លើកដៃជាមួយ”សប្បាយ”ស្រែកជយោដល់មហោស្រព ​សិល្បៈ​យុវវ័យ​ខ្មែរ ឆ្នាំ​២០១០!!

ព្រឹត្តិការណ៍​សិល្បៈ​ជាតិ​ដ៏​ កម្រ​ដែល​អូស​បន្លាយ​​អស់​ពេល​៥ថ្ងៃ​បាន​បញ្ចប់​កាល​ពី​ម្សិល​​មិញ​ក្រោម​ ការ​ជញ្ជក់​មាត់​សរសើរ​ពី​បណ្ដា​អ្នក​តាមដាន​ទាំង​ឡាយ​​ពិសេស​ភ្ញៀវ​ទេសចរ​ បរទេស​ដែល​ស្ញប់ស្ញែង​មរតក​វប្បធម៌​ពាន់​ឆ្នាំ​​របស់​ខ្មែរ។

ការសម្តែង​សិល្បៈ​នាដសាស្ត្រទំាង​ បុរាណ​សម័យរួមមានល្ខោនគ្រប់ប្រភេទរបាំ​ចំរុះ​ឧបករណ៍​តន្ត្រី​បុរាណ​គ្រប់​ សណ្ឋាន​បាន​ប្រមូល​​សិល្បករ​ដែលជា​ដួង​ព្រលឹង​នៃ​ប្រជា​ជាតិ​ខ្មែរប្រមាណជា​ ៥៤០នាក់​អោយ​មក​ជួបជុំគ្នា។

នៅ​​សាល​​សន្និសីទ​​​ចតុមុខ​​​ទស្សនីយភាព​​ សិល្បៈ​​​ជា​ច្រើន​​​ទម្រង់​​​ដែល​​មាន​​លក្ខណៈ​​សម័យ​កាល​​​​​លក្ខណៈ​​​ តំបន់​​និង​​​ប្រវត្តិសាស្ត្រ​​ត្រូវ​បាន​​បង្ហាញ​​ចេញ​គួរ​​ជាទី​មោទនៈ​​ និង​​​មាន​​ការ​​ជជែក​​ចែក​​រំលែក​​​ចំណេះដឹង​​ដែល​​ទាក់ទិន​​នឹង​​មរតក​​​ ទាំង​​នោះ​ផង។​អង្គការ​សិល្បៈ​​ខ្មែរ​អមតៈ​ដែល​រួម​​​ជាមួយ​​ដៃ​គូរ​​ផ្សេង​ ​ទៀត​​ក្នុង​​ការណ៍​ប​ង្កើត​​ព្រឹត្តិ​ការណ៍​​​​ដ៏​​មាន​​តម្លៃ​នេះ​​​បាន​​ ទទួល​កា​​រ​ចាប់​អារម្មណ៍​​ពី​​ទស្ស​និកជន​​​​​​ប្រមាណ​​ជាង​២​ពាន់​នាក់​ ដែល​​ភាគច្រើន​​ជា​យុវជន​​ទោះបី​​គេ​ត្រូវ​​​ទិញ​សំបុត្រ​ដែល​​មាន​​តម្លៃ​ ពី​១ម៉ឺន​ដល់​២ម៉ឺន​រៀល​ក្តី។

មហោស្រព​នេះសំណើរ​ការ​​ចាប់ពី​​យប់​ថ្ងៃ​​ទី​៧​ដល់​ថ្ងៃ​​ទី​១១សីហា។

អត្ថបទៈប៊ិន ​ប៊ុណ្ណា

កែសំរួលៈម៉ីស​ន សុធារី

“សប្បាយ”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s