ដល់ពេល អាស៊ីអាគ្នេយ៍​ហាម​អ្នក​កាសែត​ហើយ!

ទោះបីជាសិទ្ធិរបស់ស្ថានីយ តែនិយាយទៅក៏ជារឿងគួរឲ្យ​អស់​សំណើចសម្រាប់​ស្ថាប័នផ្សព្វផ្សាយ​ដែលអាច​ និយាយថា​មិនទាន់មាន​ជោគជ័យមួយ​​​ដែលធ្វើផ្ទុយទាំង​ស្រុង​ទៅនឹង​ ស្ថានីយ៍ល្បីៗ​ផ្សេង​ទៀតនៅកម្ពុជា​ក្នុងការហាមឃាត់​អ្នកយកព័ត៌មាន​ដែលគេ​គួរ ​ចាត់ទុក​ថា​ជាមិត្តក្នុង​ចង្កោម​ផ្សព្វផ្សាយ​ដូច​គ្នា។

កម្មវិធី​តន្រ្ដី​អាស៊ីអាគ្នេយ៍ តំាង​ពី​ដើម​ឡើយ មិន​ដែល​ហាមឃាត់ មិនឲ្យ​អ្នកសារព័ត៌មាន​ចូល​យក​ព័ត៌មាន​នោះ​ទេ ប៉ុន្ដែ​ឥឡូវ​ស្ថានីយទូរទស្សន៍​មួយ​នេះ បាន​រំាង​ខ្ទប់​លែង​ឲ្យ​អ្នក​សារព័ត៌មាន​ចូលប្រមាញ់​ព័ត៌មាន​បាន​ទៀត​ហើយ។ តើ​មាន​មូល​ហេតុអ្វី​ទៅ​បាន​ជា​ទូរទស្សន៍​នេះ ហាម​ឃាត់​អ្នកកាសែត​ចូលយកព័ត៌មាន ?

កាល​ពី​ថ្ងៃ​ទី២៩ ខែ​សីហា ឆ្នំា២០១០ អ្នក​យក​ព័ត៌មាន​របស់​ទស្សនាវដ្ដី ឃីស និង​”សប្បាយ” បាន​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​កម្មវិធី​តន្រ្ដី​អាស៊ីអាគ្នេយ៍ ដូច​សព្វ​មួយដង ប៉ុន្ដែ ត្រូវ បាន​​ហាមឃាត់​។ខណៈ​ដែល​អ្នក​សារព័ត៌មាន​ទំាងពីរកំពុង​ជជែកជាមួយ​សន្ដិសុខ ស្រាប់តែ​មន្ត្រីថ្នាក់ខ្ពស់របស់​ស្ថានីយ​នេះបាន​ធ្វើដំណើរ​មកដល់។ ដោយ​ឃើញ​ដូចនេះ លោក​ស៊ី ណា អ្នក​យក​ព័ត៌មាន​ទស្សនាវដ្ដី ឃីស បាន​ទៅ​ជម្រាប​សួរហើយ​បាន​ស្នើ​សុំ​ចូល​យក​ព័ត៌មានប៉ុន្ដែ​ស្ទើរតែនិយាយ​ មិនទាន់​ចប់​សព្វគ្រប់​ផងលោក​បានទទួល​ការតប​ដោយ​សោះ​អង្គើយ​ថា”ខ្ញុំ​មិន​ ឲ្យ​អ្នកកាសែត​ចូល​យក​ព័ត៌មាន​ទៀត​ទេព្រោះ​កន្លងមកសារព័ត៌មាន ជា​ពិសេស​ទស្សនាវដ្ដី តែង​តែ​ចុះផ្សាយ​រឿង​អាស្រូវ​របស់​តារា ឬ​ សរសេរ​រឿង​អាក្រក់ៗ​របស់ តារា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិនាម​របស់​តារា ដូច្នេះ​ខ្ញុំ​មិន​ឲ្យ​ចូល​យក​ព័ត៌មាន​នោះ​ទេ”។

មាន​ការ​លើក​ឡើង​ថា ការដែល​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ហាមឃាត់ អ្នក​កាសែត​មិន​ឲ្យ​ចូល​យក​ព័ត៌មាន​នៅ​ក្នុង​កម្មវិធី​តន្រ្ដី​ថ្ងៃ​អាទិត្យ ​នោះ ទំនង​ជា​បណ្ដាល​មកពី មាន​ការ​ស្នើរសុំពី​តារា​មួយ​ចំនួនដែល​សម្បូរ​រឿងលាក់កំបាំងទស្សនិកជន​ ហើយកើត​ទុក្ខ​មិនសុខ​ចិត្តព្រោះ​ធ្លាប់ត្រូវ​បាន​អ្នក​ សារព័ត៌មាន បក អាក្រាតរឿង​អាស្រូវ​របស់​ខ្លួន​ច្បាស់​ដូច​ថ្ងៃ​​។​ពិសេសតារាៗ​ ​ទាំងនោះ ត្រូវបានមនុស្សមានឥទ្ធិពល នៅទីនោះ ម្នាក់​រាប់អាន​ដើរ​​កំសាន្ត​ជាមួយ ​គ្នា​ញឹកញាប់​ផង។ឯកឧត្តម​ប​ណ្ឌិតកៅ​ គឹមហួន​មិនអាច​ទាក់ទង​សុំយោបល់​បានទេ​នៅ​ព្រឹកនេះ។

ទោះ​កើត​ក្រោយគេ​នឹងប្រកបដោយ​អតីតកាលដ៏ចំរូង​ចំរាស់​ តែក៏គួរអ្នកគ្រប់គ្រង​ផ្នែក​ទំនាក់​ទំនង​​សាធារណៈ​ របស់បុស្តិនេះ រៀនមើលCTN និងបាយ័ន​រឺបុស្តិលេខ៥ខ្លះ​ផង ដែល​ មេ​ដឹក​នាំ​​គ្រាក់ៗ​របស់គេ​សុទ្ធតែ​មាន​ទំនាក់ទំនង​ល្អជាមួយអ្នក​ សារព័ត៌មាន​ដោយសារ​គេមាន​វិជ្ជាជីវៈ​ផ្នែកផ្សព្វផ្សាយ​នឹងយល់ច្បាស់​ពីភាព​ មិនអាចខ្វះគ្នា​បានរវាង​សិល្បៈ​និង​សារ​ព័ត៌មាន។

អត្ថបទៈប៊ិន​ប៊ុណ្ណា

សប្បាយ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s