ឆ្លង​ឆ្នំា​ថ្មី កែវ​ពេជ្រ​ពិសី ​នឹង​រួច​បំណុល​ធនាគារ

ផ្សាយ​ក្នុង​ផ្នែក​ កំសាន្ត, សប្បាយ ដោយ sotheary កាលពី 11 Aug 2010

ស៊ូតៗៗៗៗៗៗៗៗៗៗៗៗ”សប្បាយ”មានរឿងល្អមកប្រាប់ណ៎ា!ឆ្នំា ​ចាស់ ផ្លាស់​ចូល​ឆ្នាំ​ថ្មី​២០១១ បន្លា​ដែល​ស្អិត​ក្នុង​ដើម​ទ្រូង​របស់​​ស្រី​ស្អាត​កែវ​ពេជ្រ​ពិសី នឹង​ត្រូវ​បាន​ដក​ចេញ​វិញ​ហើយ។បន្លា​ដែល​រុក​រាន​​ក្នុង​ទ្រូង​ពិសី គឺ​មិន​ដែល​ធ្វើ​ឲ្យ​ពិសី​សប្បាយ​ចិត្ត ឬ​គេង​លក់​ស្រួល​ឡើយ ព្រោះតែ​នាង​ជំពាក់ប្រាក់ធនាគារ​ប្រមាណជា​៣ម៉ឺនដុល្លារ​ សហរដ្ឋអាមេរិកបន្ទាប់ពីនាងបានបែកបាក់ស្វាមី កាលពីប៉ុន្មាន​​ខែ​នេះ។ ពន្លឺ​នៃ​ជីវិត​ថ្មី​របស់​ពិសី​គឺ​ការ​សង​បំណុល​ឲ្យ​​រួច​​អស់។​តើ​​​តារា​ ស្រី​ដែល​មាន​ទម្រង់​មុខពង​ក្រពើ​រូប​នេះ​​​បាន​ប្រាក់​ពីណា ដើម្បី​ធ្វើការ សង​បំណុល​រាប់ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល​ដ៏​ខ្លី​បែបនេះ ?

បន្ទាប់ ​ពី​ជីវិត​អាពាហ៍ពិពាហ៍​នាង​ពិសី​បាន​បែកបាក់​កាល​ពី​ចុង​ឆ្នាំ​កន្លងទៅ​នោះ កែវ​ ពេជ្រ​ពិសី ត្រូវ​ទទួល រងកម្ម​ដោយសារ​ជំពាក់​ធនាគារ​ចំនួន​៣ម៉ឺនដុល្លារសហរដ្ឋអាមេរិកមក ដែល​មេម៉ាយ​ក្ដៅ​ស្រួយ​ម្នាក់​នេះ បាន​បង្ហើប​ប្រាប់ “សប្បាយ” ឲ្យដឹង​ថា ប្រហែល​ជា​ឆ្លង​ផុត​ឆ្នំា​ចាស់​ឆ្នំា២០១០ ចូល​ឆ្នាំ​ថ្មី​២០១១ នាង​នឹង​សង​បំណុល​របស់ ធនាគារ រួចរាល់​ទាំង​ស្រុង​ហើយ។

អ្នក ​នាង​ពិសី បាន​និយាយ​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​ថា “សព្វថ្ងៃ​ ខ្ញុំ​កំពុង​តែ​សន្សំ​ប្រាក់​តាម​រយៈ​ការងារ​សិល្បៈ និង​ជំនួញ (សម្អាងការ) របស់​ ខ្ញុំដើម្បី​បង្វិល​លុយ​ទាំង​នេះ សង​ទៅ​ធនាគារ ជា​បណ្ដើរៗ”។

ពិសី ​បាន​បញ្ជាក់​ថា “ខ្ញុំ​នៅ​ជាប់​លុយ​ធនាគារ​ ត្រឹមតែ​ជាង​២ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ហើយ​លុយ​ទំាង​នេះ មិនមែន យក​ទៅ​ធ្វើ​អ្វី​ខុស​ទិសដៅ​នោះ​ទេគឺ​ឋិត​នៅ​ក្នុង​ការ​ចំណាយ​លើ​ការ​ផ្ដូរ​ ទី​តំាង​សំអាង​ការ​ថ្មី និង​ទិញ​សំភារៈ ផ្សេងៗ​សម្រាប់​រកស៊ី និង​ថ្លៃ​ឈ្នួល​ផ្ទះ”។

បើ ​ទោះ​បី​ជានៅ​ឆ្នំា​២០១០​នេះ កែវ​ពេជ្រ​ពិសី ទទួលរង​ទុក្ខ​ពាក់ព័ន្ធ​នឹង​បញ្ហា​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន​ក៏​ពិតមែន ប៉ុន្តែ​បើ​និយាយ​ពី​អាជីព​សិល្បៈ​របស់​នាង និង​ជំនួញ​សម្អាងការ បាន​រីក​លូតលាស់ ជាលំដាប់។

កន្លងមកនេះអ្នកនាងពេជ្រពិសីមាន​ ចំណង​អាពាហ៍ពិពាហ៍ ជាមួយ​លោកចន្ថាស្រី​ដែលគេ​ស្គាល់ថា​ជាថៅកែ​នំបុ័ង​នៅ​ប្រទេស​អូស្រ្ដាលី​ ប៉ុន្ដែ​និស្ស័យស្នេហ៍ស្អិតរមួតមិនបានដល់មួយឆ្នំាផងនោះត្រូវបានបញ្ចប់ទៅវិញ។

ក្រោយពីអ្នកទំាងពីរលែងលះគ្នាពិសីបាន បង្ខំ​ចិត្ត​បិទ​ហាង​របស់ខ្លួន ដែល​ស្ថិត​នៅ​ឆ្ងាយ​១០០​ម៉ែត្រ​​ពី​វត្ត​ជម្ពូ​វ័ន្ត​ ក្នុង​ខណ្ឌ​ដង្កោ​ ដែល​ជា​ហាង​ចាស់ កាល​ពី​ពាក់​កណ្ដាល ខែ​វិច្ឆិកា ឆ្នំា​២០០៩។​​ក្រោយ​​មក​នាង​បាន​បើក​ហាង​សម្អាងការ​ថ្មី នៅ​ក្បែរ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ដែល​ដំណើរការ​មកទល់​ពេល​នេះ។

អត្ថបទៈប៊ិន ​ ប៊ុណ្ណា

កែសំរួលៈម៉ីសន ​សុធារី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s