ឈឿន ឧត្តម៖ ខ្ញុំ​ត្រៀម​ចូល​សិល្បៈ​វិញ​ហើយ

តារា ​ចម្រៀង​មនោ​សញ្ចេតនា​បែប​ស្រុក​ស្រែ​លោក​ឈឿន ឧត្តម​ដែល​បាន​បាត់​មុខ​ពី វិស័យ​សិល្បៈ​អស់​រយៈពេល​ជិត​២​ឆ្នំា​មក​នេះ សន្យា​ជាមួយ “សប្បាយ”​ ថា នឹង​វិល​មក​ប្រលូក​ជាមួយ​សិល្បៈ វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​។

មួយ ​រយៈពេល​នេះ​គេ​មិន​ដែល​ឃើញ​ម្ចាស់​បទ“រនោច​ ខែប្រាំង” ចេញ​មុខ​ចេញ​មាត់​នៅ​ក្នុង​ពិភព​សិល្បៈ​នោះ​ទេ​ទើប​តែ កាល​ពីថ្ងៃទី០៨ ខែ​សីហា ទើប​តារា​រូប​នេះ​មាន​វត្តមាន​នៅ​ក្នុង​ពិធី​បិទ​ការ​ថត​រឿង​អច្ឆរិយ​ស្នេហ៍ រួម​ទាំង CD និងVCD លើកដំបូង របស់​ផលិត​កម្ម​មហាហង្ស។

នៅ ​ឯ​ពិធី​នោះ​គេ​ឃើញ​មាន​តារា​ល្បី​ជា​ច្រើន​បាន​ចូលរួម ដែល​ពួកគេ​បាន​បង្ហាញ​ទឹក​មុខញញឹម​ញញែម ដោយ​​ឡែក​​តែ​ឈឿន​​ឧត្តម​យើង​ហាក់​មាន​ទឹក​មុខ​ស្រពាប់ស្រពោន​​​ និង​មិន​សូវ​ និយាយ​ស្ដី អ្វី​ហាក់​ដូច​ជា​មាន​បញ្ហា​អ្វី​នៅ​ក្នុង​ចិត្ត។

ជួប ​ជា​មួយ“សប្បាយ” លោក​ឈឿន​ ​​ឧត្តម​​ឆ្លើយ​ប្រាប់​ថា “ខ្ញុំ​មាន បញ្ហា​សុខភាព គឺ​ខ្ញុំ​ទើបតែ​ធ្វើ​ការ​វះកាត់​ឆ្អឹង​ដុះ​នៅ​ក្នុង​ច្រមុះ​រួចរាល់​ឥឡូវ​ នេះ​ហាក់​បាន​ធូរ​ស្រាល​ខ្លះ​វិញ​ហើយ“។ បន្ទាប់ពី​ជា​សះ​ស្បើយ​ទាំង​ស្រុង​ខ្ញុំមាន​គម្រោង​​​ប្រលូក​ក្នុង​វិស័យ​ សិល្បៈ ដូច​ធម្មតា​វិញ“។ រយៈពេល២ឆ្នំាដែលតារាចំរៀងយើង ​មាន​បញ្ហា​ជំងឺ​ដុះ​ឆ្អឹង​នៅ​ក្នុង​ច្រមុះ​ដែល​បណ្ដាល​ឲ្យ​មាន​អាការៈ​ ឈឺចាប់ តឹង​ច្រមុះ និង​ឧស្សាហ៍​ផ្ដាសាយ បាន​សម្រាក​ពី​វិស័យ​សិល្បៈ អស់​មួយ​រយៈ​ពេល​ធំ ទន្ទឹម​នឹង​ពាក្យ​ច ចាម​អារាម​លេច​លឺ​ថា​លោក មាន​ម្ចាស់​ចិត្ត​ជួយ​អោយ​រស់​នៅ​ស្រួល​ដោយ​បាច់​មិន​រវល់​នឹង​សិល្បៈ​។

តែ​លោក​បាន​ច្រាន​ចោល​។” ទើប​តែ​ប៉ុន្មាន ខែ​ថ្មីៗ​នេះ​ទេ​បង​ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​វះ​កាត់​ឆ្អឹង​ដុះ ​ក្នុង​ច្រមុះ​នោះ​ចេញ នៅ​មន្ទីរ​ពេទ្យ​ឯកជន​មួយ​កន្លែង ក្នុង​រាជធានី​ភ្នំពេញ។ជំងឺ​នេះ​មាន​ប្រហែល​​ជា​ជាង​ពីរ​ឆ្នំា​ហើយ ឥឡូវ​វា​បាន​ធូរ​ស្បើយ​ច្រើន​ហើយ ខ្ញុំ​សប្បាយ​ចិត្តណាស់ “។ គួរ ​រំលឹក​ផង​ដែរ​ថា លោក​ឈឿន​​​​ឧត្តម បាន​ប្រឡូក​ចូល​វិស័យ សិល្បៈតំាងពីឆ្នំា២០០១​មក​ម៉្លេះ​។ បទ​របស់​លោក​​ភាគ​ច្រើន​គឺ​ជា​បទ​មនោ​សញ្ចេតនា ដូច​ជា​បទ “រនោច​ខែ​ ប្រាំង” “សុំទោស” និង​បទ “ទឹក​ ភ្នែក​ជន​ពាល“ជាដើម។

អត្ថបទៈ ប៊ិន​ ប៊ុណ្ណា

ដងស្រង់វេប “សប្បាយ”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s