សាពូន​មីដាដា​ចង់​អោយ​អូន​ ធារ៉ា​​​សំរាក​សិន

តារា ​ចម្រៀង​ស្ពាយ​ហ្គីតា​សាពូន​​​​មីដាដា​ដែល​បាន​ដឹ​កដៃ​ភរិយា​​ត្រឡប់​មក​​ កម្ពុជា​វិញ​កាល​ពីចុងខែ​កក្កដា នោះ​អះ​អាង​នឹង”សប្បាយ”ថា​លោក​ចង់​ អោយ​តួឯកស្រី​ក្នុង​ជីវិត​លោក​សម្រាក​ពី​ការងារ​សិល្បៈ​មួយ​រយៈ​ពេល​សិន។ បន្ទាប់ពី​ លោក​បាន​ទៅ​ក្រេប​ចន្ទ​ទឹកឃ្មុំ​និង​ច្រៀង​នៅ​ប្រទេស​បារាំង​អស់​រយៈ​ពេល​​ ៤ខែ​តារាចម្រៀង​រូបនេះ​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា​​​ភរិយា​​របស់​​លោក​​ កំពុង​​មាន​​គភ៌​ជិ​ត​៤ខែ​ហើយ។ “ខ្ញុំ​មាន​ អារម្មណ៍​សប្បាយ​ចិត្តហើយ​ចង់​ឃើញ​កូន​មុខ​ឆាប់​ៗ​ហើយ​កូន​នេះធ្វើ​ឲ្យ​ ខ្ញុំ​មាន​កម្លំាង​ចិត្ត​ថែមទៀត ដើម្បី​បំរើ​វិស័យ​សិល្បៈនិង​ក្រុម​គ្រួសារ​របស់​ខ្ញុំ”។ លោក ​បាន​និយាយ​ថា នៅ​ពេល​លោក​បាន​ដល់​ស្រុកខ្មែរ​ភ្លាម ​អ្វី​ដែល​លោក​ត្រូវ​ធ្វើ​មុន​គេ​នោះ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ភរិយា​លោក​មាន​សុខភាព​ល្អ គ្រួសារ​សុខ​សប្បាយ និង​លោក​កំពុង​សរសេរ​បទ​ចម្រៀង​ថ្មីៗ ដើម្បី​អបអរសាទរ ពិធី​បុណ្យ​អំទូក បណ្ដែត ប្រទីប សំពះព្រះខែ នា​ពេល​ខាង​មុខ​នេះ។ “ខ្ញុំ​បាន​ សរសេរ និង​ត្រៀម​សរសេរ​បទ​ចម្រៀង​មួយ​ចំនួន​ដែល​មាន​បទ​រាំវង់​និង បទ​សម័យ​ផ្សេងៗ ដើម្បី​អបអរ​សាទរ​បុណ្យ​អុំទូក​ពេល​ខាងមុខនេះ”។ក្នុង​ ចំណោម​បទ​ទាំង​​នោះ​មាន​បទ​ខ្លះ​ច្រៀង​ទោលនិង​បទ​ខ្លះ​ច្រៀង​ឆ្លងឆ្លើយ​ ជាមួយ​តារា​ស្រី​​សុគន្ធ នីសា។ លោក ​សាពូន​​មីដាដា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា បទ​ចម្រៀង​ដែល​បាន​​សរសេរ និង​កំពុង​សរសេរ​នេះ ភាគច្រើន​គឺ​លោក​ជា​អ្នក​សរសេរ​ដោយ​ខ្លួនឯង ហើយ​បទ​ខ្លះ លោក​និង​អ្នកនិពន្ធ​ជើងចាស់ បាន​រួម សហការ​គ្នា ដើម្បី​ធ្វើ​បទ​ទាំង​នោះ ឲ្យ​កាន់​តែ​មាន​ឥត​ន័យ និង​អត្ថ រស​ជា​ផ្នែក​មួយ​ដើម្បី​ទាក់ទាញ​អ្នកស្ដាប់។ មី ​ដាដា​បន្ត​ថា “ក្នុង​អំឡុង​ពេល​ប្រពន្ធ​ខ្ញុំ​មាន​ ផ្ទៃពោះ​នេះ ខ្ញុំ​ចង់​ឲ្យ​ប្រពន្ធ​របស់​ខ្ញុំ​សម្រាក​នៅ​ផ្ទះ ដោយ​ផ្អាក​ការ​ប្រឡូក​នៅ​ក្នុង​វិស័យ​សិល្បៈ​មួយ​រយៈ​ពេល​ធំ​សិន ហើយ ក្រោយ​ពី​ភរិយា​របស់​ខ្ញុំ​សម្រាល​កូន​ហើយហើយ​បើ​ភរិយា​របស់​ខ្ញុំ​គាត់​ចង់ ​បន្ដ​អាជីព​សិល្បៈ​ខ្ញុំ​ក៏​គាំទ្រ​និង​ជម្រុញ​លើកទឹកចិត្ត​គាត់ “។ សាពូនមីដាដាមាន​ស្រុក​កំណើត​នៅ​ភូមិ​សំរោងកែ​ឃុំ​សំរោងធំ​ស្រុក​គៀន​ ស្វាយខេត្តកណ្ដាល​។​ដោយ​ធ្លាប់​ហាត់​រៀន​ភ្លេង ជាមួយ​លោក​គ្រូងិន សុខ​ក្រវ៉ា និង​គ្រូ​ល្បីៗ​ផ្សេងៗ​ទៀត​នៅឆ្នំា​១៩៩៧ មីដាដា បាន​ក្លាយ​ទៅ​ជា​តន្រ្ដី​ករ។ ជា​បន្ដ​​បន្ទាប់​មីដាដាក៏​ក្លាយ​ទៅ​ជា​តារា​ចម្រៀង​ល្បីល្បាញ​មួយ​រូប​តាម​ រយៈ​បទ​ចម្រៀង​ដំបូង​កសាងកេរ្តិ៍ឈ្មោះ​គឺ​បទ “គ្រប់យ៉ាង​ ដើម្បី​អូន” “ដើម្បី​អ្វី​ទៅ​អូន” ដោយ​​​​តែង​និពន្ធ​ទំនុក​ច្រៀង​ខ្លួន​ឯង។

អត្ថបទ:ប៊ិន​ប៊ុណ្ណា

កែសំរួលៈម៉ីសន​សុធារី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s