បើ​ថ្ងៃ​ណា​មួយ​យើង​​បែក​គ្នា!

“បែកគ្នា” មិន​មែន​ជា​អ្វី​ដែល​គេ​ចង់​លឺ​ទេ​តែ​វា​ក៏​តែងតែ​កើតមាន​ក្នុង​ជីវិត​ដូច​ពាក្យ​មួយ​គេ​លើក​ឡើង​​ថា “មាន ​ជួប​មាន​បែក​ជា​រឿង​ធម្មតា”។ ប្រការ​សំខាន់​គឺ​នៅ​ពេល ​បែកគ្នា​ទោះ​ដោយ​តាំងចិត្ត​​និង​មិន​តាំង​ចិត្ត​តើ​​​យើង​​គួរ​​ធ្វើ​​របៀប ​​ណា?

.ធ្វើ​ចិត្ត​អោយ​រឹង​មាំ៖ ប្រាប់​ខ្លួន​ឯង​ថា​អ្នក​ធំ​ហើយ! ការ ​ឈឺចាប់​ប៉ុណ្ណឹង​ធ្វើ អី​អ្នក​មិន​បាន​ឡើយ។ប្រាប់​ខ្លួនឯង​ជានិច្ច​ថា​ជីវិត​មនុស្ស​ម្នាក់ៗ​​គឺ មាន​រឿង​មិន​គាប់​ចិត្ត​ច្រើន​ណាស់​អញ្ចឹង​ហើយ​បាន​មាន​ពាក្យ មួយ​ថា​ជីវិត​គឺ​ជា​ការ​តស៊ូ។
.ប្រឈម​មុខ​នឹង​ការ​ពិត៖ កុំ​កុហក​ខ្លួនឯង​ និង​កុំ​គេចវេះ​បញ្ហា។ ទាល់តែ​ទទួល​ស្គាល់ ថា​អ្នក​កំពុង​មាន​វិបត្តិ​ទើប​អាច​រក​ច្រក​ចេញពី​វិបត្តិ​បាន។
.កុំ​បំផ្លាញ​ខ្លួនឯង៖ យុវវ័យ ​ជាច្រើន​រើស​យក​ការ​បំផ្លាញ​ខ្លួនឯង​នៅ​ពេល​​បែក​ពី​មនុស្ស​ដែល​ខ្លួន​ ស្រលាញ់​ នោះ​ក៏​ដោយ​សារ​តែ​គេ​មិន​ដឹង​ត្រូវ​ជួយ​ខ្លួន​ឯង​ដោយ​របៀប​ម៉េច។តែ “សប្បាយ​”ជឿ​ថា​ពួកម៉ាក​របស់ “សប្បាយ”​នៅតែ​ប្រើ​គតិ​ជា​ត្រីមុខ​ទោះបី​កំពុង​ហ៊ុមព័ទ្ធ​​ដោយ​ភាព​អស់​សង្ឃឹម​យ៉ាង​ណា​ក្ដី។


.ស្វែង​រក​ជំនួយ៖ បញ្ឈប់ ​ទៅ​គំនិត​ដែល​ថា​បរាជ័យ​ជា​រឿង​អា​ម៉ាស។ អ្នក​គួរ​ស្វែងរក​ជំនួយ​ផ្លូវចិត្ត​ពី​មិត្ត​ភក្តិ​និង​ពី​មនុស្ស​ដែល​អ្នក​ ទុកចិត្ត។ ចេញ​ទៅ​និយាយ​គ្នា​រក​​ការ​លើក​ទឹក​ចិត្ត តែ​មិនមែន​បបួលគ្នា​ផឹក​ស្រា​បញ្ឈឺ​ជោគ​វាសនា​ឡើយ។
.ទុក​ឱកាស​អោយ​ខ្លួន​ឯង៖ កសាង​ទំនាក់ទំនង​ថ្មី​ ក៏​ដូចជា​កសាង​តម្លៃ​​មួយ​អោយ​ដល់​ជីវិត។ មាន​យុវវ័យ​ខ្លះ​សួរ​ខ្លួន​​ឯង​ថា “បង​រស់​​ធ្វើ​អី​ទៀត​បើ​លែង​មាន​អូន​ហើយ?”។មិនមែនទេ! ក្រៅ ​ពី​ស្នេហា​នៅ មាន​ការងារ​មាន​តម្លៃ​ជាច្រើន​ទៀត​ដែល​រង់ចាំ​អ្នក។ អ្នក​គួរ​រក​ការងារ​ស្ម័គ្រ​ចិត្ត​ណា​មួយ​ដែល​​ផ្ដល់​​ប្រយោជន៍​ដល់​មនុស្ស​ ឯ​ទៀត​ដែល​វា​អាច​ធ្វើ​អោយ​អ្នក​យល់​ថា​អ្នក​រស់នៅ​ប្រកប​ដោយ​តម្លៃ។
.ចេះ​រង់​ចាំ៖ ភាសិត ​សកល​មួយ​និយាយ​ថា​បើ ​ថ្ងៃ​នេះ​ភ្លៀង​មិនមែន ថា​ថ្ងៃស្អែក​មេឃ​នៅតែ​អួអាប់​នោះ​ទេ។ ពេល​វេលា​នឹង​អាច​រំងាប់​ទុក្ខសោក​របស់​មនុស្ស​បាន​ ហើយ​អ្វីៗ​នឹង​ហើរ​ពណ៌​ទៅ​តាម​ពេល​វេលា។
.ទុក​អតីតកាល​ជា​មេរៀន៖ ចូរ​ទុក​ថា​អតីតកាល ​និង​ការ​ខក​បំណង​គឺជា​មេរៀន​ជីវិត​ដ៏​ប្រសើរ​​សម្រាប់​កំណត់​ផ្លូវ ត្រូវ​អោយ​អនាគត។

បកប្រែៈ​​​​​​ សុភាប្រុស
កែសម្រួលៈ ជីព ចិត្ត

Sabay

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s