រន្ទះបាញ់ស្លាប់បុរសម្នាក់ពេលព្ជួរស្រែ

បុរសម្នាក់បានត្រូវរន្ទះបាញ់ស្លាប់ ខណៈដែលកំពុងភ្ជួរស្រែ នៅខាងលិចភូមិចម្ងាយប្រមាណជា ៥០០ ម៉ែត្រ កាលពីម៉ោង៥ល្ងាច ថ្ងៃអង្គារិ ទី៣១ ខែសីហា ឆ្នំា២០១០ ឋិតនៅភូមិទូកឃ្មុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

នគរបាលស្រុកកំចាយមារ និយាយថា បុរសរងគ្រោះឈ្មោះប្រាក់សំណាង អាយុ៣៦ឆ្នំា នៅភូមិឃុំ ខាងលើ។ នៅរសៀលនោះ ប្រាក់សំណាង ទៅភ្ជួរស្រែរបស់ខ្លួននៅខាងលិចភូមិទុកឲ្យក្រុម គ្រួសារស្ទូងនៅព្រឹកស្អែក។

លុះភ្ជួរបានមួយសន្ទុះធំស្រាប់តែមេឃខ្មៅងងឹតលាយឡំ និងខ្យល់​ព្រមទំាង មានផ្លេកបន្ទោរ តែ​សំណាង​នៅតែភ្ជួរស្រែដដែល។ មួយសន្ទុះរន្ទះបានបាញ់ត្រូវចំ​ប្រាក់សំណាង បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ នៅក្នុងទឹកស្រែ៕

ដកស្រង់៖ http://www.everyday.com.kh

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s