កម្ពុជាមិនអាចទុកឲ្យបញ្ហាព្រំដែនអូសបន្លាយយូរនោះទេ

នៅក្នុងសប្ដាហ៍នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុន សែន បានបង្ហាញពីជំហររបស់កម្ពុជាថា ប្រទេស កម្ពុជា មានការយោគយល់ចំពោះប្រទេសថៃ ប៉ុន្ដែកម្ពុជាមិនងាចទន្ទឹងរង់ចំា ដោយមិនមានទីបញ្ចប់ នោះទេ។ សម្ដេចហ៊ុន សែនបានថ្លែងបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រ នៅសាកលវិទ្យាល័យធនធាន មនុស្សកាលពីថ្ងៃទី១ ខែកញ្ញា ក្នុងសប្ដាហ៍នេះថា នៅមុនពេលទំនាស់រវាងកម្ពុជា និងថៃ ត្រូវរុញទៅកាន់ អន្ដរជាតិនោះ ភាគីកម្ពុជា នៅមានពេលចរចាទ្វេភាគី ប៉ុន្ដែការចរចាទ្វេភាគីទៅបានល្គឹកណា សភាថៃ អនុម័ត ទៅលើកិច្ចពិភាក្សា៣លើក រវាងថ្នាក់រដ្ឋមន្រ្ដី ការបរទេស នៃប្រទេសទំាងពីរជាមុនសិន។ សម្ដេចបានរំព្ញក ឡើងពីខ្លឹមសារកិច្ចប្រជុំបីលើករបស់ក្រសួងការបរទេសកម្ពុជា និងថៃ ដែលខ្លឹមសារថា លើកទី១ ត្រូវកែ សម្រួលកងទ័ពនៅជុំវិញវត្តកែវសិក្ខាគីរីស្វារៈ និងប្រាសាទព្រះវិហារ ចំណុចទី២ បង្កើតក្រុមសម្របសម្រួល ដកកងទ័ពីវត្ត និងប្រាសាទ។

សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា អាច​ជួប​នាយករដ្ឋមន្ត្រី​ថៃ​នៅ​ថ្ងៃ​ទី ២៤ កញ្ញា ខាងមុខ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អាច​ជួប​គ្នា​ជាមួយ អាប់​ភី​ស៊ីត នាយករដ្ឋមន្ត្រី​ថៃ នៅ ថ្ងៃទី ២៤ ខែ​កញ្ញា ឆ្នាំ ២០១០ នៅ​ហ្សា​ការតា ប្រទេស​ឥណ្ឌូនេស៊ី ដែល​កិច្ចប្រជុំ អាស៊ាន អាមេរិក និង​ប្រព្រឹត្តទៅ​នៅ​ទីនោះ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត​មាននិយាយនៅថ្ងៃសុក្រក្នុងសប្ដាហ៍នេះថា សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍ ពី​លទ្ធភាព នៃ​ការជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ អាប់​ភី​ស៊ីត ហើយ​អាច​ជួប​នៅ​ក្នុង​ថ្ងៃទី ២៤​កញ្ញា​២០១០  នៅ​ហ្សា​កាតា ក្នុង​កិច្ចប្រជុំ អាស៊ាន អាមេរិក ជា​ថ្ងៃ​ជួបគ្នា ។ លោក​បានឲ្យដឹង​ថា​មន្ត្រី​អាស៊ាន អាមេរិក បាន​ជួប ប្រជុំ​គ្នា​ហើយ​បាន​សម្រេច​យក​ថ្ងៃ ២៤ កញ្ញា ជា​ថ្ងៃ​ជួបប្រជុំ ដូចនេះ​នាយករដ្ឋមន្ត្រី​ទាំងពីរ​អាច​ជួប​គ្នា​នៅ ទីនោះ​តែម្តង ។

លោក កាញារីទ្ធ បាន​បន្តថា ឆ្នាំ​នេះ​សម្តេច ហ៊ុន សែន និង អា​ភី​ស៊ីត អាច​ជួប​គ្នា​ចំនួន ៤​ដង គឺ​ជួប នៅ ញូវយ៉ក នៅ​ប្រ៊ុស​សែ​ល នៅ ហាណូយ និង នៅ​ភ្នំពេញ  ហើយ​ការជួបគ្នា​ទៀតសោត​មិន ផ្តោត​តែ​ទៅលើ​បញ្ហា​ព្រំដែន​តែ​មួយ​មុខ​នោះ​ទេ​គឹ​មាន​ កិច្ចសហប្រតិបត្តិការ​ជាច្រើន​ទៀត។

