មន្រ្ដីសង្គមស៊ីវិលនិយាយថា អំពើរំលោភសេពសន្ធវៈកើនឡើង នៅ ខេត្តកំពង់ឆ្នំាង

ក្រុមមន្រ្ដីសង្គមស៊ីវិលចំនួនពីរ ប្រចំាខេត្តកំពង់ឆ្នំាងបានឲ្យដឹងថា អំពើរំលោភ សេពសន្ធវៈ  មានការកើនឡើង ក្នុងរៈពេល៦ខែឆ្នំា២០១០ បើប្រៀបធៀបរយៈពេល ដូចគ្នាកាលពីឆ្នំា២០០៩។

សូមស្ដាប់សេចក្ដីរាយការណ៍របស់ប៊ិន ប៊ុណ្ណា!

សង្គមស៊ីវិលបានចាត់ទុកថា អំពើរំលោភសេពសន្ធវៈនៅក្នុងខេត្តកំពង់ឆ្នំានៅតែជាក្ដី កង្វល់នៅឡើយ។ តួលេខរបស់សមាគមសិទ្ធិមនុស្សអាដហុក និងអង្គការលីកាដូ ប្រចំាខេត្តកំពង់ឆ្នំាង បានបង្ហាញថា ករណីរំលោភសេពសន្ធវៈមានការកើនឡើង ជាពិសេសជនរងគ្រោះជាអនីតិជន ដែលគិតត្រឹម រយៈពេល៦ខែឆ្នំា២០១០ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នំា២០០៩។

លោកសំ ច័ន្ទគា មន្រ្ដីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចំាខេត្ត​កំពង់ឆ្នំាង​និយាយថា អនីតិជនជាជនរង គ្រោះបានកើតមានឡើងច្រើនជាងនីតិជន នៃការ​រងគ្រោះ​​ដោយសារការរំលោភសេពសន្ធវៈ។ លោក បានបញ្ជាក់ថា ជនរងគ្រោះ​ភាគច្រើនជាជនក្រីក្រ ហើយជនដៃដល់រួមមាន សាច់ញាតិ អ្នកភូមិផងរបងជាមួយ និងជនចំណាកស្រុកជាដើម។

សម្លេងលោកសំ ច័ន្ទគា

លោកគង់ ចាន់មុន្នី មន្រ្ដីសម្របសម្រួលអង្គកាលីកាដូ និយាយប្រាប់វិទ្យុស្រ្ដីថា មូលហេតុចម្បងដែល បានឲ្យកើតមានករណីអំពើរំលោភសេពសន្ធវៈ បណ្ដាល​មកពីក្រមសីលធម៌សង្គមធ្លាក់ចុះ ច្បាប់​ធូររលុង ឪពុក ម្ដាយ ឬអាណាព្យាបាល​មានការធ្វេសប្រហែស ក្នុងការគ្រប់គ្រងកូនចៅ និង ការមិនយល់អំពី​សិទ្ធិមនុស្សជាដើម។

សម្លេងលោកគង់ ចាន់មុន្នី

ដើម្បីកាត់បន្ថយករណីលោភសេពសន្ធវៈបានដោយប្រសិទ្ធិភាពនោះ លោកចាន់មុន្នី និយាយថា រាជរដ្ឋាភិបាលត្រូវបង្កើនការផ្សព្វផ្សាយអប់រំ ជាពិសេសក្រសួងអប់រំ ត្រូវ​ពង្រឹង​អំពីក្រមសីលធម៌ដល់ សិស្សានុសិស្ស ពង្រឹងប្រព័ន្ធច្បាប់​មិនត្រូវឲ្យ​មានអំពើ​និទ្ទណ្ឌភាព និងប្រជាពលរដ្ឋគ្រប់រូបត្រូវសិក្សា ស្វែងយល់ឲ្យបាន​ច្រើនអំពី​សិទ្ធិមនុស្ស។

សម្លេងលោកមុន្នី

យោងតាមរបាយការណ៍របស់អង្គកាលីកាដូរឲ្យដឹងថា រយៈពេល៦ខែឆ្នំា២០១០នេះ មានករណីរំលោភ សេពសន្ធវៈសរុបចំនួន១៣ករណី ក្នុងអនីតិជនចំនួន៧ករណី។ តួលេខនេះ មានការកើនឡើង បើប្រៀបធៀបរយៈពេល៦ខែដូចគ្នា កាលពីឆ្នំា២០០៩។

សរសេរ៖ ប៊ិន ប៊ុណ្ណា!

ថ្ងៃទី២០ ខែសីហា ឆ្នំា២០១០.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s