ឆ្នាំ​នេះ​យុវវ័យ​នឹង​បាន​ស្គាល់​ល្ខោន​ខ្មែរ​៦​ទម្រង់

មហោស្រព​​ល្ខោន​លើក​ទី​៤​នៅ​ប្រទេស​កម្ពុជា​នឹង​ប្រារព្ធ​នៅ​រាជធានី​ ភ្នំពេញ​ចុង​សប្ដាហ៍​នេះ។ ​ដោយ​មាន​​រយៈ​ពេល​​មួយ​​សប្ដាហ៍​ពេញ​​មហោស្រព​ល្ខោន​​នេះ​នឹង​ធ្វើ​នៅ​ទី​ តាំង​ជា​ច្រើន​ដូច​ជា៖ នៅ​មជ្ឈ​មណ្ឌល​​​វប្បធម៌​បារាំង ​​រោង​​​មហោស្រព​ចេនឡា ​ហាង​មេត្តា​ហោស៍​ និង​នៅ​ឯ​ភោជនីយដ្ឋាន​១​ចំនួន​ទៀត។

គេ​រំ​ពឹង​ថា​ការ​សម្តែង​ទំាង​នោះ​នឹង​ធ្វើ​អោយ​មាន​ការ​ទទួល​ស្គាល់​ កាន់​តែ​ទូលំទូលាយ​នូវ​ទម្រង់​ល្ខោន​៦​ប្រភេទ​រួម​មាន ​​អាប៉េ ​យីកេ ល្ខោន​គែន ល្ខោន​បែប​បទ ស្រមោល​ទ័យ និង​ស្បែក​តូច​ដែល​បង្កប់​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​ទាំង​ប្រពៃណី​បុរាណ និង​សម័យ​។

ក្រុម​សិល្បៈ ​ដែល​ប្រកាស​ចូលរួម​​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​លើក​ទី​៤នេះ​មាន​ក្រុម ចិន្ត​នាគ​, ក្រុម​គោកធ្លក សិល្បៈ​ខ្មែរ​អមតៈ ក្រុម​សិល្បៈ​មេខា​ឡា នាយកដ្ឋាន​សិល្បៈ និង​ទស្សនីយភាព​ខេត្តតាកែវ ក្រុម​ល្ខោន ប៉ុក សារ៉ាន់ ក្រុម​ល្ខោន​សុវណ្ណ​ភូមិ និង​ក្រុម​ល្ខោន​បន្ទាយស្រី​។

សំបុត្រ​ចូល​ទស្សនា​​ឥត​គិត​ថ្លៃ​មាន​ផ្តល់​ជូន​នៅ​បណ្ណាល័យ ពហុ​ឯកសារ​របស់​មជ្ឈមណ្ឌល​វប្បធម៌​បារាំង៕

អត្ថបទៈ ប៊ិន ប៊ុណ្ណា
កែសម្រួលៈ ម៉ីសន សុធារី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s