Gab;PIsIut nigminBiPakSa erOgRBMEdnCamYy semþc h‘un Esn enARbeTsEb‘lhSiceT

GñknaMBaküsþITIrbs; rdæaPi)alRkug)agkk elak )a:t;nIfan va:t;faNaya:kn )anniyayenAéf¶ RBhs,t× enHfa naykrdæmRnþIGab;PIsIut nigminBiPakSaCamYyRbmuxénraCrdæaPi)alkm<úCa semþceteCah‘un Esn Bak;B½n§eTA nwgerOgRBMEdnenaHeLIy enAeBlCYbKña kñúgkic©RbCMuGasIu-GWr:ub enAéf¶TI5-6 Extula qñaM2010 kñúgTIRkugRBUEsl RbeTsEb‘lhSic.

pþl;bTsmÖasn_CamYyTIPñak;garsIunhYr RbcaMTIRkug)agkkenARBwkéf¶RBhs,t×enH elakva:t;faNa ya:kn )an bBa¢ak;fa erOgRBMEdnTuk[KN³kmµkarRBMEdnrYmCaGñkedaHRsay b:uEnþemdwknaMénRbeTsTaMgBIr nwgBiPakSa eTAelIbBaðaTUeTAepSg²eTot edIm,IbegáInTMnak;TMngeTVPaKInigeFVIya:gNaeTAelIkargarrYm sþIGMBIKeRmagnana naeBlbc©úb,nñenH.

karelIkeLIgrbs;m®nþIrdæaPi)alRkug)agkkxagelIenH KWeRkayeBl EdlRbmux énraCrdæaPi)alkm<úCa semþceteCa h‘un Esn )anbBa¢ak;kalBIéf¶TI01 ExkBaØafa lT§PaBénkarCYbKña rvagemdwknaMRbeTsTaMgBIr naedImExtula qñaM2010 KWKµankarlM)akenaHeLIy ehIykarCYbKñaenaH sUm kMu[mankarP½nþRcLMfa nwgBiPakSa eTVPaKI Bak;B½n§nwgbBaðaRBMEdn.

កម្ពុជានិងថៃពង្រឹងការផ្សាយព័ត៌មាន

ប្រទេសកម្ពុជានិងប្រទេសថៃ បានសន្យាថា និងពង្រឹងការផ្សាយព័ត៌មាន ដើម្បីបញ្ចៀសការផ្សាយព័ត៌មាន ខុស ដែលធ្វើឲ្យ ខូចទំនាក់ ទំនងនៃប្រទេសទំាងពីរ។ ការសន្យានេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្ដីក្រសួងព័ត៌មានថៃ បានមកបំពេញ ទស្សនកិច្ច នៅកម្ពុជារយៈពេលពីរថ្ងៃ គិតចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នំា២០១០នេះ។

លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានកម្ពុជានិយាយប្រាប់អ្នកសារព័ត៌មានថា កម្ពុជានិងថៃ បានបង្កើត យន្ដការដើម្បី ពង្រឹងនៃការផ្សាយព័ត៌មាន ដើម្បីចៀសវាងការបកស្រាយនំាឲ្យមានការភ័ន្ដច្រឡំ ដែល បង្កឲ្យមានភាពប្រទំាង ប្រទិសរវាង ថ្នាក់ដឹកនំាកម្ពុជា និងថៃ។

លោក​លោក អ៊ុង​ហ្គារ ក្លាំ​ផៃ​ប៊ុន រដ្ឋមន្រ្ដីក្រសួងព័ត៌មានថៃ និយាយដែរថាថៃ លោកនឹងលើកយកបញ្ហានេះ ទៅជជែកជាមួយ រដ្ឋមន្រ្ដីក្រសួងការបរទេសលោកកាស៊ីតភីរម្យយ៉ា ឲ្យរៀបចំនៃការផ្លាស់ប្ដូរអ្នកយកព័ត៌មាន ដើម្បីជាការផ្ដល់ឪកាសមួយ ក្នុងការ ជជែកពិភាក្សា និងបង្កើនការយោគយល់ និងភាពស្និទ្ធស្នាល ឲ្យកាន់តែ ខ្លំាងឡើងនៅក្នុងវិស័យព័ត៌មាននៃប្រទេសទំាងពីរ។

