោះ​លិខិត​នោះ ដើម្បី​ឲ្យ​អង្គការ​សហប្រជាជាតិ ប្រញាប់​ប្រញាល់​បញ្ចប់​ជម្លោះ​រវាង​កម្ពុជា និង​ថៃ​នេះ។

សម្លេងលោករ៉ុង ឈុន

លោក​សុខ ទូច សាស្រ្ដា​ចារ្យ​វិទ្យា​សាស្រ្ដ​នយោបាយ និយាយ​ដែរ​ថា នេះ​ជា​ពេល​វេលា​ដ៏​ល្អ ដែល កម្ពុជា​បាន​ដាក់​លិខិត​ទៅ​អង្គការសហប្រជាជាតិ ដើម្បី​ឲ្យ​ជួយ​ដោះ​ស្រាយ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ​នេះ។ លោក​ថា​កម្ពុជា មាន​ជំនឿ​ឈ្នះ​លើ​ភាគី​ថៃ ដោយ​កម្ពុជា​ផ្អែក​លើ អនុស​ញ្ញាបារំាង សៀម ឆ្នំា១៩០៤ និង១៩០៧, សាល​ក្រម​តុលាការ​អន្ដរជាតិ របស់​ទីក្រុង​ឡា​អេ​ឆ្នំា​១៩៦២, ការ​ចុះ​បញ្ជី​សម្បត្តិ​បេតិ​កភណ្ឌ​ពិភព​លោក​ថ្ងៃទី៧ ខែ​កក្កដា ឆ្នំា២០០៨ និង គម្រោង​អភិវឌ្ឈន៍​អភិរក្ស ប្រាសាទ​ព្រះវិហារ​ជាដើម។

លោក​បាន​បញ្ជាក់​ថា ការណ៍​ដែល​កម្ពុជា​បាន​សរសេរ​លិខិត​នេះ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា កម្ពុជា​ជា​ប្រទេស​ដែល គោរព​ច្បាប់​ទំាង​ជាតិ និង​អន្តរជាតិ ដែល​កម្ពុជា​មិន​បាន​ប្រើ​កម្លំាង​យោធា​ដើម្បី​ដោះ​ស្រាយ​ជម្លោះ ព្រំដែន​នោះ​ទេ។

សម្លេងលោកបណ្ឌិតសុខ ទូច

គេហទំព័រ​ដើម​អំពិល​បាន​ដក​ស្រង់​ព័ត៌មាន​ថៃ INNឲ្យ​ដឹង​ថា ភាគី​ថៃ​អាច​ធ្វើការ​បំភ្លឺ​ដល់​ភាគី​កម្ពុជា និង​អន្ដរជាតិ​ក្នុង​ករណី ដែល​សម្ដេច​ហ៊ុន សែន បាន​ចោទ​ប្រកាន់​ភាគីថៃ ដោយ​ភាគីថៃ​មាន​ទំាង សាក្សី និង​ភស្ដុ​តាង​គ្រប់គ្រាន់ ដែល​បញ្ជាក់​ថា ភាគី​ថៃ​មិន​ធ្វើ​ការ​ឈ្លាន​ពាន​មក​លើ​ទឹក​ដី​កម្ពុជា។

លោក​ឆា វ៉ា​នុន និយាយ​ថា តំបន់​ប្រាសាទ​ព្រះវិហារ ជា​តំបន់​មាន​ជម្លោះ ហើយ​ភាគី​ថៃ ជឿ​ថា សម្ដេច​ហ៊ុន សែន អាច​មាន​ភាព​ខ្វល់ខ្វាយ​ច្រើន​ហួស​ពេក តែ​ជំហរ​របស់​ថៃ​ក្នុង​ការ​ប្រើ​កម្លំាង យោធា​គឺ​ជា​ជម្រើស​ចុង​ក្រោយ។

ដោយឡែក​គេហទំព័រ Bang Kok Post របស់ថៃ​នៅព្រឹកមិញនេះ (៩ ខែសីហា) លោក​ស៊ូ​ថេប​ធឿក​ស៊ូ​បាន បានបញ្ជាក់ថា​ យោធា​ថៃ​មិន​បាន​រំលោភ​អធិបតេយ្យ​ភាព​របស់កម្ពុជា​នោះទេ។

ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ បាន​ចាប់​ផ្ដើម​តំាង​ពាក់​កណ្ដាល ខែ​កក្កដា ឆ្នំា២០០៨។ ភាគី​ទំាងពីរ​បាន​បើក​ការ​ចរចា​ជាច្រើន​លើក​ច្រើន​សារ​ហើយ ប៉ុន្ដែ​ការ​ចរចា​ជា​ទ្វេភាគី​មិន​បាន សម្រេច​ជា​ដុំ​កំ​ភួន​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ​កងទ័ព​នៃ​ប្រទេសទំាងពីរ បាន​ប៉ះ​ទង្គិចគ្នា បណ្ដាល​ឲ្យ​មាន អ្នក​ស្លាប់ និង​របួស ទំាង​សងខាង។

សរសេ៖ ប៊ិន ប៊ុណ្ណា

កែសម្រួល៖ សុខឿន

វិទ្យុស្រ្ដី FM102

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s