លោកតាសំ សាឡាត់ឈឺធ្ងន់!

សាច់ញាតិ​សិល្បករជើងចាស់​លោក​សំ សាឡាត់ បាន​អំពាវនាវ​រក​ជំនួយ សម្រាប់​ព្យាបាល​ជំងឺ ខណៈ​ដែល​លោក​មាន​ជំងឺ​ទឹក​នោម​ផ្អែម លើស​ឈាមធ្ងន់ធ្ងរ​​និយាយ​លែង​រួច​។

ក្នុង​វ័យ៦៥ ឆ្នំានិងជា ជា​អ្នក​លេងភ្លេង​នៅ​ក្នុង​ក្រុម”ហនុមាន​ តន្រ្ដី” នាសម័យ​លន់ ណុល និង ជា​តារា​ចម្រៀងផង​លោក​សំ​សាឡាត់​បាន​ចំណាយ​ពេល​អស់​ពាក់​កណ្ដាល​ជីវិត ដើម្បី​បម្រើ​សិល្បៈ។ នៅ​ទីបំផុត​លោក​​ដើរ​ទៅ​ណា​មក​ណា កាន់​ឈើ​ច្រត់​សូម្បីតែ​ទៅ​បន្ទប់​ទឹក​ដោយសារ​ លោក​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់តាំងពីឆ្នំា២០០៧ មក។

គេ​ស្គាល់​លោក​សំ សាឡាត់ នៅ​ពេល​គេ​លឺ​​បទ “សន្តិភាព​ឥណ្ឌូចិន” និង​បទ “កត្តិក​ខ្យល់​ធ្លាក់” ដែល​បទ​ ទាំង​ពីរ​ និពន្ធ​ដោយ​លោក​ មិញ សុធីវណ្ណ និង​លោក​ឯល ប៊ុណ្ណា កាល​ពី​ឆ្នំា១៩៨៩ និង​១៩៩០។ នៅ​ទសវត្ស​៨០ ដដែល លោក​សាឡាត់ ធ្លាប់​បាន​ចូល​រួម​ប្រលង​នៅ​ក្នុង​មហោស្រព​សិល្បៈ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​ម៉ុងហ្គោលី ដោយ​លោក​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៣ ក្នុង​ចំណោម​១១​ប្រទេស​ចូលរួម។

លោក​សំ សាឡាត់ មាន​ស្រុក​កំណើត នៅ​រាជធានី​ភ្នំពេញ។ លោក​មាន​កូន​ចំនួន៦នាក់ ក្នុង​នោះ​ប្រុស​៤​នាក់ និង​ស្រី​ពីរ​នាក់។ កូន​ច្បង​ជា​កូន​ប្រុស​អាយុ៣៦ឆ្នំា និង​កូន​ស្រី​ពៅ​អាយុ២០ឆ្នំា។ ​កូន​ពីរ​នាក់ មាន​ឈាមជ័រ​ជា​អ្នក​សិល្បៈ ក្នុង​នោះ​មាន​លោក​សំ លឹម​ចិន្ដា ជា​មន្ត្រី​នាយកដ្ឋាន​សិល្បៈ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​លោក​ស្រី​សំ លឹម​សុធា សាស្ត្រាចារ្យ​សាលា​វិចិត្រ​សិល្បៈ។ សព្វថ្ងៃ​នេះ លោក​សំ សាឡាត់ រស់​នៅ​ប្លុក​បូឌិញ រាជធានី​ភ្នំពេញ។

លោក​សំ លឹម ចិន្ដា ជា​កូន​ច្បង​របស់​លោក​សំ សាឡាត់ និយាយ​ថា ដោយ​សារ​តែ​ឪពុក​របស់​លោក​មាន​ជំងឺ រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ ម៉្លោះ​ហើយ គ្រួសារបាន​​ចំណាយ​លើ​ការ​ព្យាបាល​ជាបន្តបន្ទាប់​។ ទន្ទឹម​នឹង​នេះ នៅ​ឆ្នំា​២០០៧ ឪពុកលោក​កាន់​តែ​ធ្លាក់​ខ្លួន​ឈឺ​ខ្ធ្ងន់​ដោយ​ដើរ​លែង​កើត និង​និយាយ​មិន​រួច ប៉ុន្តែ​បើ​និយាយ​រួច ក៏​ត្រដិត និង​និយាយ​ដោយ​ប្រឹង​តឹង​សរសៃ​ក​បាន​មួយ​ម៉ាត់ៗ​ប៉ុណ្ណោះ។

លោក​បាន​បញ្ជាក់​ទៀត​ថា ដោយ​គ្រួសារ​មាន​ចំណូល​តិចតួច ព្រោះ​កូនៗ​ភាគច្រើន​ស៊ី​ប្រាក់​ខែ​មន្ត្រី​រាជការ ដូច្នេះ ពុំ​មាន​លទ្ធភាព​ទៀត​ទេ​នៅ​ក្នុង​ការ​ព្យាបាល​លោក​ឪពុក។ លោក​ទទូច​ឲ្យ​សប្បុរសជន ជួយ​ឧបត្ថម្ភ ដល់ លោក​ឪពុក​ផង ខណៈ​ដែល​គាត់ គឺ​ជា​អ្នក​បម្រើ​សិល្បៈ​ជាច្រើន​ឆ្នាំ​មក​ហើយ។

អត្ថបទ៖ ប៊ិន បុណ្ណា
កែសម្រួល៖ ចេង វណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s