ក្រសួង​​នឹង​លុបចោល​ការ​សិក្សា​តាម​កម្មវិធី​កម្រិត​ខ្ពស់

ក្រសួង​អប់រំ​​យុវជន​និង​កីឡា​ បាន​ថ្លែង​ថា​ ក្រសួង​នឹង​លុបចោល​ការ​សិក្សា តាម​កម្មវិធី​​កម្រិត​ខ្ពស់​​ចេញ​ពី​កម្មវិធី​សិក្សា​ថ្នាក់​ជាតិ​ នៅ​តាម​វិទ្យាល័យ​ទូទាំង​ប្រទេស​ចេញ​។ ដោយ​អនុញ្ញាត​ឲ្យ​សិស្ស​ទាំងអស់​ សិក្សា​តាម​កម្មវិធី​ដែល​មាន​១០​មុខ​វិជ្ជា​ដូចៗ​គ្នា​វិញ។

លោក​ អ៊ូ​ អេង​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំបានប្រាប់ការសែតភ្នំពេញប៉ុស្ដិ៍ថា​ ការ​សម្រេច​ចិត្ត​​ឈប់​អនុវត្ត​កម្មវិធី​សិក្សា​កម្រិត​ខ្ពស់​ គឺ​ដោយសារ​តែ​មាន​ការ​ពិបាក​ ក្នុង​ការ​ឆ្លុះ​​បញ្ចាំង​មេរៀន​កម្រិត​ខ្ពស់​ នៅ​ក្នុង​ការ​ប្រឡង​កម្រិត​ជាតិ​ នៅ​ថ្នាក់​ការ​ប្រឡង​កម្រិត​ជាតិ​ នៅ​ថ្នាក់​ទី​១២​នៅ​ក្នុង​ប្រទេស​នេះ។ លោក​មាន​ប្រសាសន៍​ថា «យើង​ត្រូវ​រៀបចំ​តាក់តែង​វិញ្ញាសា​ផ្សេង​គ្នា​ ហើយ​វា​លំបាក​សម្រាប់​សិស្ស​ បើ​សិន​យើង​អនុវត្ត​តាម​កម្មវិធី​ថ្មី​នេះ»

ប៉ុន្តែ​ទោះ​បី​ជា​បែប​ណា​ក៏​ដោយ​លោក​ រ៉ុង​ ឈុន​ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ ឯករាជ្យ​ បាន​ថ្លែង​ថា​ ការ​ផ្លាស់ប្ដូរ​គោលនយោបាយ​​បង្ហាញ​ថា​ មន្ត្រី​ក្រសួង​អប់រំ​ពុំ​បាន​គិត​គួរ​ពិចារណា​ឲ្យ​បាន​​ច្បាស់លាស់​អំពី​ ការ​អនុវត្ត​ប្រព័ន្ធ​​នេះ។ លោក​ រ៉ុង​ ឈុន​ មាន​ប្រសាសន៍​ថា «ក្រសួង​​អប់រំ​ ពុំ​មាន​ផែនការ​ច្បាស់លាស់។ តើ​ឲ្យ​សិស្សានុសិស្ស​ មាន​ទំនុក​ចិត្ត​​លើ​ពួក​គេ​ដូចម្ដេច

ដោយ​ត្រូវ​បាន​អនុវត្ត​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០០៨​ ទៅ​លើ​សិស្ស​ថ្នាក់​ទី​១០​ កម្មវិធី​សិក្សា​កម្រិត​ខ្ពស់​ អនុញ្ញាត​ឲ្យ​សិស្ស​ផ្ដោត​ពេលវេលា​នៃ​ការសិក្សា​​រយៈពេល​២៤ម៉ោង​ ក្នុង​មួយ​សប្ដាហ៍​របស់​ពួក​គេ​ តែ​ទៅ​លើ​មុខ​វិជ្ជា​អាទិភាព​ចំនួន​៥​គឺ​ គណិតវិទ្យា រូបវិទ្យា​ គីមីវិទ្យា​ ជីវវិទ្យា​ និង​អក្សរសាស្ត្រខ្មែរ។ សិស្ស​ដែល​សិក្សា​តាម​កម្មវិធី​កម្រិត​មូលដ្ឋាន ត្រូវ​សិក្សា​មុខវិជ្ជា​ទាំង​នេះ​ ព្រម​​ជា​មួយ​នឹង​មុខ​វិជ្ជា​ដទៃ​ទៀត​ ដែល​រួម​មាន​ភូមិវិទ្យា​ ប្រវត្តិវិទ្យា​ ផែនដីវិទ្យា​ ភាសា​អង់គ្លេស​ និង​ពលរដ្ឋវិជ្ជា។

កម្មវិធី​សិក្សា​កម្រិត​ខ្ពស់​ ត្រូវ​បាន​បង្កើត​ឡើ​ កាលពី​ដើម​ឆ្នាំ​២០០៥​ ដើម្បី​ជួយ​សិស្ស​ឲ្យ​ប្រឹងប្រែង​ទៅ​លើ​មុខវិជ្ជា​ ដែល​ពួក​គេ​សង្ឃឹម​ថា​ នឹង​ផ្ដោត​នៅ​ឯ​កម្រិត​សាកលវិទ្យាល័យ​ ហើយ​សិស្ស​ថ្នាក់​ទី​១២​ថ្មី​ ក្នុង​ឆ្នាំ​សិក្សា​នេះ​នឹង​ក្លាយ​ទៅ​ជា​សិស្ស​ដំបូង​គេ​ដែល​នឹង​ត្រូវ​គេ​ សាកល្បង​មេរៀន​ទាំង​នេះ​ នៅ​ក្នុង​ការ​ប្រឡង​បញ្ចប់​ថ្នាក់​របស់​ពួក​គេ។
សង្ខេបព័ត៌មានពីភ្នំពេញ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s