មាស សាលី ៖២ឆ្នំា​កន្លះ​​ទៀត​ខ្ញុំ​ឈប់​ពី​សិល្បៈ!

តើ​មាស សាលី ពិត​ជា​នឹង​លា​ឈប់​ពី​វិស័យ​សិល្បៈ​មែន​រឺ​យ៉ាងណា។ គេ​នៅ​មិនទាន់​ដឹង​អំពី​ជំហរ​នេះ ពិត​ប្រាកដ​នៅ​ឡើយ​ទេ ប៉ុន្តែ​តាម​សម្ដី​ម្ចាស់​បទ​អង្គរក្ស​បេះដូង​និយាយ​ប្រាប់ “សប្បាយ“​ថា “យ៉ាង​យូរ​ពី​ឆ្នំា​កន្លះ​ទៀត ខ្ញុំ​នឹង​ឈប់​ពី​វិស័យ​សិល្បៈ​ជា​មិន​ខាន ទោះ​បី​ជា​ខ្ញុំ ល្បី ឬ​ធ្លាក់ ចុះ​ប្រជាប្រិយភាព​ក្តី“។

មាន​ការ​កត់​សម្គាល់​មួយ​រយៈ​ចុង​ ក្រោយ​នេះ​ថា មាស​សាលី​ហាក់​ធ្លាក់​ប្រជា​ប្រិយ​ភាព បន្ទាប់ពី​ខេមរៈ សេរីមន្ដ បាន​លេច​មុខ និង​បាន​បង្កើន​ភាព​ល្បី​ល្បាញ​ល្បី​មក។ ទន្ទឹម​នឹង​នេះ មួយ​រយៈពេល​នេះ មាស​លី មិន​សូវ​មាន​វត្តមាន​តាម​ឆាក​តន្ត្រី និង​មាន​ជាថ្មី​មក​ច្រៀង​នោះទេ។

នៅ​ក្នុង​ពិភព សិល្បៈ​តែងតែ​មាន​ការ​ប្រកួត​ប្រជែង ដើម្បី​ដណ្ដើម​ភាព​ល្បាញ ល្បី តាម​រយៈ​ការ​ទាញ​យក​ការ​គាំទ្រ​ពី​ប្រិយមិត្ត ឬ​ទស្សនិកជន​ជន​របស់ ខ្លួន។ ការ​ប្រកួតប្រជែង​មិនចេះចប់មិន​ចេះ​ហើយ ត្រូវ​បាន​សាលី​និយាយ​ថា“ដែល​ខ្ញុំ​ចង់​ឈប់​ពី​ពិភព​សិល្បៈ​នេះ​ព្រោះ​តែ​ខ្ញុំ​លែង​ចង់​ឈឺ​ក្បាល​ទាក់​ទង​ទៅ​នឹង​ការ​ប្រកួត​ប្រជែង “។ ទន្ទឹម​នឹង​នេះ​សាលី​បញ្ជាក់​ថា “ខ្ញុំ​ក៏​ចង់​សម្រាក​​​បំពង់ករ​ដែរ“។

សាលី​បញ្ជាក់ ថា ចាប់​ពី​ពេល​នេះ ទៅ​ខ្ញុំ​នឹង​ប្រឹង​រក​លុយ ហើយ​នឹង​ឈប់​ពី​ការងារ​សិល្បៈ​។ ប៉ុន្តែ​លោក ថា រយៈ​ពេល​សម្រាក​ពី​អាជីព​ជា​អ្នក​ចម្រៀង​នេះ លោក​នឹង​ទៅ​ហាត់​រៀន​ភ្លេង និង​និពន្ធ​បទ​ភ្លេង ទំនុក​ច្រៀង ហើយ​រយៈពេល​​៥​ឆ្នំា​ក្រោយ លោក​មាន គម្រោង​ក្លាយ​ទៅ​ជា​តន្ត្រីករ និង​​អ្នកនិពន្ធ​​ល្បីឈ្មោះ មួយ​រូប។

លោក​បាន​បញ្ជាក់​ថា “កន្លង​មក​ខ្ញុំ​ធ្លាប់​បាន​និពន្ធ​បទ​ចម្រៀង​មួយ​ចំនួន ប៉ុន្តែ​មិន​បាន​ដាក់​ឈ្មោះ​ខ្ញុំ នោះ​ទេ“។ និយាយ​អញ្ចឹង​គឺ​ខ្ញុំ​គិត​ថាខ្ញុំក៏​មាន​ទេព​កោសល្យ​ជា​អ្នក​សរសេរ​បន្ថែម ពី​អាជីព​ជា អ្នក​ចម្រៀង ផង។

លោក​សាលី បាន​បញ្ជាក់​ថា “ខ្ញុំ ​នឹង​​ឈប់​ពី​អាជីព​ជា​អ្នក​ចម្រៀង ប៉ុន្តែ​នៅ​ពេល​ខាងមុខ ខ្ញុំ នឹង​ក្លាយ​ទៅ​ជា​តន្ត្រីករ និង​អ្នកនិពន្ធ​មាន​កេរ្តិ៍​ឈ្មោះ​១​​រូប​វិញ។

អត្ថបទៈប៊ិន ​ប៊ុណ្ណា

កែសំរួលៈម៉ីសន​ សុធារី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s