ជំនួបពិភាក្សាផ្សព្វផ្សាយព័ត៌មាននៃប្រទេសទំាងពីរនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ នៅក្នុង ប្រទេសថៃ ដែល បានដកស្រង់ប្រសាសន៍របស់សម្ដេចហ៊ុន សែន ទាក់ទងទៅនឹងសម្ដេចហ៊ុនសែន លើកឡើងអំពីលទ្ធភាព ជួបគ្នារវាងសម្ដេច​និងអាប់ភីស៊ីត ដែលគ្មានការលំបាកនោះទេ បែរជាសារព័ត៌មាន ថៃបានដកស្រង់សម្ដីថា សម្ដេចបាន ច្រានចោលនៃការ ជួបជាមួយនាយករដ្ឋមន្រ្ដីអាប់ភីស៊ីត វីចាជីវ៉ា។


កម្ពុជារំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរណ៍បានចំនួន៤លាននាក់នៅក្នុងឆ្នំា២០១៥

ប្រទេសកម្ពុជាបានបង្ហាញពីមហិច្ឆតារបស់ខ្លួនថា នឹងអាចទាក់ទាញភ្ញៀវទេសចរណ៍បរទេសមកទស្សនា កម្ពុជារហូត ដល់ទៅ៤លាននាក់ ខណៈដែលកម្ពុជាកំពុងមានកំណើនអ្នកមកទស្សនាសរុបចំនួនជាងពីរលាន នាក់ទៅហើយនោះ។

លោកទិត្យចន្ថា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក្រសួងទេសចរណ៍និយាយថា ក្រសួងទេសចរណ៍មានផែនការ ទាក់ទាញ ភ្ញៀវទេសចរបរទេសឲ្យមកលេងស្រុកខ្មែរ ឲ្យកាន់តែច្រើនឡើងៗនៅកម្ពុជា។ យុទ្ធសាស្រ្ដ របស់ ក្រសួងមាន៥ចំណុច ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេសមកលេងកម្ពុជា ដែលយុទ្ធសាស្រ្ដទំាងនោះ ក្រៅពីទាក់ទាញភ្ញៀវទេសចរ មកលេង ស្រុកខ្មែរ ហើយនើ គឺចង់ឲ្យទេសចរទំាងនោះ ចំណាយពេលស្នាក់នៅ រយៈពេលយូរ និងចំណាយប្រាក់ឲ្យបាន កាន់តែច្រើនថែមទៀត។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងរយៈពេល៦ខែឆ្នំា២០១០នេះ ប្រទេស កម្ពុជាអាចទាក់ទាញ ភ្ញៀវទេសចរមកលេងស្រុកខ្មែរ មានចំនួនកើនឡើងចំនួន១២.៣៩% បើប្រៀបធៀបរយៈ ពេលដូចគ្នាកាលពីឆ្នំា២០០៩។ កាលពីឆ្នំា២០០៨ មានភ្ញៀវទេសចរបរទេសមកលេងស្រុកខ្មែរ ចំនួនជាង២លាននាក់។ រីឯកាលពីឆ្នំា២០០៩ មានចំនួន ២.៥លាននាក់៕

អ្នកស្រុកសំឡូតត្អូញត្អែរពីការខាតបង់ប្រាក់ដោយសារដំណាំពោត

នៅក្នុងសប្ដាហ៍នេះ ប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានត្អូញត្អែរពីការខាតបង់ ដើមទុនមួយចំនួនធំ សម្រាប់ការដំពោត បើទោះជាដំណាំពោតនៅឆ្នំានេះ ហាក់មានតម្លៃខ្ពស់បន្ដិចក្ដី។ លោកមាស ស៊ន ប្រជាកសិករ រស់នៅក្នុង ភូមិដូនត្រិត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង និយាយថា ដំណាំពោតរបស់ប្រជាកសិករភាគច្រើន នៅឆ្នំានេះ មិនសូវ​ទទួលបានផលច្រើនឡើយ ដោយសារគ្រោះរំាង ស្ងួត។

