កម្ពុជា និងថៃ ពង្រឹងការផ្សាយព័ត៌មាន

ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បាន​សន្យាថា នឹង​ពង្រឹង​ការ​ផ្សាយ​ព័ត៌មាន ដើម្បី​បញ្ចៀស​ការ​ផ្សាយ​ព័ត៌មាន​ខុស ដែល​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង នៃ​ប្រទេស​ទំាងពីរ​។ ការ​សន្យានេះ ធ្វើឡើង​បន្ទាប់ពីរ​​​ដ្ឋមន្រ្ដី ក្រសួង​ព័ត៌មាន​ថៃ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេលពីរថ្ងៃគិត​ចាប់​ពីថ្ងៃ​ទី២ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នំា២០១០នេះ។

សូមស្ដាប់សេចក្ដីរាយការណ៍របស់លោកមៃ សុខលីម !

ជាថ្មីម្ដងទៀត ប្រទេស​កម្ពុជា និង​ថៃ បាន​ផ្ដេជ្ញាចិត្ត ពង្រឹង​ការ​ផ្សាយព័ត៌មាន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ខ្ពស់ ចៀស​វាង​ការផ្សាយ​ព័ត៌មាន​ភ័ន្ដច្រឡំ ដែល​បង្ក​ឲ្យ​បញ្ហា នៅ​ក្នុង​ប្រទេស​ទំាងពីរ។ គេនៅចំបានថា កន្លងមក នាយករដ្ឋមន្រ្ដីថៃ បាន​ស្ដី​បន្ទោស​សារព័ត៌មាន​របស់​ខ្លួន ដែល​ថា បាន​ដក​ស្រង់​សម្ដី​ខុស ដែល​ចំណុច នេះ​បាន​ធ្វើឲ្យថ្នាក់ដឹកនំារដ្ឋាភិបាលកម្ពុជាមិនសប្បាយចិត្ត។

ការ​ពង្រឹង​ការ​ផ្សាយព័ត៌មានរវាងកម្ពុជា និងថៃនេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចជំនួបពិភាក្សា រវាងរដ្ឋមន្រ្ដី​ក្រសួងព័ត៌មាន​កម្ពុជា​លោកខៀវ កាញារិទ្ធ និងលោកONGART KLAMPAI BOON រដ្ឋមន្រ្ដីក្រសួង​ព័ត៌មានថៃ ដែលជំនួបពិភាក្សានេះ បានប្រព្រឹត្តិទៅអស់រយៈពេលប្រមាណជា១ម៉ោង នៅ​ក្រសួង​ព័ត៌មាន កាលពីព្រឹកមិញនេះ។

លោកខៀវ កាញារិទ្ធ មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្ដីក្រសួងព័ត៌មានថៃ​ខាងលើនេះ នឹង​អាច​ជួយ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា និងថៃ មានលក្ខណៈធម្មតានិងល្អ ប្រសើរជាងមុន។ លោកបន្ដទៀតថា ភាគីទំាងពីរ បានបង្កើតយន្ដការ ដើម្បីពង្រឹងនៃការ​ផ្សាយព័ត៌មាន ​ដើម្បីចៀសវាង ការបកស្រាយនំាឲ្យមានការភ័ន្ដច្រឡំ ដែលើកឡើងពីរដ្ឋាភិបាលប្រទេសពីរ។

សម្លេងលោកខៀវ កាញារិទ្ធិ

លោក ONGART KLAMPAI BOON រដ្ឋមន្រ្ដីក្រសួងព័ត៌មានថៃ និយាយថា លោកលើកបញ្ហានេះ ទៅជជែកជាមួយរដ្ឋមន្រ្ដីក្រសួងការបរទេសថៃ លោកកាស៊ីតភីរម្យយ៉ា ឲ្យរៀបចំនៃការផ្លាស់ប្ដូរ អ្នកយកព័ត៌មាន ដើម្បីជាការផ្ដល់ឪកាសមួយ ក្នុងការជជែកពិភាក្សា និងបង្កើនការយោគយល់ និងភាពស្និទ្ធស្នាល ឲ្យកាន់តែខ្លំាងឡើងនៅក្នុងវិស័យព័ត៌មាននៃប្រទេសទំាងពីរ។

សម្លេងលោកអ៊ុងងាត ក្លៃប៉ៃបូន

ជំនួបពិភាក្សាពង្រឹងការផ្សព្វផ្សាយព័ត៌មាននៃប្រទេសទំាងពីរនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្ដី​រាយ​ការណ៍​ ​​នៅក្នុងប្រទេសថៃ ដែលបាន​ដកស្រង់​ប្រសាសន៍ របស់សម្ដេចហ៊ុន សែន ខុស ទាក់ទង ទៅនឹងសម្ដេចហ៊ុន សែនលើកឡើង អំពីលទ្ធភាពជួបគ្នារវាងសម្ដេច និងអាប់ភីស៊ីត ដែលគ្មានការ លំបាក​នោះទេ បែរជាសារព័ត៌មានថៃដកស្រង់សម្ដីថា សម្ដេច​បានច្រានចោល​នៃការជួបគ្នាជាមួយ នាយករដ្ឋមន្រ្ដីអាភីស៊ីត វីចាជីវ៉ា។

គួកត់សម្គាល់ថា នេះជាដំណើរទស្សនកិច្ចលើកទី១ សម្រាប់​រដ្ឋមន្រ្ដីរបស់រដ្ឋាភិបាល​ក្រុងបាងកក និង​ជាដំណើរ​ទស្សនកិច្ចលើកទី២ របស់​សមាជិក​រដ្ឋាភិបាលក្រុងបាងកក មកកាន់ប្រទេសកម្ពុជា បន្ទាប់ពីអតីនាយករដ្ឋមន្រ្ដីថាក់ស៊ីន បានប្រកាស​​លាឈប់​​ពីតំណែង​ទីប្រឹក្សា​សេដ្ឋកិច្ចរបស់កម្ពុជា៕

សរសេរ៖ ប៊ិន ប៊ុណ្ណា!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s