កម្មការិនី​រោងចក្រ​កាត់ដេរ​ឆឹន តិច​ រង​ការ​វាយ​ប្រហារ​ដោយ​ទឹកអាស៊ីត

ស្រ្ដីរងគ្រោះឈ្មោះកែវសាវន។

ស្រ្ដី​ជា​កម្មការិនី​រោង​ចក្រ​កាត់ដេរ​ម្នាក់​បាន​រង​ការ​វាយ​ប្រហារ​ដោយ ទឹក​អាស៊ីត កាល​ពី​វេលា​ម៉ោង១២ និង១០នាទី កាល​ពី​ថ្ងៃ​ត្រង់​ ថ្ងៃទី១៨ ខែ​សីហា​នេះ។ នារី​រង​គ្រោះ​ត្រូវ​បាន​គេ​នំា​យក​មក សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាលម៉ែត្រ។

អ្នកស្រី​កែវ សាវន ជា​ជន​រង​គ្រោះ​បាន​រៀប​រាប់​ថា ខណៈ​នាង​បាន​ចេញ​ក្រៅ​រោង​ចក្រ ទៅ​ញុំា​បាយ នៅ​ក្បែរ​រោង​ចក្រ​នោះ ត្រូវ​បាន​យុវជន​ម្នាក់​កាន់​ដប​ទឹកសុទ្ធ ដែល​មាន​ទឹក​អាស៊ីត បាន​ស្រោច​លើ មុខ​នាង ដែល​បណ្ដាល​ឲ្យ​រង​របួស​ពេញ​មុខ និង​ដើម​ទ្រូង។

អ្នក​ស្រី​កែវ សាវន បាន​និយាយ​ថា អ្ន​កស្រី​មាន​ការ​សង្ស័យ​ជន​ដៃ​ដល់​នោះ គឺ​ជា​ប្រពន្ធ​ដើម​របស់​ប្ដី អ្នក​ស្រី​សព្វថ្ងៃ​នេះ។ អ្នក​ស្រី​មាន​ទំនាក់​ទំនង​ស្នេហា ជា​មួយ​ទា​ហាន​សាក់​៥ម្នាក់ ដែល​មាន​ឈ្មោះថា វ៉ាន់ ខណៈ​ដែល​លោក​វ៉ាន់ មាន​ប្រពន្ធ​រួច​ទៅ​ហើយ ដែល​ព្រម​ទំាង​មាន​កូន​ចំនួន​៣​នាក់​ទៀត​ផង។

អ្នកស្រី​កែវ សាវន និយាយ​ថា ខ្ញុំ​ទើប​តែ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​បង​វ៉ាន់ ប្រហែល​ជា​៥ខែ កន្លង​មក​នេះ ពី​មុន​យើង​រួមរស់​នៅ​ជាមួយគ្នា ដូច​ជា​ប្ដី​ប្រពន្ធ​អញ្ចឹង ប៉ុន្ដែ​ក្រោយ​ពី​ប្រពន្ធ​ដើម​គាត់ ព្រមាន​មក​គាត់​មិន​សូវ​មក​រក​ខ្ញុំ​នោះទេ។ នាង​បន្ដ​ថា គាត់​មាន​ប្រពន្ធ​និង​កូន​បី​នាក់ ដែល​ពួកគេ​បាន​រស់ នៅ​ជា​មួយ​គ្នា​៤​ឆ្នំា​មក​ហើយ

រីឯ​អ្នក​ស្រីផុន ភា រស់​នៅ​ភូមិ​ត្នោត ឃុំ​ត្នោត ស្រុក​កញ្ចៀច ខេត្ត​ព្រៃវែង ដែល​ត្រូវ​ជា​ម្ដាយ​បាន និយាយ​ថា នៅ​មុន​កើត​ហេតុ ពិត​ជា​មាន គេ​មក​គំរាម​ជះ​ទឹកអាស៊ីត​លើ​កូន​ស្រី របស់​អ្នក​ស្រី​មែន។

សូម​បញ្ជាក់​ថា ហេតុ​ការ​ខាង​លើ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១២ និង​១០​នាទី​ថ្ងៃត្រង់ នៅ​ក្បែរ​រោង​ចក្រ​កាត់​ដេរ​ឆឹន តិច ឋិត​នៅ​សង្កាត់​កាកាប ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ។ អ្នកស្រី​កែវ សាវន ដែល​ជា​ជន​រង​គ្រោះ​អះអាង​ថា ខ្លួន​បាន​ដាក់​ពាក្យ​បណ្ដឹង​រួចហើយ ដើម្បី​វែក​មុខ​ជន​ដៃ​ដល់​ពិត ដើម្បី​នំា​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ហើយ ហើយ​កំពុង​ធ្វើការ​ស៊ើប​អង្កេត

លើ​ករណី​នេះ។

សរសេរ៖ ប៊ិន ប៊ុណ្ណា!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s