កុំស្រលាញ់នារីម្នាក់ដើម្បីបំភ្លេចនារីមុន!

តើ​វា​ជា​រឿង​អយុត្តិធម៌​​និង​ជា​ទង្វើ​ខ្វះ​​​ការ​ទទួលខុសត្រូវ​ មួយ​ដែរ​ទេ​ដែល​អ្នក​ព្យាយាម​ដក​ចិត្ត ពី​នារី​ដែល​អ្នក​ស្រលាញ់​​ដោយ​​សាក​​ល្បង​​ស្នេហា​នារី​ថ្មី​ម្នាក់​ដោយ​ គ្រាន់តែ​ដើម្បី​សង្ឃឹម​បំភ្លេច​អ្នក​ចាស់​ចោល។ពិត​ណាស់​អ្នក​គួរ​តែ​ជា​ បុរស​ទទួលខុសត្រូវ​ខ្ពស់​ដោយ​គ្រាន់តែ​ធ្វើ​តាម​ចំណុច​ទាំង​​ប៉ុន្មាន​ខាង​ ក្រោម​នេះ៖

កុំ​ សាកល្បង​និយាយ​ថា​ស្រលាញ់​នារី​ណា​ម្នាក់​​នៅ​ពេល​ដែល​អ្នក​នៅតែ​ចំណាយ​ពេល​ រាល់​យប់​អង្គុយ​សំកុក​នឹក ដល់​អ្នក​មុន!

ទ្រឹស្ដី​ រនាប​បាក់​យក​រនាប​ជួស​​វា អាច​ត្រឹមត្រូវ​ល្គឹកណា​អ្នក​ពិត​ជា​​ចាត់​ទុក​អ្នក​មុន ថា​ជា​រនាប​បាក់​មែន​តែ បើ​ក្នុង ចិត្ត​អ្នក នារី​មុន​ នោះ​​​នាង​នៅ​តែ​ជា​ទេពធីតា​អ្នក​មិន​អាច​យក​រនាប​ក្រោយ​មក​ជំនួស​បា​ន​ទេវា ​លើកលែង​តែ អ្នក ធ្វើ​អោយ​អ្នក ក្រោយ​ក្លាយ​ជា​ទេព​ធីតា​​ក្នុង​ចិត្ត​អ្នក ដែរ​បើ​ពុំ ដូច​​នោះ​ទេ​អ្នក​នឹង​ត្រូវ​និយាយ​ពាក្យ​សុំទោស​ទៅ កាន់​នាង​នៅ ​ទីបំផុត​ហើយ​មនុស្ស​ដែល​រស់នៅ​ជាមួយ​ការ​ឈឺចាប់​នឹង​កើន​ឡើង​ម្នាក់​ទៀត។!

គួរ​កុំ​ កសាង​ស្នេហា ថ្មី​នៅ​ពេល​ដែល​ស្នេហា​ចាស់​នៅ​មាន​ស្រមោល​ក្នុង​ចិត្ត អ្នក​នៅ​ឡើយ​ឧទាហរណ៍​អ្នក​នៅតែ រង់ចាំ​​ទូរស័ព្ទ​អ្នក​មុន នៅ​តែ​លួច​ចូល​មើលface bookរបស់​គេ​ នៅ​តែ​ចងចាំ​សម្ដី​របស់​គេ។ល។

ប្រសិនបើ​ អ្នករក​ឃើញ​នារី​ក្រោយដែល​មាន​ចរិត​និង​បុគ្គលិក​លក្ខណៈ​​ល្អ​ដែល​ទំនង​អាច​ ផ្គូរ​ផ្គង​នឹង​អ្នក​មុន​បាន គួរ​ប្រើ​ពេល​វេលា​ពិចារណា សង្កេត​មើល នាង អោយ​បាន​គ្រប់​ជ្រុងជ្រោយ​រហូត​ដល់​អ្នក​គិត​ថា​ស្រមោល អ្នកចាស់​ លែង​មាន​ន័យ​សម្រាប់​អ្នក​ទៀត​សឹម​​ចាប់ផ្ដើម​សេពគប់​នាង​ក្នុង​នាម​ជា​ មិត្ត​ស្រី​ថ្មី។

សួរ​ខ្លួន​ឯ​ង​ថា​ប្រសិន​បើ​នារី មុន​វិល​មក​រក​អ្នក​វិញ​អ្នក​នឹ​ង​ទទួល​នាង​វិញ​រឺ​​ទេ​សឹម​សម្រេច​ចិត្ត​និ ​យាយ​ថា”I love you”ទៅ​កាន់​នារី​ម្នាក់​ទៀត។

ប្រាប់​នា​ រី​ថ្មី​​​​​ត្រង់​ៗ​ថា​​អ្នក​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​មិនទាន់​ច្បាស់លាស់​ ទេ​កុំ​អោយ​នាង​សង្ឃឹម​លើ​អ្នក​ជ្រុល​ពេក​រហូត ដល់​អ្នក​ ប្រគល់​លទ្ធផល​អស់​សង្ឃឹម​អោយ​នាង។

ចូរ​ចាំ​ថា​ក្នុង​ដំណាក់​កាល​កាត់ចិត្ត​ បំភ្លេច​គឺ​កាន់តែ​នឹក​នឹង​ឈឺចាប់​ទ្វេរ​​ដង​ដូច្នេះ​ក្នុង​ដំណាក់កាល​នេះ​ ការ​សាក ល្បង​​ស្នេ​ហា​ថ្មី​ជួន​កាល​ដោយ​សង្ឃឹម​អាច​ជួយ​អោយ​ បំភ្លេច​នាង​ ប្រហែល​ជា​បាន​ផល​តិច​ជាង​ការ​បណ្តោយ អោយ​ពេល​ វេលា​កន្លង​ហួស​ទៅ​សិន។

កុំ​ដាក់ចិត្ត​លើ​អ្នក​ក្រោយ​ដោយសារ៖​នាង​មាន​ចរិត​ ស្រដៀង​អ្នក​មុន មាន​មុខ​ស្រដៀង​គ្នា​ មាន​ក្លិន​ទឹកអប់​ដូច​គ្នា​រឺ មាន​ឈ្មោះ​ ដូចគ្នា​ព្រោះ​នោះ​ពុំ មែន​ជា​ស្នេហា​ទេ។វា​នៅ​តែ​ជា​​ស្រមោល​ស្នេហា​ចាស់​ដែល​វា​នឹង​​រលាយ​នៅ ពេលណា​មួយ​ ហើយ​​អ្នក​នឹង​ពិបាក​ក្នុង​ការ​ប្រាប់​នារី​ក្រោយ​ថា”បង​សុំទោស !រវាង​យើង បង​ទើប​តែ​ដឹង​ថា​វា មិនមែន​ជា​ស្នេហា​ទេ!”។

សំណាង ​ល្អ​​ណ៎ា​សុភាព​បុរស!អុះ!កុំ​ទៅ​​ផឹ​ក​កាត់​សាញ​ណ៎ា!មិនមែន​ជា​ មធ្យោបាយ​ល្អ​ទេ​ក្រៅតែ​ពី​អស់​លុយ​នឹង នាំ​អោយ​ដុះ​ពោះ​អស់​ ស្រី​ស្រលាញ់!

បកប្រែ៖ សុភាប្រុស

Sabay

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s