ជា សំណាង​ផ្ដាំ​ផ្ញើ​​ក្មេង​ជាន់​ក្រោយ​ស្រឡាញ់​សិល្បៈ​​ថា​កុំ​ភ្លេច​​ការសិក្សា

តារា​​សម្ដែង​ទសវត្ស​៩០​លោក​ជា​សំណាង​ បាន​ក្រើន​រំព្ញក​ដល់​យុវវ័យ​ដែល​ស្រឡាញ់​សិល្បៈ​ថា បើ​ស្រឡាញ់ សិល្បៈ​កុំ​ភ្លេច​ការសិក្សា។ ការ​ផ្ដាំ​​ផ្ញើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​កត់​សម្គាល់​ឃើញ​ថា ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ យុវវ័យ​ភាគ​ច្រើន​បាន​នឹង​កំពុង​ពេញ​និយម​ទៅ​នឹង​វិស័យ​សិល្បៈ​​ទំាង​ សិល្បៈខ្មែរ និង​លំហូរ​នៃ​សិល្បៈ​បរទេស។

អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​នោះ​ បន្ទាប់​ពី​យុវវ័យ​មួយ​ចំនួន​បាន​ក្លាយ​ទៅ​ជា​តារា​សម្ដែង​និង​តារា​ចម្រៀង​ ហើយ ពួក​គេ​បាន​បោះបង់​ចោល​ការ​សិក្សា។ លោក ​ជា សំណាង​ ដែល​មាន​តួនាទី​ក្រៅពី​តារា​សម្ដែង លោក​ក៏​ជា វេជ្ជ​បណ្ឌិត​មួយ​រូប និង​ជា​ឯក​អគ្គរដ្ឋទូត​សុឆន្ទៈ​ប្រចំា​មូល​និធិ​អង្គការ​សហប្រជាជាតិ​ដែល​ហៅ ​កាត់​ថា (UNFPA) ដែរ​នោះ​ បាន​ប្រាប់​សប្បាយ​ថា ” ខ្ញុំ​ក៏​មានការ​ងឿង​ឆ្ងល់​ដែរ​ នៅ​ពេល​ខ្ញុំកាន់​កម្មវិធី​មួយ​ស្ដីពី​ការ​ល្បង​ប្រាជ្ញា​របស់​យុវវ័យ គឺ​មិន​សូវ​មាន​យុវវ័យ​មក​ដាក់​ពាក្យ​នោះ​ទេ ប៉ុន្ដែ​ប្រសិន​បើ​កម្មវិធី​ប្រលង​ជ្រើស​តារា​ចម្រៀង តារា​សម្ដែង ឬ​តារា​បង្ហាញ​ម៉ូដ គឺ​មាន​យុវវ័យ​ជា​ច្រើន​បាន​ទៅ​ដាក់​ពាក្យ​ប្រលង”។ លោក​បាន​ចាត់​ទុកថា​ ការ​ដាក់​ពាក្យ​ប្រលង​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា យុវវ័យ​កំពុង​ស្រឡាញ់​វិស័យ​សិល្បៈ។

លោក ​បាន​សម្ដែង​អារម្មណ៍​ថា “ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​យុវវ័យ​ទំាង​អស់​គំាទ្រ​និង ​ស្រឡាញ់​សិល្បៈ ប៉ុន្ដែ​ខ្ញុំ​មានការ​ព្រួយ​បារម្ភ​ថា ​ពួកគេ​សប្បាយ​នឹង​សិល្បៈ​ភ្លេច​ការ​រៀន​សូត្រ”។ លោក​ជា​សំណាង​បាន​បញ្ជាក់​ថា នាពេល​បច្ចុប្បន្ន​នេះ​សិល្បៈ​មានការ​ប្រកួតប្រជែង​ខ្លាំង​ ដូច្នេះ​សិល្បករ​ទំាង​ឡាយ​ត្រូវតែ បង្កើត​សមត្ថភាព​របស់​ខ្លួន​ដែរ ទំាង​ចំណេះ​ដឹង​ទូទៅ និង​ភាសាបរទេស។​ សិល្បករ​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​​រៀន​បាន​ច្រើន ដូច្នេះ​ការសម្ដែង​ក្នុង​​ខ្សែភាពយន្ត របស់​គេ​មានការ​គាំទ្រ​ខ្លំាង​ពី​ទស្សនិកជន។

ជាក់​ស្ដែង​តារា​សម្ដែង​វ័យក្មេង​មួយ​រូប​គឺ​កញ្ញា​លី​ ច័ន្ទសីហា​ វ័យ​១៨ឆ្នំា ទើប​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ​កាល​ពីឆ្នំា​ទៅ គឺ​មិន​បាន​បន្ដ​ការ​សិក្សា​ទៀត​នោះ​ទេ។ នាង​មិន​បាន​បោះ​បង់​ការ​សិក្សា​មិន​មែន​​មក​ពី​ជីវភាព​ទេ​ ព្រោះ​នាង​ទើប​សម្ពោធ​ហាង សំអាង​ការ​ និង​ធ្វើពិធី​ខួបកំណើត​កាលពី​ពេល​ថ្មីៗ​នេះ ដែល​នាង​បាន​ចំណាយ​ថវិការ​អស់​រាប់​ម៉ឺន​ដុល្លារ។ ប៉ុន្ដែ​តាម​សម្ដី​ឪពុក​នាង​ធ្លាប់​ប្រាប់​សប្បាយ​កាល​ពី​ពេល​កន្លងមក​ថា នាង​ឈប់ ឬ​ផ្អាក​ការ​សិក្សា​ព្រោះ​តែ​រវល់​នឹង​ការងារ”។ យ៉ាងណា​ក៏​ដោយ​នាង​កំពុង​សិក្សា​​ភាសា​អង់គ្លេស​​យ៉ាង​សកម្ម​ផង​ដែរ។ ​គេ​សង្កេត​ឃើញ​ថា នៅ​មាន​សិល្បៈ​ជាច្រើន​ទៀត​បន្ទាប់ពី​បាន​ចូល​សិល្បៈ ក៏​បញ្ឈប់​ការ​សិក្សា ប៉ុន្ដែ​ក៏ មាន​តារា​ផ្សេងៗ​ទៀត​ជា​ច្រើន​​ដែរ កំពុង​បម្រើ​សិល្បៈផង និង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​ខ្លះ​បាន​បញ្ចប់​ការ​សិក្សា​ហើយ​ដែរ។

យ៉ាងណាក៏ដោយ​ ក៏​លោកជា សំណាង ផ្ដំា​ផ្ញើ​ដល់​យុវវ័យ​ជំនាន់​ក្រោយ​ថា ទោះ​ជា​ធ្វើអ្វី​ក៏​ដោយក៏​​កុំភ្លេច​ការសិក្សា។ លោក​ថា មាន​តែ​ចំណេះវិជ្ជា​ប៉ុណ្ណោះ ដែល​នំា​ឲ្យ​ជីវិត​របស់​យើង​មាន​ពន្លឺ​រស្មី និង​ជា​ពិសេស នំា​ឲ្យ​សិល្បៈ​ខ្មែរ​កាន់​តែ​ល្បី​រន្ទឺ នៅ​លើ​ឆាក​អន្ដរជាតិ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា
កែសម្រួល៖ ចេង វណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s