ការប្រលងបាក់ឌុបឆ្នំា​នេះ​ជាប់៨១.៩០ភាគរយ

ផ្សាយ​ក្នុង​ផ្នែក​ ជីវិតនិងសង្គម​, សប្បាយ ដោយ sotheary កាលពី 20 Aug 2010

តំាង​ពី​ម៉ោង​ពីរ​រសៀល​ថ្ងៃនេះ គេ​សង្កេត​ឃើញ​សិស្សានុសិស្ស​ជាច្រើន​នាក់​បាន​ឈរ​ត្រៀប​ត្រា នៅ​តាម​ណ្ឌល​ប្រលង​នានា ក្នុង​រាជធានី​ភ្នំពេញ។ ពួកគេ​កំពុង​ទន្ទឹង​រង់ចំា​លទ្ធផល​ប្រលង មធ្យម​សិក្សា​ទុតិយ​ភូមិ ដែល​រហូត​ដល់​ម៉ោង​៣កន្លះ​ទៅ​ហើយ​លទ្ធផល​នៅ​មិនទាន់​ចេញ​នៅ​ឡើយ។

ប៉ុន្ដែ​មន្រ្ដី​ក្រសួង​អប់រំ​បាន​ប្រាប់​សប្បាយ នៅ​ម៉ោង​៣កន្លះ​រសៀល​ថ្ងៃនេះ​ថា លទ្ធផល​ទើប​បូក​សរុប​ហើយ គឺ​នឹង​ចេញ​នៅ​ម៉ោង​៤រៀល​ថ្ងៃនេះ​ហើយ។

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា​អះអាង​ថា បេក្ខជន និង​បេក្ខនារី ប្រលង​មធ្យមសិក្សា​ទុតិយភូមិ (BacII) ឆ្នំា​ចំនួន​អ្នក​ជាប់​សរុប​ចំនួន៨១.៩០%។ តួលេខ​នេះ មាន​ចំនួន​អ្នក​ជាប់​ច្រើន ជាង​ឆ្នំា​មុន ដែល​មាន​តែ៧៧.៧៩%។

លោក​អ៊ូ អេង អគ្គនាយក នៃ​អគ្គនាយក​ដ្ឋាន​ក្រសួង​អប់រំ​យុវ​ជន​និង​កីឡា ប្រាប់ “សប្បាយ“ ថា ដំណើរ​ការ​នៃ​ការ​ប្រលង​ឆ្នំា​នេះ ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន និង សិស្សានុសិស្ស បាន​បំពេញ សំណួរ​ប្រលង​បាន​ល្អ។

ប៉ុន្ដែ​លោក​រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​បដិសេធន៍​ថា ការ​ប្រលង ឆ្នំានេះ គឺ​អាក្រក់ និង​លោក​បាន​សរសេរ​លិខិត​ជូន​ដំណឹង​ដល់​ក្រសួង​អប់រំ​ហើយ ដើម្បី​ឲ្យ មោឃភាព មុខ​វិជ្ជា​គណិត​វិទ្យា ព្រោះ​ការ​ប្រលង​ឆ្នំា​នេះ លេច​ធ្លាយ​មុខវិជ្ជានេះ។

យ៉ាង​ណា​ក៏​ដោយ​លោកអ៊ូ អេង បាន​ច្រានចោល​វិញ​ផង​ដែរ​ថា ការ​ប្រលង​ឆ្នំានេះ មិន​មាន លេច​ធ្លាយ​វិញ្ញាសារ​ចំៗ​នោះទេ។ ប៉ុន្ដែ​លោក​ទទួល​ស្គាល់​ថា អាច​មាន​លេច​ធ្លាយ​ចំៗ​ ១​សំណួរ ឬពីរ​សំណួរ​ប៉ុណ្ណោះ។

នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​នៅ​ទូទាំង​រាជ​ធានី​​ភ្នំ​ពេញ​​ និង​ខេត្ត​កណ្ដាល លទ្ធ​ផល​ប្រលង​បាក់ឌុប នឹង​ត្រូវ​ប្រកាស​ហើយ។ ប៉ុន្ដែ​នៅ​ថ្ងៃស្អែក​នឹង​ប្រកាស​ទូទំាង​ប្រទេស។

អត្ថបទៈប៊ិន ​ប៊ុណ្ណា

រូបថត:ខុត​ សីហា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s