ហេង ​ពិទូ”Dream More Work Less”

ជា​មួយ ​និង​អាវ Dream More Work Lessម្ចាស់​បទ ស្រឡាញ់​គ្នា​ឲ្យ​ស្លាប់​ចុះ​ថ្លៃ “ដែល​ត្រៀម​ចេញ​វ៉ុល​ថ្មី​បាន​​ដណ្ដើម​​យក​ការ​ចាប់​អារម្មណ៍​កាន់​តែ​ ខ្លាំង​ថែម​ទៀត​នៅ​លើ​ឆាក​តន្ត្រី​កាល​​ពី ចុង​សប្ដាហ៍។​ហេង​ពិទូ តារា​ចម្រៀង​ផលិតកម្មBig Man បាន​បង្ហើរ​ សំនៀង​ចំនួន​ពីរ​បទ ដែល​មាន ចំណង​ជើង​ថា ហាម ​ជួប​បាន តែ​មិន​អាច​ហាម​ចិត្ត និង​បទតួ​ច្រណែន នៅ​លើ​ស្ថានីយ​ទូរទស្សន៍ CTNដែល​ធ្វើ​អោយ​យុវវ័យ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។ “នេះ​ជា​បទ​ថ្មី​​របស់ខ្ញុំណ៎ាបង!​”ពិទូប្រាប់“សប្បាយ“។

គ្រាន់​តែ​ពិទូ​បង្ហាញ​​វត្តមាន​នៅ​លើ​ ឆាក​តន្ត្រី​សម័យ​ទំនើប​ភ្លាម​សំឡេង​​សាទរ​ហ៊ោ​កញ្ជ្រៀវ​អម​ដោយ​ស្នូរ​ទះ​ដៃ ​បាន​បន្លឺ​ឡើង​គាំទ្រ​ដល់​នាយ​យ៉ាង​កងរំពង។សារិទ្ធ​​​​​អាយុ​ម្ភៃ​ពីរ​ ឆ្នាំ​ដែល​ចូលរួម​ទស្សនា​និយាយ​ទាំង​ហ៊ោ​កញ្ជ្រៀវ​ថា​នេះ “គាត់​ចេញ​មក​ហើយ​នោះ”។“ពិទូ​​ជា​តារា​កំពុង​ពេញ​និយម​មួយ​រូប​នៅ​ ក្នុង​ចំណោម​តារា​ចម្រៀង​ល្បី​ជា​ច្រើន​រូប​ទៀត​ដែល​ខ្ញុំ​ជាប់ចិត្ត“សារិទ្ធ​និយាយ​ប្រាប់ “សប្បាយ” ។

តារា​ ចម្រៀង​​ហេង​ពិទូ​​វិញ​​​ឆ្លើយ​តប​នឹង “សប្បាយ” ទំាង​​សោមនស្ស​​ថា “ទាំង​ពីរ​បទ ហាម​ជួប​​បានតែ​​មិន​អាច​​ហាម​ ចិត្ត និង​​បទតួ​ច្រណែន នេះ​​ជា​វ៉ុល​ថ្មី​​របស់​ខ្ញុំ​ដែល​ត្រៀម​ នឹង​ចេញ​លក់​នៅ​ដើម​​សប្ដាហ៍​នេះ​ហើយ​​ខ្ញុំ​សង្ឃឹម​ថា​បទ​ថ្មី​​ទំាង២​​នឹង ​មាន​​ទស្សនិកជន​​ពិសេស​​យុវវ័យ​​គាំទ្រ​​ច្រើន“។

យូរ​ៗ​ ​ម្ដង​គេ​​ឃើញ​​តារា​​ចម្រៀង​​ហេង​ពិទូ​លេច​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ ប៉ុន្តែ​នៅ​ពេល​ចេញ​ម្ដងៗ តារា​ចម្រៀង​បែប​សម័យ​រូប​នេះបាន​កន្ត្រាក់​អារម្មណ៍ទស្សនិកជន​ជា​ពិសេស​ យុវវ័យ។ បទ​ពិទូ​ភាគ​ច្រើន ត្រូវ​បាន​គេ​កត់​សម្គាល់​ថា អាច​ទាក់​ទាញ​ក្នុង​ចំណោម​យុវវ័យ ព្រោះ​ភាគ​ច្រើន​មាន​ទំនុក ភ្លេង​បែប​ស៊ីវិល័យ​ដែល យុវវ័យ​ងាយ​ក្នុង​ការ​​ច្រៀង​ត្រាប់ តាម​បាន​។

អត្ថបទៈប៊ិន ​ប៊ុណ្ណា

កែសំរួលៈម៉ីសន ​សុធារី

“សប្បាយ”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s