មុន្និកាត្រៀម​ចង្ហាន់ប្រគេនព្រះសង្ឃ​នៅស្រុកកំណើតខ្លួននៅឱកាសបុណ្យភ្ជុំបិណ្ឌ

នៅសល់ពេល១១ថ្ងៃទៀត ពិបុណ្យភ្ជុំបិណ្យនឹងមកដល់ កញ្ញាអោម មុន្និកា ពិធីការិនី និងទីផ្សារវិទ្យុ ១០៤ ត្រៀមខ្លួនទៅស្រុកកំណើត ដើម្បីជួបជុំញាតិមិត្ត និងធ្វើចង្វាន់ ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសល់ ផលបុណ្យ ដល់ញាតិមិត្តទំាង៧សណ្ដាន។ នាងមានស្រុកកំណើត នៅឃុំព្រៃរំដេង ស្រុគីរីវង្ស ខេត្តតាកែវ។

តាមគម្រោងរបស់សម្ដីមុន្និកាឲ្យដឹងថា “នៅថ្ងៃបុណ្យភ្ជុំបិណ្យខាងមុខនេះ ខ្ញុំនឹងទៅឲ្យ បានបីវត្ត ដែលឋិតនៅតាមបណ្ដោយផ្លូវទៅស្រុករបស់ខ្ញុំ”។ មុន្និការនិយាយថា ពិធីបុណ្យ ភ្ជុំបិណ្ឌមានសារៈសំខាន់ ណាស់សម្រាប់ប្រជាជនខ្មែរ ព្រោះថា ពិធីបុណ្យនេះ ជាពិធី​បុណ្យ​សាសនាដ៏ធំសម្រាប់កម្ពុជា ហើយពិធី បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺមានរយៈពេល​១៥ថ្ងៃ ហើយថ្ងៃភ្ជុំបិណ្ឌ គឺប្រជាពលរដ្ឋគ្រប់គេទៅស្រុកកំណើត ដើម្បីជួបជុំញាតិមិត្ត បងប្អូន ក្នុងទិសដៅរួមគ្នាធ្វើបុណ្យ ឧទ្ទិសកុសល់ ផលបុណ្យ ញាតិទំាង៧សណ្ដាន ដែល​បានចែកឋានទៅ ឲ្យឆាប់អស់កម្មវេរា ហើយឆាប់ចាប់ជាតិជាថ្មី ឬបានទៅ​ឋានសួរគ៌​ជាដើម។

មុន្និកា ដែលជាកូនកំព្រាមានតែឪពុក និយាយថា “ខ្ញុំទៅស្រុកកំណើតលើកនេះ ខ្ញុំនឹង​បានត្រៀម ចង្ហាន់ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសល់ជូនម្ដាយរបស់នាង និងបងស្រី​របស់នាងផងដែរ។ ទន្ទឹមនឹងនេះ ខ្ញុំមានបំណងជួបជុំបងប្អូន ពូមាមីង ដែលយូរៗម្ដង​ពួកយើងអាចជួបគ្នាម្ដង ខណៈដែលនាងបានមករស់នៅ រាជធានីភ្នំពេញតំាងពី​នៅតូចៗ​មកម៉្លេះ។

ទាក់ទងទៅនឹងការទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ មុន្និកាក៏បានអំពាវនាវឲ្យបងប្អូន​ប្រជាពលរដ្ឋ ជាពិសេសស្រ្ដីៗ ត្រូវស្លៀកពាក់ឲ្យបានសមរម្យ នៅពេលចូលវត្តវ៉ា។ កញ្ញាបញ្ជាក់ថា “ខ្ញុំមិនជំទាស់ទៅនឹង ការស្លៀកពាក់សិកស៊ីនោះទេ ប៉ុន្ដែគេត្រូវគិតថា មិនខ្វះពេលវេលានោះទេ ការស្លៀកពាក់សិកស៊ី ត្រូវមាន ការលៈទេសៈ ហើយការចូលវត្ត មិនត្រូវស្លៀកពាក់សិកស៊ីនោះទេ គឺយើងត្រូវស្លៀកតាមប្រពៃណីខ្មែរ ដូចជា ស្លៀកហូល ផាមួង អាវប៉ាក់ជាដើម។

កញ្ញាមុន្និកា អាយុ៣០ឆ្នំា មានបងប្អូនចំនួនបីនាក់ ប៉ុន្ដែសព្វថ្ងៃនេះ នៅរស់ពីរនាក់ គឺប្រុសមួយ និងស្រីមួយ។ នាងរស់នៅរាជធានីភ្នំពេញ ម្ដុំសឡា។ នាងគឺជាពិធីការិនី និងជាអ្នកទីផ្សារ របស់វិទ្យុសុវណ្ណ ភូមិ FM104៕

សរសេរ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s