“បែកគ្នា” មិនមែនជាអ្វីដែលគេចង់លឺទេតែវាក៏តែងតែកើតមានក្នុងជីវិតដូចពាក្យមួយគេលើកឡើងថា “មាន ជួបមានបែកជារឿងធម្មតា”។ ប្រការសំខាន់គឺនៅពេល បែកគ្នាទោះដោយតាំងចិត្តនិងមិនតាំងចិត្តតើយើងគួរធ្វើរបៀប ណា?
១.ធ្វើចិត្តអោយរឹងមាំ៖ ប្រាប់ខ្លួនឯងថាអ្នកធំហើយ! ការ ឈឺចាប់ប៉ុណ្ណឹងធ្វើ អីអ្នកមិនបានឡើយ។ប្រាប់ខ្លួនឯងជានិច្ចថាជីវិតមនុស្សម្នាក់ៗគឺ មានរឿងមិនគាប់ចិត្តច្រើនណាស់អញ្ចឹងហើយបានមានពាក្យ មួយថាជីវិតគឺជាការតស៊ូ។
២.ប្រឈមមុខនឹងការពិត៖ កុំកុហកខ្លួនឯង និងកុំគេចវេះបញ្ហា។ ទាល់តែទទួលស្គាល់ ថាអ្នកកំពុងមានវិបត្តិទើបអាចរកច្រកចេញពីវិបត្តិបាន។
៣.កុំបំផ្លាញខ្លួនឯង៖ យុវវ័យ ជាច្រើនរើសយកការបំផ្លាញខ្លួនឯងនៅពេលបែកពីមនុស្សដែលខ្លួន ស្រលាញ់ នោះក៏ដោយសារតែគេមិនដឹងត្រូវជួយខ្លួនឯងដោយរបៀបម៉េច។តែ “សប្បាយ”ជឿថាពួកម៉ាករបស់ “សប្បាយ”នៅតែប្រើគតិជាត្រីមុខទោះបីកំពុងហ៊ុមព័ទ្ធដោយភាពអស់សង្ឃឹមយ៉ាងណាក្ដី។
៤.ស្វែងរកជំនួយ៖ បញ្ឈប់ ទៅគំនិតដែលថាបរាជ័យជារឿងអាម៉ាស។ អ្នកគួរស្វែងរកជំនួយផ្លូវចិត្តពីមិត្តភក្តិនិងពីមនុស្សដែលអ្នក ទុកចិត្ត។ ចេញទៅនិយាយគ្នារកការលើកទឹកចិត្ត តែមិនមែនបបួលគ្នាផឹកស្រាបញ្ឈឺជោគវាសនាឡើយ។
៥.ទុកឱកាសអោយខ្លួនឯង៖ កសាងទំនាក់ទំនងថ្មី ក៏ដូចជាកសាងតម្លៃមួយអោយដល់ជីវិត។ មានយុវវ័យខ្លះសួរខ្លួនឯងថា “បងរស់ធ្វើអីទៀតបើលែងមានអូនហើយ?”។មិនមែនទេ! ក្រៅ ពីស្នេហានៅ មានការងារមានតម្លៃជាច្រើនទៀតដែលរង់ចាំអ្នក។ អ្នកគួររកការងារស្ម័គ្រចិត្តណាមួយដែលផ្ដល់ប្រយោជន៍ដល់មនុស្ស ឯទៀតដែលវាអាចធ្វើអោយអ្នកយល់ថាអ្នករស់នៅប្រកបដោយតម្លៃ។
៦.ចេះរង់ចាំ៖ ភាសិត សកលមួយនិយាយថាបើ ថ្ងៃនេះភ្លៀងមិនមែន ថាថ្ងៃស្អែកមេឃនៅតែអួអាប់នោះទេ។ ពេលវេលានឹងអាចរំងាប់ទុក្ខសោករបស់មនុស្សបាន ហើយអ្វីៗនឹងហើរពណ៌ទៅតាមពេលវេលា។
៧.ទុកអតីតកាលជាមេរៀន៖ ចូរទុកថាអតីតកាល និងការខកបំណងគឺជាមេរៀនជីវិតដ៏ប្រសើរសម្រាប់កំណត់ផ្លូវ ត្រូវអោយអនាគត។
បកប្រែៈ សុភាប្រុស
កែសម្រួលៈ ជីព ចិត្ត
Sabay