»

លីលី​​ថាកុំ​និយាយ អី​លឿន​ពេក!

ផ្សាយ​ក្នុង​ផ្នែក​ កំសាន្ត, សប្បាយ ដោយ sotheary កាលពី 17 Aug 2010

ជួប“សប្បាយ“លីលី​​តារា ​ឯក​​ហ្វីណូ​​បាន​ច្រាន​ចោល​ពាក្យ​លេច​លឺ​​ដែល​ថា​នាង​ទើប​តែ​ត្រឡប់​មកពី​ ប្រទេស​ថៃ​បន្ទាប់​ពី​មាន​ការ​ត្រូវរ៉ូវ​ជា​មួយ​បុរស​គូ​ស្នេហ៍​ថ្មី​ម្នាក់ ​នៅ​ទីនោះ។

ប្រភព​ជិតដិត​នឹង​តារា​ស្រី​នៃ​ ម៉ូតូ​ហ្វីណូ​និយាយ​នឹង “សប្បាយ“ ​ថាលីលី​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ លែង​សូវ​ខ្វល់​ជាមួយ​នឹង​ការ​សម្ដែង​ទៀត​ហើយ​គឺ​មើល ទៅ​ហាក់ បី​ដូចជា​ជីវិត​នាង​ទទួល​ការ​ទំនុក​បម្រុង​អី ពី​អ្នកណា​ម្នាក់​ដែល​ធ្វើ​អោយ​នាង​អាច​រស់នៅ​បាន​ដោយ​ហ៊ឹ ហារ​ទោះបី​មិន​ចាំបាច់​ធ្វើការ​នៅ​កណ្ដាលថ្ងៃ​ដូច​សិល្ប ការិនី​ដទៃ​ទៀត​ក្តី​។

ជាមួយ​ទឹកមុខ​ស្មើ ធម្មតា​លីលី​និយាយ​ថា នាង​​មិន​ចម្លែក​ទេ​ដែល​ត្រូវ រង​ពាក្យ​ទាំង​នេះ​ព្រោះ​នោះ​ជា​អ្វី​​ដែល​អ្នក​សិល្បៈ​ពិសេស​តារា ស្រី​ចង់​គេច​ក៏​គេច​មិនបាន។“បង ​កាសែត​រឹត​ច្បាស់​ជាង​ខ្ញុំ​ហើយ​អា រឿង​អស់​ហ្នឹង​ខ្ញុំ​មិន​​បាច់ ប្រឹង​បកស្រាយ​ប្រឹង​ពន្យល់​អីទេ​បង! សំ​ខាន់​​​ខ្ញុំ​ដឹង​ថា​ពាក្យ​សំដី​មិន​អាច​បំភ្លៃ​មនុស្សល្អ​អោយ​ទៅ​ជា​ អាស្រូវ​បានទេ​លើក​លែង​តែ​នោះ​វា​ជា​ការ​ពិត​មែន!”។

លី​លី​​មិន​បាន​សួរ​នាំ​ទេ​ពី​ ប្រភព​ដែល​នាំមក​នូវ​ពាក្យ​ទោមនស្ស​ដល់​បុគ្គល​ភាព​របស់​នាង​លើ​ឆាក​សិល្បៈ​ តែ​នាង​និយាយ​ថា“ខ្មែរ​យើង​ ល្មម​ឈប់​ហើយ​អា​វិ​ធី​កាច់​បំបាក់​គ្នា​របៀប​ហ្នឹង!យើង​រៀន​មើល​ស្រុក​គេ មិន​បាច់​មើល​ឯណា​ឆ្ងាយ​ទេ​មើល​តែ​ថៃ​និង​វៀតណាម​ទៅ​គេ​ចេះ​រក​ចំណុច​​​​ល្អ ​មក Promoteជាតិ​​សាសន៍​គេ​ ណាស់​រឿង​ល្អ​​គេ​លាត​ត្រដាង​រឿង​អាក្រក់​គេ​បាំង!យើង​កុំ​​ឃើញ​គ្នា​យើង​លូត​តិចតួច​មិន​គិត​ រករឿង​វិជ្ជមាន​​​​គ្នា​មក​សរសើរ​ទេ​គិតតែ​រករឿង​អាក្រក់​មក​និយាយ​អោយ​គ្នា រង​អាស្រូវ​ជួនជា​គ្នា​អត់​មានអី​ក៏​ប្រឌិត​ម៉ោ”។

ក្នុងពន្លឺភ្នែកមុតថ្លាតារាស្រីដែលមានប្រភព ​មកពីខេត្ត​កំពង់ធំរូបនេះនិយាយទៅកាន់យុវវ័យ​​ដែល​​និយម Sabay.com.kh ថា“ជឿ​ខ្ញុំ​ទៅ! ខ្ញុំ​​​​លី​លី​​ជា​អ្នក​​សិល្បៈ​ដែល​មិន​យក​​សិល្បៈ​ជា​ឈ្នាន់​រក​ស៊ី​ទេ!ស្នេហា​ខ្ញុំ​មាន​ព្រោះ​ខ្ញុំ​ជា​មនុស្ស​ ធម្មតា​ដូច​គេឯង​តែ​ជា​ការ​ស្រលាញ់​របស់​ខ្ញុំ​​មិន​មែន​​ជា​​ការ​​លក់ដូរ​​ ឡើយ​”។

នៅ​ពេល​ដែល“សប្បាយ”សួរ​ថា​ចុះ​​​​​លីលី​មាន​ទៅ​ស្រុក​ ថៃ​ជាមួយ​បុរស​ម្នាក់​ដែរ​ទេ​ថ្មីៗ​នេះ​លីលី​គិត​បន្តិច​ឆ្លើយថា“មាន​ទៅ​ថៃ​បង​​តែ​ដូច​ជា៣ខែហើយ​ហ្នឹង​ទៅ​ រឿង​ផ្ទាល់ខ្លួន​ជាមួយ​អ្នកផ្ទះ​អត់មាន​ទៅ​ជាមួយ​បុរស​ណ៎ាផង!”។​នាង​ ផ្តាំជា​ចុង​ក្រោយ​ទៅ​អ្នក​សិល្ប:ដូចគ្នាថា​”កុំ​និយាយ​​អីលឿន​ពេក​​ពិសេស​​ រឿង​​អ្នក​ដទៃ​​ប្រសិន​​បើ​​មិន​​ចង់​​ប្រឈម​​និង​​ការ​​ប្តឹង​​ផ្តល់​​ទេ”។

ម៉ីសន ​សុធារី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s