កម្ពុជារងវិសម្ពាធទាប ហើយនឹងវិវត្តន៍ទៅជាកូនព្យុះ

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧត្តុនិយម ឲ្យ​ដឹងថា ប្រទេស​កម្ពុជា បាន​ទទួល​រង​សម្ពាធ​ទាប ដែល​ប្រព័ន្ធ​សម្ពាធ​នេះ បាន​ចូល​ទៅ​ផ្គួប​គ្នា​ជាមួយ នឹង​វិសម្ពាធ​មួយ ដែល​កំពុង​ឋិត​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង ដែល​កត្ដា​នេះ ធ្វើ​ឲ្យ​សម្ពាធ​នេះ នឹង​វិវត្តន៍​ទៅ​ជា​កូន​ព្យុះ រួច​នឹង​ធ្វើ​ដំណើរ​ទៅ​ទិស​ពាយ័ព្យ ដោយ​ឆ្លង​កាត់​ភាគ​ខាង​ក្រោម​កោះ​ហៃណំា ឆ្ពោះ​ទៅ​ភាគ​ខាង​លើ នៃ​អាង​ទន្លេមេគង្គ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ដែល​ចុះ​កាល​បរិច្ឆេត​នៅថ្ងៃនេះ ដែល​មាន​ចុះហត្ថលេខា ដោយ លោក​លឹម គាន​ហោ រដ្ឋមន្រ្ដី​ក្រសួង​ធនធាន​ទឹក​បាន​បញ្ជាក់​ថា វិសម្ពាធ​ដែល​នឹង​វិវត្តន៍​ទៅ​ជា​កូន​ព្យុះ នេះ នឹង​មាន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់​ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នំា២០១០នេះ។

លោក​អ៊ុំ រីណា អនុ​ប្រធាន​នាយក​ដ្ឋាន​ក្ដាប់រួម នៃ​ក្រសួង​ធនធានទឹក និង​ឧត្តុនិយម ប្រាប់​វិទ្យុ​ស្រ្ដីថា ស្ថាន​ភាព​បែបនេះ នឹង​បង្កឲ្យ​មានភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​ទូទំាង​ប្រទេស ជាពិសេស​នៅ​តំបន់ ខ្ពង់រាប ភាគ​ឥ​សាន្ដ និង​តំបន់​ខ្ពង់រាប​ភាគខាងជើង ដែល​អាច​បង្កឲ្យមាន​ជំនន់​ដោយ​ទឹកភ្លៀង។

លោក​បាន​បញ្ជាក់​ថា ការវិវត្តន៍​ពី​សម្ពាធទាប មក​ជា​កូន​ព្យុះ​នោះ មិនមាន​សភាព​ធ្ងន់ធ្ងរនោះទេ។ ផ្ទុយ​ទៅវិញ ស្ថាន​ភាព​បែបនេះ នឹង​បង្កឲ្យមានទឹកភ្លៀងធ្លាក់រាយប៉ាយ ច្រើន ទូទំាងប្រទេស។

សម្លេងលោកអ៊ុំរីណា

យ៉ាងណាក៏ដោយ នៅ​ក្នុង​សេចក្ដី​ប្រកាសព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧត្តុនិយម បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ដែល​រស់​នៅ​តំបន់​មួយចំនួន ដូចជា ខេត្ត​ឧត្តមានជ័យ សៀមរាប ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនៈគីរី និង​ខេត្ត​មណ្ឌលគីរី ត្រូវ​មាន​វិធានការ​ប្រុងប្រយ័ត្ន ខ្ពស់ ព្រមទំាង​ត្រៀម​វិធានការ​ផ្សេងៗជាមុន ចំពោះ​ស្ថានភាពទឹកជំនន់ ដែល​នឹងអាចកើតមានឡើង ។

សរសេរ៖ ប៊ិន ប៊ុណ្ណា

កែសម្រួល៖ ឃុត សុខឿន

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s