ទំនាក់ទំនងកសិផលកម្ពុជានិងថៃ ក្រោយពីប្រទេសទំាងពីរមានឯកអគ្គរាជទូត

ក្រោយពីប្រទេសកម្ពុជា និងថៃ បានបញ្ជូនឯកអគ្គរាជទូតទៅវិញទៅមកកាលពីពេលថ្មីៗនេះ ត្រូវបានគេមើល ឃើញថា ចំណងការទូតនៃប្រទេសទំាងពីរ​បានវិលទៅរកភាពធម្មតាវិញហើយ ប៉ុន្ដែការដោះស្រាយបញ្ហា ព្រំដែននៅតែជាប់គំាងដដែល។ ដោយទំនាក់ទំនងកសិលកម្ពុជា ដូចម្ដេចដែរ បន្ទាប់ពីប្រទេសទំាងពីរ មានមន្រ្ដីឯកអគ្គរាជទូតឡើងវិញនោះ?

ព័ត៌មានលម្អិតលោកប៊ិន ប៊ុណ្ណា នឹងជម្រាបជូនពិស្ដារជុំវិញបញ្ហានេះ!

ប្រទេស កម្ពុជា និងថៃ បានផ្ដាច់ចំណងការទូតទៅវិញទៅមកកាលពីចុងឆ្នំា២០០៩កន្លងទៅ ដែលនៅពេល នោះត្រូវបានគេ​កត់សម្គាល់ឃើញថា ទំនាក់ទំនងនៃការផ្លាស់ប្ដូរកសិកផល របស់កសិករទំាងពីរប្រទេស ត្រូវ បានកាត់ផ្ដាច់ដោយអន្លើខ្លះដែរ។ ប៉ុន្ដែឥឡូវនេះ ក្រុមមន្រ្ដីមន្ទីរកសិកម្មខេត្តមួយចំនួន នៅជាប់ប្រទេសថៃ អះអាងថា បន្ទាប់ពីកម្ពុជា និងថៃ បានបញ្ជូន​ឯកអគ្គរាជទូត ទៅវិញទៅមកនោះ ការប្រាស្រ័យទាក់ទង នៃការទិញលក់កសិផលរបស់កសិករ រវាងប្រទេសទំាងពីរ បានប្រសើរ​ឡើងវិញហើយ។

លោកហេង ប៊ុនហោ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យនិយាយថា។ នៅគ្រា ដែលប្រទេសកម្ពុជា បានទំលាក់ចំណងការទូតពីឯកអគ្គរាជទូត មកនៅត្រឹមទូតស្ដីទីនោះ ទំនាក់ទំនងនៃ ការផ្លាស់ប្ដូរផលិតផលកសិកម្ម​ក៏មិនសូវជាប៉ះពាល់ធ្ងន់ធ្ងរនោះដែរ ប៉ុន្ដែក្នុងចំណោមផលិតផលកសិកម្មនោះ គឺមានស្រូវ មានតម្លៃធ្លាក់ចុះច្រើន។

សម្លេងលោកហេង ប៊ុនហោ

លោកស៊ុំ ចន្ទគា មន្រ្ដីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចំាខេត្តបន្ទាយមានជ័យនិយាយថា កន្លងទំនាក់ទំនងកសិផលកសិកម្មមួយចំនួន បានកកស្ទះ បន្ទាប់ពីប្រទេសកម្ពុជា និងថៃបានផ្ដាច់ចំណង ការទូត កាលពីចុងឆ្នំា២០០៩។

សម្លេងលោកស៊ុំ ចន្ទគា

យ៉ាងណាក៏ដោយ លោកហេង​ ប៊ុនហោ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យនិយាយថា ក្រោយពី ប្រទេសទំាងពីរបានបញ្ជូនទូតទៅវិញទៅមកនោះ ការប្រាស្រ័យទាក់ទងនៃការផ្លាស់ប្ដូរដំណាំកសិផល រវាង ប្រទេសទំាងពីរ គឺនឹងប្រសើឡើងវិញជាមិនខាន។

សម្លេងលោកហេង​ ប៊ុនហោ

រីឯនៅខេត្តបាត់ដំបងវិញ លោកជាម ចន្ទសោភណ្ឌ ប្រធានមន្ទីរកសិកម្មខេត្តនិយាយថា នៅពេលនេះ មានឈ្មួញថៃ បានមកទាក់ទងទិញកសិផលខ្មែរជាបណ្ដើរៗហើយ ជាពិសេសកសិផលដំឡូង។

សម្លេងលោកជាម ចន្ទសោភណ្ឌ

កាលពីដើមខែនេះ ប្រទេស កម្ពុជា និងថៃ បានបញ្ជូនឯកអគ្គរាជទូតទៅវិញទៅមក បន្ទាប់ពីលោកថាក់ ស៊ីនស៊ីណាវ៉ាត្រា​អតីតនាយករដ្ឋមន្រ្ដីថៃ បានលាឈប់ពីតំណែងទីប្រឹក្សាសម្ដេចនាយករដ្ឋមន្រ្ដីខ្មែរហ៊ុន សែន និងជាទីប្រឹក្សាសេដ្ឋកិច្ច​របស់រាជរដ្ឋាភិបាលកម្ពុជា៕

សរសេរ៖ ប៊ិន ប៊ុណ្ណា!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s