អឿន​​​​ដាលីស​ថា​បង​ចា ​រិទ្ធី​ជា​មនុស្ស​ល្អ !

ថ្ងៃទី​ 26 Aug 2010

នៅមុន​ពេល ពិធី​ការិនី អឿន ដាលីស​ជាមួយ​ម្ដាយ​​នាង​ចាក​ចេញ ទៅកាន់​​ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា​នោះ​នាង​និយាយ​នឹង“សប្បាយ“ថា​“បង​ចារិទ្ធី​ជា​មនុស្ស​ល្អ​១០០%”

ដោយ ​ឈរ​ជើង​ជា​ពិធី​ការិនី​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស៍លេខ​ប្រាំ​ស្ទើរ​តែ​ដុះ​ ស្នឹម ជាង​បួន​ឆ្នាំ​មក​នេះ អឿន ដា​លីស មាន​កេ៍រ្តិ ឈ្មោះ​ល្បី​​តាំង​ពី​ទីក្រុង​រហូតដល់ជនបទ។ នៅ ខណៈ​ដែល​ជីវិត​ឯកជន​របស់​នាង​ត្រូវ បាន​គេ យក​មក​វិភាគ​ជារឿយៗ​ពិសេស​រឿងរ៉ាវ​ចុងក្រោយ​ដែល ថា​នាង​នឹង​មិន​វិល​ត្រឡប់​មក​វិញ​នោះ​ស្រី​ស្អាត ​អឿន ដាលីស​បាន​សារភាព​ដោយ​ត្រង់ៗ និង​លើកឡើង​ពី​គុណ​សម្បត្តិ​ថ្នាក់​ដឹក​​នាំ​របស់​ខ្លួន​ថា “ បង​ចារិទ្ធីជា​​មនុ​ស្ស​​ល្អ​​ ១០០ ភាគរយ​” ។

បើ​សិន​ជា​ក្រឡេក​មួយ​ភ្លែត​ សម្លឹង​ទៅ​លើ​ផ្ទៃ​មុខ អឿន ដាលីស​ស្នាម​ញញឹម​របស់​នាង​បាន​បង្កប់​នូវ​មន្ត​ស្នេហ៍​គួរ​ឲ្យ​ទាក់ទាញ និង​បង្ហាញ​ពី​ភាព​ទន់​ភ្លន់​គួរ​ជា​ទី​ស្រលាញ់ និង​​ខ្នក់​ខ្នាញ់។ តាម​ការ​សាកសួរ​ពី​មិត្ត​ភ័ក្ត​ ជា​សិល្បៈ​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស៍​លេខ​ ប្រាំនិងខ្លះ​ដែល​ស្និទ្ធស្នាល​​ជាមួយ អឿន​ ដាលីស បាន​អះអាង​ថា “ កញ្ញា​ អឿ ដាលីស ពេល​បាន​ឈរជើង​ជាពិធី​ការិនី​​នៅទីនេះ​មក នាង​កាន់តែ​មាន​សាច់​ឈាម​ភ្លឺ​ថ្លា​ពិសេស​បានការ​យក​ចិត្ត​ទុក​ដាក់​ពី ថ្នាក់​ដឹកនាំ​នាង​ផ្ទាល់ គឺ​លោកចា រិទ្ធី​​ទាំង​កម្លាំង​​ចិត្ត​និង​ឱកាស​ ។

តែ ខណៈ​ដែល​ពេល​នេះ អឿន ដាលីស​​មាន​គ្រឹះ​ការងារ​រឹងមាំ​និង​ហាក់​បី​ដូចជា​មាន​ជីវ​ភាព ​ហ៊ឺ​ហា​ជាង​មុន​ ប្រៀប​បាន​ដូចជា​មាន​ការ​​ជួយ​ទំនុក​បម្រុង​ពី​ក្រោយ​​ខ្នង​នោះ​នាំ​អោយ​មាន ​ការ​នឹកភ្នក​ទៅ​ដល់​អាថ៌កំបាំង​ពីក្រោយ​ទំនាក់​ទំនង​អ្នក​ទាំងពីរ ។

