សង្គមស៊ីវិលអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យពន្លឿនការអនុម័តច្បាប់​ស្ដីពីសិទ្ធិទទួលព័ត៌មាន

ក្រុមការងារសិទ្ធិទទួលបានព័ត៌មាន បានជួបជុំគ្នា ហើយបានធ្វើការអំពាវនាវដល់រាជរដ្ឋាភិបាលឲ្យ ប្រញាប់ ប្រញាល ឬពន្លឿនការអនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ខណៈដែល កម្ពុជាសព្វថ្ងៃ មានត្រឹម តែសេចក្ដីព្រាងគោលនយោបាយស្ដីពីសិទ្ធិទទួលព័ត៌មាននៅឡើយ នៅកម្ពុជា។ ការអំពាវនាវនេះ ធ្វើឡើង នៅក្នុងទិវាអន្ដរជាតិស្ដីពីសិទ្ធិទទួលព័ត៌មានលើកទី៨ ដែលប្រព្រឹត្តិទៅនៅ ស្នាក់ការកណ្ដាលមជ្ឈមណ្ឌល កម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយនិងឯករាជ្យ កាលពីព្រឹកមិញនេះ។ 

សូមស្ដាប់សេចក្ដីរាយការណ៍ពិស្ដារពីលោកប៊ិន ប៊ុណ្ណា !

នេះជាលើកទី២ហើយសម្រាប់ប្រទេសកម្ពុជា ដែលបានប្រារព្វទិវាអន្ដរជាតិ ស្ដីពីសិទ្ធិទទួល បានព័ត៌មាន។ ប៉ុន្ដែជាលើកទី៨ សម្រាប់ពិភពលោក ដែលប្រទេសមួយចំនួនក៏បានប្រារព្វ ទិវាអន្ដរជាតិ ស្ដីពីសិទ្ធិទទួល​បានព័ត៌មាននេះដែរ។

លោកសួន សារ៉េត លេខាធិការ នៃលេខាធិការដ្ឋានរបស់គណៈកម្មាធិការច្រាក់និយាយដែរថា សន្និសិទ្ធនៅពេលនេះ ក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មានដល់ជនកម្ពុជា ឲ្យយល់ដឹងពីសារ សំខាន់ នៃច្បាប់​ស្ដីពី​សិទ្ធិទទួលបានព័ត៌មាន។ ជាពិសេស ជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ពន្លឿនការ អនុម័តច្បាប់​ស្ដីពីសិទ្ធិទទួលព័ត៌មាន ខណៈកម្ពុជាមានត្រឹមតែ​សេចក្ដីព្រាង​គោលនយោបាយសិទ្ធិ​ទទួលព័ត៌មាន ដែល​កំពុង​ឋិត​នៅក្នុង​ដៃ​របស់ក្រសួងទំនាក់ទំនង ព្រឹទ្ធិសភា រដ្ឋសភានិងអធិការកិច្ច​ នៅឡើយ។ 

សម្លេងលោកសួន សារ៉េត

លោកយ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលសម្រាប់ប្រជាពលរដ្ឋ និងសន្ដិភាព​ និយាយដែរថា ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានមានសារៈសំខាន់ណាស់សម្រាប់បរិបទ ប្រទេសកម្ពុជាសព្វថ្ងៃនេះ។  

សម្លេងលោកយ៉ង គឹមអេង

 លោកយ៉ង គឹមអេង និយាយថា ការទទួលព័ត៌មានមានសារៈ​សំខាន់ណាស់នៅក្នុងប្រទេសកាន់​​ លទ្ធិ​ប្រជាធិបតេយ្យ។ ប្រសិនបើប្រជាពលរដ្ឋទទួលបានព័ត៌មាន គឺ​ពួកគាត់មានការ ចួលរួម ក្នុងការអភិវឌ្ឍន៍​ប្រទេសជាមួយ​រាជរដ្ឋាភិបាលកម្ពុជា។

 លោកឲ្យដឹងដែរថា ប្រសិន បើប្រជាជនមិនដឹងព័ត៌មានដូចជាការវិនិយោគផ្សេងៗ ឬច្បាប់ផ្សេងៗ នោះប្រជាពលរដ្ឋមិនបានចួលរួមនោះទេ។ ច្បាប់ស្ដីពីការទទួលព័ត៌មានមានសារៈសំខាន់​នៅក្នុង​ការ​លើកកម្ពសិទ្ធិទទួលព័ត៌មាន។ លោកយ៉ងគឹមអេង និយាយបន្ដទៀតថា ការទទួលបាន​ព័ត៌មាន សារធារណៈ នឹងកាន់តែធ្វើសេចក្ដី រាយការណ៍នានា កាន់តែច្បាស់លាស់។ លោកបានឲ្យដឹងដែរ ថា សង្គមស៊ីវិលមានបំណងឲ្យច្បាប់ស្ដីពីសិទ្ធិ​ទទួលព័ត៌មានត្រូវបានគេទទួលស្គាល់នៅក្នុងច្បាប់។ 

សម្លេងលោកយ៉ង គឹមអេង

 គួរំលឹកថា នៅឆ្នំា២០០៧ ក្រសួងទំនាក់ទំនងព្រឹទ្ធិសភា រដ្ឋសភា និងអធិការកិច្ច បានបញ្ចប់​សេចក្ដីព្រាងឯកសារ គោលនយោបាយស្ដីពីសិទ្ធិទទួលព័ត៌មាន។ លើសពីនេះ គណបក្ស នយោបាយទំាង៥ ដែលមានអសនៈនៅ ក្នុងរដ្ឋសភាជាតិ ក៏បានបង្ហាញនូវឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តក្នុងការជម្រុញ និងអនុម័្តច្បាប់ស្ដីពី សិទ្ធិទទួលបានព័ត៌មាន ឲ្យបាននៅក្នុង អាណ្ណត្តិទី៤នេះ។

កាលពីឆ្នំា២០០៣ អង្គការសិទ្ធិទទួលព័ត៌មាន ដែលមានប្រទេសជាច្រើននៅលើ​ពិភពលោក​ជាសមាជិក បានចូលរួមជួបជុំគ្នានៅក្នុងទីក្រុសូហ្វៀរ ប្រទេសប៊ុលហ្គារី ដើម្បីបង្កើត​បណ្ដាញ និងសកម្មភាព​លើកកម្ពស់សិទ្ធិបុគ្គលម្នាក់ៗ ឲ្យទទួលបានព័ត៌មានសាធារណៈ និងលើកកម្ពស់ អភិបាល​កិច្ចល្អ ឲ្យមាន​លក្ខណៈបើកចំហ និងតម្លាភាព ហើយក៏កំណត់ថ្ងៃទី២៨ ខែកញ្ញា ជាទិវាសិទ្ធិយល់ដឹង៕

សរសេរ៖ ប៊ិន ប៊ុណ្ណា

កែសម្រួល៖ សុខឿន

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s