ដូចគ្នានេះដែរ អ្នកស្រីឡុង នី ប្រជាកសិករម្នាក់ផ្សេងទៀត ដែលមានផ្ទៃដីដំាពោតបីហិកតា បានឲ្យដឹងថា នៅឆ្នំានេះ អ្នកស្រីបានខាតបង់នូវដើមទុនមួយចំនួន ក៏ព្រោះដំណំាពោតត្រូវទទួលរងការខូចខាត ដោយ គ្រោះរំាងស្ងួត។

លោកអ៊ូ សុទ្ធរ៉េត អភិបាលស្រុកសំឡូត និយាយដែរថា នៅទូទំាងស្រុកសំឡូត ពិតជាមានគ្រោះរំាងស្ងួត ប្រាកដមែន ដែល​ការរំាងស្ងួតនេះ បានធ្វើឲ្យកសិផលរបស់ប្រជាកសិករភាគច្រើន ត្រូវរងការខូចខាត ជាច្រើនហិកតា។ ប៉ុន្ដែលោកសង្ឃឹមថា នៅចុងរដូវប្រមូលផល តម្លៃពោតអាចនឹងឡើងខ្ពស់បន្ថែមទៀត។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តបាត់ដំបងឲ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ ខេត្តបាត់ដំបង មានផ្ទៃដី​ដំាពោត​ប្រមាណជា៧ម៉ឺន៩ពាន់១៥ហិកតា។ ទន្ទឹមនឹងនេះ​ស្រុកដែលមានដំាពោតច្រើនរួមមាន ស្រុករតនៈមណ្ឌល ស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ស្រុកបាណន់ និងស្រុកគាស់ក្រឡ។

អង្គការក្រៅរដ្ឋាភិបាលចង់ឲ្យរដ្ឋាភិបាលបង្កើតតុលាការកុមារឲ្យបានឆាប់

នៅក្នុងសប្ដាហ៍នេះដែរ មន្រ្តីអង្គការសិទ្ធិមនុស្សបានចេញរបាយការណ៍មួយ ដែលលើកអំពីការ​មិនគោរពសិទ្ធិកុមារ និង​ផលប៉ះពាល់ ផ្នែកមតិអារម្មណ៍ចំពោះកុមារនៅពេល ដែលកុមារត្រូវបាន​គេយកទៅកាត់សេចក្តីដោយ​តុលាការមនុស្ស​ពេញវ័យ។

លោក គង់ ពិសី ប្រធានបច្ចេកទេសមេធាវី នៃអង្គការក្រុម​អ្នកច្បាប់ការពារសិទ្ធិកម្ពុជាប្រាប់វិទ្យុអូស្រ្ដាលីថា​កុមារ​គួរតែមាន​តុលាការ​ ដោយឡែកដើម្បីរកយុត្តិធម៌​ជូនកុមារនៅពេលសវនាការកាត់សេចក្តី។

លោកបានបញ្ជាក់ថាមន្រ្តីធ្វើការងារនៅក្នុងប្រព័ន្ធច្បាប់ មិនយល់អំពីជីវសាស្រ្តកុមារហើយមានការ​សម្លុតនិង​ស្រែកដាក់កុមារ នៅពេលសាកសួរចម្លើយ។លោកបានបញ្ជាក់ទៀតថា នៅពេលគ្មានតុលាការ​កុមារ​នៅឡើយ ធ្វើឲ្យមានការខ្វះខាត​ក្នុងការគោរព​សិទ្ធិកុមារ។

សូមបញ្ជាក់ថា ការជំរុញឲ្យមានការបង្កើតតុលាការកុមារនេះ បានកើតឡើងស្របពេលដែល​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា ទើបបានចេញរបាយការណ៍មួយ ដែលបានបង្ហាញថា សិទ្ធិកុមារមិនត្រូវ​បានគេអើពើ​និងត្រូវបានគេបំពាន​នៅក្នុងប្រព័ន្ធ​តុលាការ។

លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សបានបញ្ជាក់ថាតុលាការកុមារ​គឺមិនគ្រាន់តែដើម្បីជួយគាំពារ​កុមារ​ជាប់ចោទ​ប៉ុណ្ណោះទេ តែកុមារជាជនរងគ្រោះក៏ត្រូវការឲ្យមានតុលាការកុមារជួយគាំពារផងដែរ។

សរសេរ៖ ប៊ិន ប៊ុណ្ណា

ផ្សាយនៅថ្ងៃទី៤ និង៥ ខែកញ្ញា ឆ្នំា២០១០

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s