សាពូនមីដាដា ប្រឹងហាត់ប្រាណដើម្បីសម្រកទម្ងន់

តារា ​ចម្រៀង​ស្ពាយ​ហ្គីតា លោក​សាពូន​មីដាដា កំពុង​ហាត់​ប្រាណ​សម្រក​ទម្ងន់។ រៀង​រាល់​ម៉ោង​៤​ទាបភ្លឺ សាពូន​មីដាដា និង​ក្រុម​គ្រួសារ បាន​ងើប​រត់​ហាត់​​នៅ​ជុំវិញ​​បរិវេណ​ផ្ទះ​ដែល​ឋិត​នៅ​ក្បែរ​វត្ត​ទួល​ទំពូង ក្នុង​ទិសដៅ​សម្រក​ទម្ងន់ បន្ទាប់​ពី​លោក​បាន​ឡើង​ទម្ងន់​កាន់តែ​ខ្លំាង​​ក្រោយ​ពី​ត្រឡប់​មក​ពី​ ប្រទេស​បារាំង​កាល​ពី​ពេល​ថ្មី។

បច្ចុប្បន្ន​នេះ សាពូន​មីដាដា កំពុង​មាន​ទម្ងន់​រហូត​ដល់​ទៅ​៨៤​គីឡូ ដែល​នៅ​មុន​ទៅ​ប្រទេស​បារាំង​លោក​មាន ទម្ងន់​ត្រឹមតែ​៨៣​គីឡូ​ប៉ុណ្ណោះ។ ដាដា និយាយ​ប្រាប់Sabay ថា “ខ្ញុំ​មាន​ អារម្មណ៍​ថា ខ្ញុំ​ចង់​ស្រក​ទម្ងន់ ព្រោះ តាំង​ពី​ខ្ញុំ​ឡើង​ទម្ងន់​មក ធ្វើ​ឲ្យ​ខ្ញុំ​ឆាប់​ហត់ហើយមាន​​ដង្ហើម​បាន​ខ្លី”។ នៅ​ពេល​សប្បាយ​សួរ​ថា លោក​មីដាដា ហាត់​ប្រាណ ដើម្បី​ឲ្យ​រាង​ស្អាត​មែន​ទេ?ម្ចាស់ បទ​និយមន័យ​ស្នេហ៍​​ឆ្លើយ​ថា “មិនមែន​អញ្ចឹង​ទេ​បង ខ្ញុំ​ហាត់​ប្រាណ​​ដើម្បី​សុខភាព​ប៉ុណ្ណោះ ព្រោះ ​កាល​ណា​ធាត់​ពេក ខ្ញុំ​គិត​ថា អាច​នឹង​ប៉ះពាល់​សុខភាព​ច្រើន ដោយសារ​សម្បូរ​ខ្លាញ់ ដូច្នេះ ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​លើស​ឈាម “។

មី​ដាដា​បន្ដ​ថា “ជាក់​ស្ដែង​មួយ​រយៈ ​ខ្ញុំ​​ឆាប់​ហត់​ណាស់ និង ​ដង្ហើម​ខ្លី ដែល​វា​ក៏​ប៉ះពាល់​ខ្លះ​ដល់​ការ​ច្រៀង​ដែរ “។ យ៉ាងណាក៏ដោយ​ក៏​មី​ដាដា​បញ្ជាក់​ថា “ខ្ញុំ​ហាត់​ប្រាណ ប៉ុន្តែ​ខ្ញុំ​អត់​តម​ចំណី​អាហារ​នោះ​ទេ ទំាង​ឲ្យ​តែ​ជា​អាហារ​​​​គឺខ្ញុំ​ញុំា ទាំង​អស់ “។

សាពូន​មីដាដា និង​ភរិយា បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​​កាល​ពី​ចុងខែ​កក្កដា ឆ្នំា២០១០នេះ បន្ទាប់ពី​លោក​បាន​ទៅ​ក្រេប​ចន្ទ​ទឹកឃ្មុំ និង​ច្រៀង​នៅ​ប្រទេស​បារាំង អស់​រយៈពេល​៤ខែ។

សាពូន​មីដាដា មាន​ស្រុក​កំណើត​នៅ​ ភូមិ​សំរោង កែ ឃុំ​សំរោងធំ ស្រុក​គៀន​ស្វាយ ខេត្ត​កណ្ដាល។

នៅឆ្នំា១៩៩៤ មីដាដា ធ្លាប់​ហាត់​រៀន​ភ្លេង ជាមួយ​លោក​គ្រូ ងិន សុខ​ក្រវ៉ា និង​គ្រូ​ល្បីៗ​ផ្សេងៗ​ទៀត។ នៅឆ្នំា១៩៩៧ មីដាដា បាន​ក្លាយ​ទៅ​ជា​តន្រ្ដី​ករ​ម្នាក់​ក្នុង​ព្រះរាជាណាចក្រ កម្ពុជា។ ជា​បន្ដ​បន្ទាប់ មីដាដា ក៏​ឈាន​ក្លាយ​ទៅ​ជា​តារា​ចម្រៀង​ល្បីល្បាញ​មួយ​រូប​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ឆ្នំា២០០៤។ គេ​អាច​ស្គាល់​មីដាដា តាម​រយៈ​បទ​ចម្រៀង​ដំបូង​របស់​លោក គឺ​បទ “គ្រប់យ៉ាង​ដើម្បី​អូន” “ដើម្បី​អ្វី​ទៅ​ អូន” ដែល​ទាំង​ពីរ​បទ​នេះ គឺ​លោក​ជា​អ្នក​តែង​និពន្ធ​ដោយ​ខ្លួន​ឯង។

អត្ថបទៈប៊ិន​ ប៊ុណ្ណា
កែសម្រួលៈម៉ីសន​ សុធារី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s