អំពើហិង្សាកាន់តែធ្ងន់ធ្ងរលើស្រ្ដី នៅខេត្តកំពង់ឆ្នាំង

ក្រុមន្រ្ដីសង្គមស៊ីវិលខេត្តកំពង់ឆ្នំាងនិយាយថាអំពើហិង្សាក្នុងគ្រួសារកាន់តែធ្ងន់ធ្ងរឈាន រហូតដល់ ស្លាប់ ដែលបណ្ដាលមកពីការរារំាងនៃនីតិវិធីដោះស្រាយរបស់ អាជ្ញាធរមូលដ្ឋាន ដែលមិនត្រឹមត្រូវ។

សូមស្ដាប់សេចក្ដីរាយការណ៍របស់លោកប៊ិន ប៊ុណ្ណា!

អំពើហិង្សាក្នុងគ្រួសារ កាន់តែសាវហាវ ដែលឈានដល់ការវាយតប់រហូត​ដល់​ស្លាប់ក៏មានដែរ។នេះជាការអះអាងរបស់ក្រុមមន្រ្ដីសង្គមស៊ីវិលប្រចាំខេត្តកំពង់ឆ្នំា។

លោកសំ ច័ន្ទគា មន្រ្ដីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចំា​ខេត្តកំពង់ឆ្នំាង និយាយ ប្រាប់វិទ្យុស្រ្ដីថា នីតិវិធីនៅមូលដ្ឋាន បានរំខានដល់​ការប្ដឹង​លែងលះរវាងប្ដីនិងប្រពន្ធ។ លោកបាន ធ្វើការពន្យល់ថា នៅពេលស្រ្ដី​បាន​ដាក់ប្ដឹង​សុំលែងលះ នៅភូមិឃុំ ត្រូវបានអាជ្ញាធរ បានទាលុយ ហួសការកំណត់ ដែលធ្វើឲ្យ​ស្រ្ដីដែលចង់លែងលះ បានបញ្ឈប់ការលែងលះទៅវិញ ហើយទ្រំារស់ នៅជាមួយ​អំពើហិង្សាពីសំណាក់ប្ដីវាយធ្វើបាប។

សំលេងលោកសំ ច័ន្ទគា

នៅក្នុង៦ខែ ឆ្នំា២០១០នេះ មានករណីប្រព្រឹត្តិអំពើហិង្សាក្នុងគ្រួសាររហូតដល់ស្លាប់​មានចំនួនពីរ ករណីរ ទី១ ប្ដីវាយប្រពន្ធរហូតដល់ស្លាប់ នៅភូមិស្ទឹងថ្ម ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។​ទី២ កូនវាយឪពុកស្លាប់ ដោយសារកូនខឹងនឹងវាយ​ម្ដាយខ្លួន ដែលករណីនេះ កើត មាននៅភូមិអន្លងមេត្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នំាង។

រីឯលោកគង់ ចាន់មុន្នី មន្រ្ដីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ និយាយថា អំពើហិង្សាក្នុង គ្រួសារហាក់មិនមានការថមថយនោះទេ។ ផ្ទុយទៅវិញហាក់កាន់តែ​ធ្ងន់ធ្ងរទៅវិញ។ លោកបាន ពន្យល់ថា អំពើហិង្សាក្នុងគ្រួសារ កើតមានឡើង​បណ្ដាល​មកពីរ​ការរកមិនឃើញទំនាស់។ លោកបានបញ្ជាក់ថា អំពើហិង្សារកើតមានឡើង​កន្លងមកពីទំនាស់មួយចំនួន ដូចជា ការប្រច័ណ្ឌ ភាពផិតក្បត់ បុរសកាន់លុយខ្លួនឯង និងការជេរប្រមាថគ្នាទៅវិញទៅមក។

ទំាងនេះហើយ​ដែល​បណ្ដាលភាគីទំាងឈានទៅរកប្រើអំពើហិង្សាក្នុងគ្រួសារ។

សម្លេងលោកគង់ ចាន់មុន្នី

លោកបានបន្ដទៀតថា ដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារបានដោយ​ប្រសិទ្ធិភាពនោះ ល្គឹកណា ភាគីទំាងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ហើយចេះស្ដាប់គ្នាផងដែរ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវស្វះស្វែង​យល់ឲ្យកាន់តែច្បាស់អំពីសិទ្ធិមនុស្ស និងច្បាប់អំពើហិង្សា ក្នុងគ្រួសារ។

សម្លេងលោកគង់ ចាន់មុន្នី

យោងតាមរបាយការណ៍របស់អង្គកាសិទ្ធិមនុស្សលីកាដូ ប្រចំាខេត្តកំពង់ឆ្នំាង បានឲ្យដឹងថា ក្នុងរយៈពេល៦ខែឆ្នំា២០១០ នេះ អង្គការទទួលបានពាក្យបណ្ដឹង​ចំនួន៣ករណី និងទទួលការប្រឹក្សា អំពីផ្លូវច្បាប់ ស្ដីពីសិទ្ធិនៃការលែងលះ បាន​ចំនួន៤១នាក់។

សរសេរ៖ប៊ិន ប៊ុណ្ណា

កែសម្រួល៖ ឃុត សុខឿន

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s