១០សំណួរមុនពេលបែកអឿនដាលីស

ពិធី ការិនី អឿន ដាលីស​ដែល​បាន​ចាកចេញ​ទៅកាន់​ប្រទេស​អូស្ត្រាលី​ទៅ​ហើយ​នោះ​បាន​សំណេះ​សំណាល ​​ជាមួយ“សប្បាយ“ជា​កិច្ច​លា គ្នា​​បណ្ដោះ​អាសន្ន​កាល​ពី​ដើម​សប្ដាហ៍​នេះ។

សប្បាយ៖ដាលីស​​ រៀបចំ​ហើយ​រឺ​នៅ​ក្នុង​ការ​លា​​យុវវ័យ​ដែល​គាំទ្រ?

ដាលីស៖ ដឹង​អី​ ទេ​បង​ធ្វើ​មើល​តែ​ទៅ​​យូរ​ណាស់​អញ្ចឹង?ខែ​ក្រោយ​ជួប​ គ្នា​វិញ​សោះ​ហ្នឹង​​ណា៎! សប្បាយ៖តែអ្នកនៅបុស្តិ៍លេខ៥លួចប្រាប់ថាប្រហែលដាលីសលែងម៉ោវិញហើយ!

ដាលីស៖ ម៉េច​ខ្ញុំ​អត់​ដឹង?ហើយ​គេ​ដឹង​ជាង​ខ្ញុំ​​​​បង?កុំ​​និយាយ​អញ្ចឹង !ខ្ញុំ​មិន​មែន​ទៅ​រហូត ទេ!

សប្បាយ៖ចុះ​បុរស​នៅ​អូស្ត្រាលី​ ដែល​ភ្ជាប់​ពាក្យ​កាល​ពី ឆ្នាំ​ទៅ​នោះ​គេ​មក​ទទួល​ដា​លីស​ទៅ​មែន​ទេ??

ដាលីស៖ ភ្ជាប់ ពាក្យ?អត់មាន​ឯណា​បង​ចេះ​តែ​ជឿ​ពី​ណា​ហ្នឹង​អត់​ មាន​ទេ​ខ្ញុំ មាន​ដែល​មាន​គូ​ដណ្ដឹង​អី​ឯ​​ណា​បង ?ខ្ញុំ​ចេញពី​អំ​ពេញ​​​ទៅ​ជាមួយ​ម៉ាក​ហ្នឹង​មាន​បុរស​ណា​មក​ទទួល​នោះ?មិន​ជឿ​ថ្ងៃ​អង្គារ​ហ្នឹង​ទៅ​ពោ​ចិន តុង​ជា​មួយ​គ្នាណ៎ា!

សប្បាយ៖ចុះ​អ្នក ម៉ាក​អញ្ជើញ​ទៅ​មាន​ធុរៈ​អី​ដែរ?

ដាលីស៖ អឺ​គឺ​ទៅ ​លេង​សាច់​ញាតិ!អត់​មាន​អី​ពិសេស​ទេ​បង!

សប្បាយ៖កាលពីមុន​ដាលីស​​និយាយ​ថា​ ចង់​បាន​គូ​ជីវិត​ជា​អាណិកជន​ពេលនេះ​ទៅ​អូស្ត្រាលី​មាន​គម្រោង​ស្វែងរក​គូ​ ជីវិត​នៅ​ទីនោះ ទេ?

ដាលីស៖ អឺ​តាមពិត​ទៅ​ពីណា​ក៏ចង់​បាន ដែរ​បង​គូ​មួយ ជីវិត​នោះ​តែ វា​​មិន​មែន​ថា​ចេះតែ​រៀប​គម្រោង​នោះ​ក៏ ចេះតែ​បាន​នោះ​ទេ!សម្រាប់​ខ្ញុំ​​ ពឹង​​លើ​និស្ស័យ​ជួប​ក៏​ជួប​ទៅ​​មិន ជួប​​​ក៏​មិន​​​ដឹង​ធ្វើ​ម៉េច​ដែរ ទេ!

សប្បាយ៖ចុះ​សម្រាប់​បច្ចុប្បន្ន ​កិច្ចការ​អី​ទៅ​ជា​អាទិភាព​ទី១សម្រាប់​ជីវិត​ដាលីស?

ដាលីស៖ ចា៎ ​​​គឺ​រៀន​បង!ខ្ញុំ​ស្រលាញ់​ចំណេះ!ខ្ញុំ គិត​ថា​រៀន​បាន ច្រើន​កាល​ណា​ល្អ​កាល​ហ្នឹង!

សប្បាយ៖អូយ​រៀន​ច្រើនពេក​មិន​ ខ្លាច​​ចាស់​ហួស​វ័យ​រៀបការ​ដូច បទ​ចម្រៀង​លោក​ស៊ិន​ស៊ី​សាមុត​ទេ​អ្ហី?

ដាលីស៖(សើច)ខុសគ្នា​ដល់ជាង៣០ឆ្នាំហើយហ្នឹងបង​សម័យ​នោះ​ មក​ទល់​សម័យ​ណេះ !យក​មក​ប្រៀបធៀប​គ្នា​​អត់​កើត​ទេ​ពិសេស​ សម័យ​នេះ​ស្ត្រី​យើង​ត្រូវ​តែ​ខ្លាំង!

សប្បាយ៖ចុះ​ ដាលីស​យល់ថា​ប្រទេស​អូស្ត្រាលី​យ៉ាងម៉េច​ដែរ​សម្រាប់​ការរស់នៅ?

ដាលីស៖គឺ​ល្អ​បង!មនុស្ស​មានការ​គោរពច្បាប់​និង​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់!ពិសេស​នារី គេ​អោយ​តម្លៃ​ណាស់!អ្វី​ក៏Lady firstដែរ!ហើយ​មួយទៀត​គឺ​គេ​គោរព ​សេរីភាព​បុគ្គល​គេ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទាល់ខ្លួន​របស់​អ្នកណា​ ម្នាក់ ទេ!

សប្បាយ៖ចុះ​ ប្រៀបធៀប​មក ប្រទេស​យើង​វិញ?

ដាលីស៖ ចា៎ ​​​គឺ​ក៏​កំពុង​រីក​ចំរើន!មានការ​គោរព​សិទ្ធិ​និង​ការ​​គិតគូរ​ពី​ ច្បាប់!ទោះ​យ៉ាង​ណា ខ្ញុំ​អោយ​តម្លៃ​មាតុភូមិ​ខ្ញុំ​ជា​និច្ច​បង!

សប្បាយ៖ជាសរុប !ត្រឡប់​មក​វិញ​ទេ​ហ្នឹង ?

ដាលីស៖(សើចកក្អៀក) តាម​ពិត នេះ​បាន​សំនួរ​ដែល​បង​​ចង់​សួរ​មែនទេ?ចា៎ះ​​ ១ខែទៀតជួបគ្នា!

នៅ​ព្រឹក​ថ្ងៃអង្គារ​អឿន​​ដាលីស​​ ដែល​មាន​​អ្នក​ម្ដាយ​ទៅ​ជាមួយ​ផង​បាន​ចាកចេញ​ពី​កម្ពុជា​តាមជើង​យន្តហោះThai Airway Internationalឆ្ពោះ​ទៅ​កាន់​ក្រុង​បាងកក ទី​ដែល​នាង​ត្រូវ​ប្តូរ​យន្តហោះ​បន្ត​ទៅ​កាន់​ក្រុងSydney ប្រទេសAustralia។

អត្ថបទៈប៊ិន​ ប៊ុណ្ណា

កែសំរួលៈម៉ីសន​ សុធារី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s