សុខពិសី៖ វា​ជា​រឿង​អយុត្តិធម៌សម្រាប់ខ្ញុំ!

ផ្សាយ​ក្នុង​ផ្នែក​ កំសាន្ត, សប្បាយ ដោយ sotheary កាលពី 12 Aug 2010

ជួប​ជា​មួយ “សប្បាយ“​តារា​​ចំរៀង​​​​សុខ​ពិសី​​ត្អូញត្អែរ​ថា​នាង​​រង​​ភាព​​ អយុត្តិធម៌។​ឆ្នំា២០០៩​និង​២០១០​​នេះពិសី​​ហាក់​​មាន​រឿងរ៉ាវ​​មិន​​ឈប់​​ឈរ ​ប៉ុន្តែ​​នាង​នៅតែ​​ជា​តារា​​មាន​​ប្រជាប្រិយភាព​​​ក្នុង​​ដួងចិត្ត​​ យុវវ័យ​​ជានិច្ច។

បន្ទាប់​ពី​ព្រឹត្តិការណ៍​គ្រោះ​ ថ្នាក់​​ចរាចរណ៍​​​​​គួរ​​អោយ​​រន្ធត់​​កាលពី​​៣ឆ្នាំ​​មុន​​សុខ​ពិ​សី​​​​ ដែល​​វិល​មក​​ឈរជើង​​យ៉ាង​​ក្លាហាន​​លើវិថី​សិល្បៈ​វិញ​នោះ​​បាន​​រងគ្រោះ​​ ជា​បន្ត​បន្ទាប់​​ដោយការ​​​លួច​កាត់​ត​​រូបភាព​​អាសអាភាស​ក្លែង​បន្លំ​​ជា​ រូប​នាង​និង​ថ្មីៗ​នេះមានការ​​ផ្សាយ​ព័ត៌មាន​ថា​នាង​បាន​បើក​ហាង​​រួមគ្នា​​ ជាមួយ​​សឹម​សូ​រ៉ាម​​ភូមិ ជា​​តារា​ចម្រៀង​និង​​សម្ដែង​ដ៏​​ស្រស់​​សង្ហា​​ម្នាក់​។

តើ​​សុ​រ៉ាម​ភូមិ​​​និង​​​សុខ​ ពិសី​​ពិត​​បាន​​​បើក​ហាង​​​រួមគ្នា​​និង​​បាន​ស្រឡាញ់​គ្នា​ដូច​ការ​ផ្សព្វ ​ផ្សាយ​ដែរ​ទេ? ព័ត៌មាន​​នេះ​ត្រូវ​​បាន​​ច្រាន​ចោល​​ដោយ​​សុខ​​ពិសី។​នាង​និយាយ​​នឹ​ង“សប្បាយ”​ថា“ការ​ផ្សាយ​ព័ត៌មាន​ផ្ដេសផ្ដាស​បែបនេះ​ជារឿង ​អយុត្តិ​ធម៌​​សម្រាប់​​ខ្ញុំ​ណាស់“។ពិសី​បញ្ជាក់ថា “តាម​ ពិត​ទៅ​ខ្ញុំ​ហើយ​និង​សុ​រ៉ាម​ភូមិ​គឺ​រាប់​អាន​គ្នា​​ដូច​ជា​​បងប្អូន​​ បង្កើ​ត​អញ្ចឹង​គ្មាន​ទេ​​ពាក្យ​ថា​ស្នេហា”។

នៅ​​មុន​​នេះ​មាន​ទស្ស​នា​វដ្ដីមួយ​បាន​ ចុះ​ផ្សាយ​​​ថាសឹម សុរ៉ាមភូមិ​ទើបតែ​បើក​ហាង​រូបថត​​រូប​មួយ ដែល​មាន ឈ្មោះ​ឥន្ទ​នូ​ថតរូប នៅ​ម្ដុំផ្សារ​៧មករា​ខណ្ឌ​ទួលគោកដែល​នៅមុខ​ហាងមាន​ដាក់​រូប លោក​និង​កញ្ញា​សុខ ពិសី​ទៀត​ផង។ ការ​ដាក់​តាំង​រូប​នេះធ្វើអោយមាន​ព័ត៌មាន​លេច​ព្ញ​ថា ពិសី​និង​សុរ៉ាម​ភូមិបើកហាង​រួមគ្នា។​ទន្ទឹម​នឹង​នេះក៏​មាន​ពាក្យ​ចរ​ចាម​អា ​រ៉ាម​​ថា​ពិសី​និង​​សុរ៉ាម​ភូមិ​មាន​ចំណង​ទាក់ទង​ស្នេហា។

ពិសី​និយាយ​ថា ម្ដង​ជា​ពីរ​ដង​គេ​បាន​ចុះផ្សាយ​ថា “ខ្ញុំ​មាន​ការ​ទាក់ទង​ស្នេហា​ជាមួយ​បង​ភូមិ” ។តែ​នៅ​ពេលនេះ “ខ្ញុំ​សូម​ផ្ដាំ​តាម “សប្បាយ“ទៅ​បណ្ដាញ​ផ្សព្វផ្សាយ​ផ្សេងៗ​ថា​ខ្ញុំ គ្មាន​ទេ​ទំនាក់ទំនង ស្នេហា​ជាមួយ​បង​ភូមិ ហើយ​ឈប់​ផ្សាយ​ពី​រឿង​នេះ​ទៀត​ទៅ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស របស់ខ្ញុំ“។

យ៉ាងណាក៏ដោយ​ពិសី​បាន​បញ្ជាក់​ថា “ខ្ញុំ​មិន​បិទ​បេះ​ដូង​របស់​ខ្ញុំ​ចំពោះ​ ស្នេហា​ទេ​ព្រោះ​ថាខ្ញុំនៅ​ពេល​នេះ​អាយុ២១ឆ្នំាហើយ“។ ប៉ុន្តែ​​សូម​បញ្ជាក់​ថា​មិនមែន​ជា​បង​ភូមិ​នោះ​ទេ​គាត់​និង​ខ្ញុំ​រាប់​អាន ​ដូច​បង​ប្អូន​ប៉ុណ្ណោះ។

បំភ្លេច​រឿង​មិន​សប្បាយចិត្ត​ ទៅណា៎ពិសី!

អត្ថបទៈប៊ិន ​ប៊ុណ្ណា

កែសំរួលៈម៉ីសន​សុធារី

“សប្បាយ”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s