យុត្ថារ៉ាឆានី៖ “បើ​​​​​​​​​​​​ផឹក​គ្រឿង​ស្រវឹង កុំ​បើកបរ​យាន​ជំនិះ”

 តារា​សម្ដែង​ដ៏ល្បីល្បាញ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជាបាន​អំពាវនាវ​ដល់​យុវវ័យ​ខ្មែរ​តាម​រយ:​​Sabay ថា “ប្រសិន​បើ​ផឹក​គ្រឿងស្រវឹង កុំ​បើក​បរ” ។ ការ​អំពាវ​នាវ​នេះ ស្រប​ពេល​ដែល​អាជ្ញាធរ មាន​សមត្ថកិច្ច ចាប់​ផ្ដើម​ពិនិត្យ​ជាតិ​អាកុល​លើ​អ្នក​បើកបរ ដែល​ការ​ត្រួត​ពិនិត្យ​នេះ ចាប់​ផ្ដើម​តំាង​ពី​ថ្ងៃទី១ ខែតុលា ឆ្នំា២០១០កន្លងមក។

Sabayរក្សាសិទ្ធិ 

សេចក្ដី​អំពាវនាវ​នេះ ក៏​ស្រប​ពេល​ដែល​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ជិត​ឈាន​មក​ដល់​ផង​ដែរ។ ពិធី​បុណ្យ​នេះ ជា​ពិធី​បុណ្យ​សាសនា​ដ៏​ធំ​របស់​កម្ពុជា ដែល​ជា​ធម្មតា ប្រជាពលរដ្ឋ​ខ្មែរ នឹង​វិល​ទៅ​ស្រុក​កំណើត ដើម្បី ជួបជុំគ្នា ហើយ​ការ​ជួប​ជុំគ្នា​នេះ គឺ​ជៀស​មិន​ផុត​ពី​ការ​លើក​កែវ​ស្រា​ឬបៀរ ជល់​គ្នា​ទៅវិញ​ទៅ​មក​នោះ​ទេ។

តារា​សម្ដែង​ទសវត្ស៩០ លោក​យុត្ថារ៉ា ឆានី និយាយ​ប្រាប់ សប្បាយថា គ្មាន​នរ​ណា​ជំទាស់​ទៅ​នឹង​ការ​ផឹក​គ្រឿង​ស្រវឹង​នោះ​ទេ ប៉ុន្ដែ​គេ​ត្រូវ​គិត​ពី​សុខភាព និង​សុវត្ថិភាព​របស់​ខ្លួន។ លោក​ឲ្យ​ដឹង​ដែរ ថា ការ​ផឹក​គ្រឿង​ស្រវឹង ហើយ​ទៅ​បើកបរ គឺ​ជា​ការ​ខុសច្បាប់ ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​ចរាចរ​ជើង​គោក​កម្ពុជា។លោក​ក៏​បាន​គាំទ្រ​ចំពោះ​ការ​អនុវត្ត​ច្បាប់ របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​បាន​ចាប់​ផ្ដើម​ត្រួត ពិនិត្យ​ជាតិ​អាកុល​លើ​ខ្លួន​មនុស្ស នៅ​ពេល​ពួកគេ​ប្រើប្រាស់​យាន​ជំនិះ។ លោក​បាន​និយាយ​ថា “ក្នុងនាម​ខ្ញុំ​ជា​តារា​ភាពយន្ដ ឯក​អគ្គរាជទូត​សុឆន្ទៈ និង​បាន​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​ច្រើន​ជាមួយ អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ ខ្ញុំ​សូម​ធ្វើការ​អំពាវ​នាវ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ថា បើ​សិន​ជា​ផឹក កុំ​បើកបរ ឬ​ក៏​បើ​ផឹក​ច្រើន ត្រូវ​សម្រាក​ឲ្យ​ស្វាង ចំា​បើកបរ​យានជំនិះ ដើម្បី​ចៀស​ផុត​ពី​ការ​គ្រោះ​ថ្នាក់​ចរាចរ”។

ដោយ​ឡែក​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នា​ពេល​ខាងមុខ​នេះ លោក​ឆានី និយាយថា “ខ្ញុំ​នឹង​កាន់​កម្មវិធី​មួយ​ដ៏​ធំ​នៅ​ណាហ្គាវើល​ ​ហើយ​បន្ទាប់ពី​កម្មវិធី​នេះ ចប់​នៅ​ថ្ងៃ​រសៀល លោក​និង​ក្រុម​គ្រួសារ​នឹង​វិលទៅ​ស្រុក​កំណើត ដើម្បី​នំា​ចង្ហាន់​វេ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​ញាតិ​ទំាង​ប្រាំពីរ​សន្តាន”។

លោក​បាន​បញ្ចេញ​មតិ​ថា “បុណ្យភ្ជុំបិណ្ឌ​គឺ​ជា​ពិធី​បុណ្យ​សាសនា​ដ៏​ធំ​នៅ​កម្ពុជា ដែល ប្រជាពលរដ្ឋ​គ្រប់គ្នា រមែង​វិល​ទៅ​ស្រុក​កំណើត ដើម្បី​ជួបជុំ​បងប្អូន ញាតិមិត្ត ដើម្បី​ធ្វើបុណ្យ​រួមគ្នា ឧទ្ទិសកុសល​ផល​បុណ្យ​ដល់​ញាតិ​ដែលបានចែកថាន”។

លោក​បាន​បន្ដថា មួយឆ្នំា​លោក​ទៅ​ស្រុក​កំណើត​របស់​លោក ហើយ​មួយឆ្នំា​ទៅ​លេង​ស្រុកកំណើត ឪពុក​ម្ដាយក្មេកឆ្លាស់គ្នា។ លោក​យុត្ថារ៉ា ឆានី ជា​តារា​ភាពយន្ដ​តំាង​ពី​ទសវត្ស៩០ និង​ជា​ឯកអគ្គរាជទូត សុឆន្ទៈ​របស់​អង្គការ​ម៉ារីស្ដុប។ លោក​ឆានី មាន​កូន១ និង​មាន​ស្រុកកំណើត​នៅ​តា​ឯក ស្រុកខ្សាច់ កណ្ដាល ខេត្ត​កណ្ដាល​។

សូម​រំព្ញក​ថា ពិធី​កាន់​បិណ្ឌ​មាន​រយៈពេល​១៤​ថ្ងៃ រីឯ​បុណ្យ​ភ្ជុំបិណ្ឌ​មាន​តែ​មួយថ្ងៃ ដែល​ប្រព្រឹត្តិ​ទៅ​នៅថ្ងៃទី៨ ខែ​តុលា ឆ្នំា២០១០។

អត្ថបទៈ​ប៊ិន​ប៊ុណ្ណា
កែសម្រួលៈម៉ីសន​សុធារី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s