ទោះយ៉ាងណា​អឿន​ ដាលី​សប្រាប់​ថា ការពិត​ទៅ​មិន​មែន​មាន​តែ​គាត់ (ចារិទ្ធី )មួយ ​នោះទេ​ដែល​ចាំ​ជួយ​នាង​នោះ គឺ​មាន​ថ្នា​​ក់ដឹកនាំ​មួយចំនួន​ទៀត​ក៍​ចាំ​ជួយ​កែ​តម្រូវ​ពេល​មានកំ​ហុស​ ខុសឆ្គង​ម្ដងៗ សម្រាប់​កម្មវិធី​កន្លងមក។

អឿន ដាលីស​បាន​និយាយ​រំលឹក​ពី​កិច្ចការ​មួយចំនួន​នៅ​ប៉ុស៍លេខ​ប្រាំ​ក្នុងនាម​ជា ​ពិធីការិនី ដែល​នាង​បាន​ធ្វើ​កន្លង​មក​នេះថា មាន​ការ​លើក​ទឹកចិត្ត​ពី​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់ ហើយ​ពួកគាត់ គឺ​សុទ្ធតែ​ល្អ​ទាំងអស់​ មិន​ប្រកាន់​ថា បុគ្គលិក​ណា​ទេ ។

នាងសង្កត់ធ្ងន់ថា “​​​ ខ្ញុំអត់​មាន​អ្វី​ជាមួយ​បង​ចារិទ្ធីទេ​ គាត់​គឺជា​អ្នក​ផលិត​កម្មវិធី ខ្ញុំ​ជា​ពិធិការិនី​របស់​គាត់​មានតែ​ប៉ុណ្ណឹង​គ្មាន​អ្វី​លើស​និង​ទេ​ ។​ម៉ាក់​ប៉ា​ឲ្យ​ខ្ញុំ​រៀន​សូត្រ​ឲ្យ​បាន​ច្រើន​ហើយ​ខ្ញុំ​មិន​មែន​ជា​ មនុស្ស​ប្រ​ភេទ​ដែល​ដណ្តើម​របស់​គេ​ទេ ។ ម្យ៉ាង​ទៀត​បង​រិទ្ធី គាត់​ជា​មនុស្ស​ចាស់​ទុំ​ចេះ​ស្គាល់​ខុស​ត្រូវ ច្បាស់​លាស់​និង​ការងារ”។

កញ្ញា អឿន ដាលីស បាន​ចាកចេញ​ទៅ​ប្រទេស​អូស្រ្តាលី ដើម្បី​ទៅ​លេង​​បងស្រី​នាង​នៅទី​នោះ ដោយ​គ្មាន​គម្រោង​បំពេញ​ការងារ​ផ្សេង​ទេ ។ មុន​ពេល ទៅ​នាង​បន្ថែម​ថា​​” ខ្ញុំ​ឆ្ងល់​ថា ហេតុអ្វី​កន្លង​មក​មាន​មនុស្ស​មួយចំនួន​គិតថា បងចារិទ្ធី​ជា​មនុស្ស​មាន​ស្រី​ច្រើន​ តាម​ពិត​ខ្ញុំ​អត់​គិត​ថា អញ្ជឹងទេ​មើល​ទៅ​ជាក់ស្តែង​មិនមាន​អ្វីទេ  ព្រោះជា ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ច្បាស់​​លាស់​នឹង​ការងារ ហើយ​ជា​មនុស្ស​​ល្អ​​ណាស់​មិន​ឃើញ​ដូច​គេ​​​​និ​យាយ​ផង “ ។

អត្ថបទៈប៊ិន​ ប៊ុណ្ណា

សប្បាយ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s